ការដួលរលំធនាគារមានផលវិបាកដូចម្តេចចំពោះបញ្ហាសេដ្ឋកិច្ច និងសង្គមនៅសហរដ្ឋអាមេរិកគឺ ៖ • បណ្តាលឲ្យមានផលិតផលនៅសល់មិនចេញ ។ • បង្កើតកំណើនភាពក្រីក្រក្នុងសង្គម ។ • ដោះស្រាយវិបត្តិគឺលោកប្រធានាធិបតី ប្រង់គ្លីនរូស្វែល ។
vrean.com Latest Questions
ប្រទេសឥណ្ឌាបានទទួលឯករាជ្យពីចក្រភពអង់ភ្លេសនៅឆ្នាំ ១៩៤៧ មេដឹកនាំចលនានេះគឺ លោកមហាត្មះ គន្ធី ។ ឯករាជ្យដ៏ពិសិដ្ឋនេះ មិនសមស្របតាមឆន្ទៈរបស់អ្នកដឹកនាំ និងប្រជារាស្ត្រឥណ្ឌាទាំងស្រុងទេ ពីព្រោះអង់ភ្លេសបានបន្សល់ទុកបញ្ហាធំមួយឲ្យឥណ្ឌា និងប៉ាគីស្ថានដោះស្រាយ គឺ “បញ្ហារដ្ឋកាស្មៀ” ។
លក្ខណៈខុសគ្នានៃនិកាយហីនយាន និង មហាយាន និកាយហីនយាន • យានតូចផ្ទុកសត្វលោកបានតិច • ឆ្ពោះទៅរកព្រះនិពា្វន • គោរពព្រះពុទ្ធសមណគោមតែ ១អង្គគត់ • គោរពគម្ពីព្រះត្រៃទ្វោវាទ • វិន័យតឹងតែង ។ និកាយមហាយាន • យានធំផ្ទុកសត្វលោកបានច្រើន • ឆ្ពោះទៅកាន់ឋានសួគ៍ • គោរពព្រះពោធិសត្វ៧អង្គពិសេសព្រះពោធិសត្វលោកកេស្វរៈ • គោរពតាមអាចារ្យនិមួយៗតៗគ្នា (លទ្ធិអាចរិយវាទ) • វិន័យធូរស្រាល ។
យេនឌ័រ គឺជាគោលគំនិតផ្នែកសេដ្ឋកិច្ចសង្គមក្នុងការវិភាគ លើតួនាទីទំនួលខុសត្រូវឩបសគ្គឱកាសនិងតម្រូវការរបស់បុរស និងស្រ្តី នៅគ្រប់បរិបទ(វិស័យមជ្ឈដ្ឋាន)ទាំងអស់ ។ ឩទាហរណ៍ ស្ត្រី និងបុរស អាចធ្វើជាគ្រូបង្រៀន វិស្វករ កម្មករ ។ ស្រ្តីបុរស អាចមើលថែកូន និងមនុស្សចាស់ ។ បានជារាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់លើកកម្ពស់ ”យេនឌ័រ” ព្រោះ • ដើម្បីសមភាពរវាងបុរស និងស្រ្តី • ស្រ្តីនាពេលបច្ចុប្បន្នមានសិទ្ធិ កាតព្វកិច្ច និងចូលរួមក្នុងកិច្ចការនយោបាយដូចបុរសដែរ ...
កត្តាដែលធ្វើឪ្យសេដ្ឋកិច្ចសម័យអង្គររីកចម្រើន គឺ ៖ ក. ស្ថានភាពភូមិសាស្រ្ដ • តំបន់អង្គរជាចំនុចកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជានាសម័យនោះ • ជាទីប្រជុំនៃផ្លូវជំនាញទាំងគោក ទាំងទឹក • សម្បូរទៅដោយធនធានធម្មជាតិដូចជាត្រីនៅក្នុងបឹងទន្លេសាប ម្រឹត ឈើល្អៗ និងថ្មភក់សម្រាប់សង់ប្រាសាទទន្លេសាប ម្រឹត ឈើល្អៗ និងថ្មភក់សម្រាប់សង់ប្រាសាទនៅភ្នំគូលែង • វាលទំនាបនៅជុំវិញ ប្រកបដោយដីមានជីជាតិសម្រាប់ធ្វើកសិកម្ម • ស្ថានភាពភូមិសាស្រ្ដល្អ គឺដីមានជីជាតិ គួបផ្សំជាមួយមធ្យោបាយបច្ចេកទេសដ៏ចំណាននិងធនធានមនុស្សយ៉ាងអង់អាចក្លាហាន បាននាំឪ្យសេដ្ឋកិច្ចខ្មែររីកចម្រើនជាអតិបរមា ខ. ធនធានមនុស្សនិងមរតកពីអតីតកាល • ជនជាតិខ្មែរនៅសម័យអង្គរ ជាជនជាតិដែលមានចិត្តអំណត់ ...
បានជាគេមិនទាន់បានយកចិត្តទុកដាក់ឲ្យបានទូលំទូលាយ ទៅលើការវិនិយោលគទៅលើវិស័យកសិកម្មព្រោះ៖
អនុសញ្ញាស្តីពីសិទ្ធិកុមារ ជានិច្ចព្រមព្រៀងមួយរបស់អង្គការសហប្រជាតិដែលបាន កំណត់ពីសិទ្ធិនានារបស់កុមារ ហើយកុមារនៅគ្រប់ទិសទីមានឳកាសទទួលបានសិទ្ធិទាំងនោះគ្រប់ៗគ្នា និងស្មើៗគ្នា ។
ម្ចាស់ទឹកដីនៃសហរដ្ឋអាមេរិកជាជនជាតិឥណ្ឌាស្បែកក្រហម ដែលត្រូវពួកមកពីអឺរ៉ុបចូលមកទន្រ្ទានកាប់សម្លាប់ ដណ្តើមយកទឹកដីបង្កើតបានជារដ្ឋ១៣ នៅត្រើយអាត្លង់ទិចរដ្ឋប៉ែកខាងកើត ។ អាមេរិកបានទទួលឯករាជ្យពីអង់គ្លេសនៅឆ្នាំ១៧៧៦ ហើយបានបង្កើតរដ្ឋធម្មនុញ្ញរបស់ខ្លួននៅឆ្នាំ ១៧៨៧ដាក់ឲ្យប្រើប្រាស់នៅឆ្នាំ១៧៨៩ ។