vrean.com Latest Questions
កំណែទម្រង់ប៉េរ៉េស្រ្តូយការមានផលប៉ះពាល់អ្វីខ្លះដល់ប្រទេសនៅទ្វីបអឺរ៉ុបមាន ៖ • សហភាពសូវៀតដួលរលំ • ប្រទេសនៅទ្វីបអឺរ៉ុបទទួលឯករាជ្យពីសហភាពសូវៀត • ផ្តាស់ប្តូររបបនយោបាយ និងផ្លាស់ប្តូររបបសេដ្ឋកិច្ច • ប្រទេសមួយចំនួននៅឩបទ្វីបបាល់កង់កើតសង្គ្រាមទាមទារឯករាជ្យ • ប្រទេសមួយចំនួននៅឩបទ្វីបបាល់កង់ខ្វះទុនវិនិយោគ ។
ដោយកត្តាសេដ្ឋកិច្ចជាពិសេសកត្តាផលិតផលដែលនៅសម័យសព្វថ្ងៃប្រទេសនីមួយៗមិនអាចរស់ដោយខ្លួនឯងបាន ។ និយាយឲ្យងាយស្តាប់កាហ្វេឬទឹកដោះគោដែលខ្ញុំហូបរាល់ព្រឹកគឺនាំមកពីប្រេស៊ីលដែលនាំកមពីចិន និងឥណ្ឌា សាប៊ូដែលខ្ញុំសម្អាតខ្លួននាំមកពីប្រទេសជិតខាង យានជំនិះនាំមកពីប្រទេសជប៉ុន ក្រណាត់នាំមកពីប្រទេសចិន ឬជប៉ុននិងអ្វីដែលទាក់ទងនិងការរស់នៅ ។ ដូច្នេះប្រទេសមួយមិនអាចគ្រប់គ្រាន់ដោយខ្លួនឯងបាននោះទេ នេះគ្រាន់តែបញ្ហាសេដ្ឋកិច្ច វានៅមានបញ្ហានយោបាយក៏ដូចគ្នាដែរ នយោបាយនេះធ្វើឲ្យប្រទេសក្រីក្រកាន់តែទទួលរងនូវគ្រោះថ្នាក់ ។
ការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក មានអត្ថន័យសម្រាប់កម្ពុជា ដូចជា ៖ • ប្រាសាទព្រះវិហារជាមរតកវប្បធម៍ខ្មែរនិងមនុស្សទាំងអស់ក្នុងពិភពលោក ។ • រក្សារបូណភាពទឹកដី • ពិភពលោកជួយការពារ និងទទួលស្គាល់ • ផ្តល់កំណើនសេដ្ឋកិច្ច តាមរយៈទេសចរណ៍ • បង្ហាញពីស្ថាបត្យកម្មនៃបុព្វបុរសខ្មែរ និងសិល្បៈ • បង្ហាញពីអំណាច និងវិសមភាពរបស់ព្រះរាជា សម័យមុន ។ • បង្ហាញពីអត្តសញ្ញាណជាតិខ្មែរ • បង្ហាញពីទេពកោសល្ស ព្រះរាជាទៅជាអាទិទេព • ជាអត្ថន័យប្រវត្តិសាស្រ្ត ធ្វើឲ្យជាតិខ្មែរល្បីរន្ទីពេញពិភពលោកប្រកបដោយមោទនភាពជាទីបំផុត • បណ្តុះស្មារតីដូចខ្មែរជំនន់ក្រោយត្រូវចេះស្រលាញ់ រក្សាការពារ សម្បត្តិវប្បធម៍ដ៏ខ្ពង់ខ្ពស់របស់បុព្វបុរស ...
ព្រះបាទអង្គឌួង មានព្រះរាជបំណងពឹងបារាំងដើម្បីឲ្យបារាំងជួយការពារទឹកដីខ្មែរឲ្យរួចកណ្តាប់ដៃប្រទេសជិតខាងទាំងពីរ ( សៀម និងយួន ) ។
ដើម្បីដសម្រេចទិសដៅកំណែទម្រង់ឆ្នាំ ១៨៧៧ និងឆ្នាំ ១៨៨៤ បារាំងបានប្រើមធ្យោបាយថ្មីដោយប្រើទឹកប្រាក់ដើម្បីទម្លុះទម្លាយភាពរាំងស្ទុះគម្រោងការរបស់គេ ។