ក្រោយសង្រ្គាមលោកលើកទី២ប្រទេសអាឡឹម៉ង់បានបែងចែក ២ ផ្នែកគី អាឡឺម៉ងខាងលិចនិងអាឡឺម៉ង់ខាងកើត ។ គ្រប់គ្រងដោយ ៖ • អាឡឺម៉ង់ខាងលិចគ្រប់គ្រងដោយកងទ័ពសម្ព័ន្ធមិត្តដែលរួម ។ • អាឡឹម៉ង់ខាងកើតគ្រប់គ្រងដោយសហភាពសូរៀត ។
vrean.com Latest Questions
អាឡឺម៉ងខាងលិច និងអាឡឺម៉ងខាងកើតប្រកាន់យករបបនយោបាយ ៖ • អាឡឺម៉ង់ខាងលិចប្រកាន់យករបបសាធារណៈរដ្ឋសហព័ន្ធធានីឈ្មោះបោន • អាឡឹម៉ងខាងកើតប្រកាន់យករបបប្រជាធិបតេយ្យប្រជាមានិតដែលមានរដ្ឋធានីឈ្មោះ ប៊ែកាឡាំង ។
នៅឆ្នាំ ១៩៤៧ មានសន្និសិទមួយទៅទីក្រុងឡុងដលចូលរួមដោយសម្ព័ន្ធមិត្តទាំង ៣ ។ សន្និសិទនេះត្រូវបានបង្កើតឡើងពិភាក្សាបង្រួមអាឡឺម៉ង់ខាងលិចជាតំបន់តែមួយនិងការឯកភាពខាងរូបិយប័ណ្ណពីម៉ាកវិញ ។
ការប្ដូរប័ណ្ណអាឡឺម៉ងពីម៉ាក់សហភាពសូរៀតយល់ឃើញថានេះជារដ្ឋប្រហារហរិញ្ញវត្ថុដើម្បីផ្តួលរំលំសេដ្ឋកិច្ចអាឡឺម៉ង់ខាងកើត ។
នៅឆ្នាំ ១៩៤៨ ដើម្បីសងសឹកនឹងក្រុមសម័្ពន្ធមិត្តសហភាពសូរៀតបានប្រើវិធានការសងសឹកដូចជា ៖ • បិទច្រកចូលច្រកចេញក្រុងប៊ែកឡាំងខាងលិច ។ • កាត់ផ្ដាច់ភ្លើងអគ្គិសនី និងតម្រូវការចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ ។
នៅក្នុងអាណត្តិរបស់ប្រធានធិបតីស៊ីស្កាដេស្ដាំង មាននាយករដ្ឋមន្ដ្រី ២ រូបគឺលោក ហ្សាក់ស៊ីរ៉ាក់ និង លោករ៉ាយម៉ុងបា ។
អ្នកទទួលតំណែងប្រធានាធិបតីបន្ដពីស៊ីស្កាដេស្ដាំង គឺលោកហ្រ្វង់មិតេរ៉ង់ ។ លោកមកពីគណបក្សសង្គមនិយមលើកទី១ ក្នុងសាធារណៈរដ្ឋទី៥ ។
លោកប្រធានាធិបតីហ្វ្រង់ស័្វរមីតេរ៉ង់ បានធ្វើកំណែទម្រង់ដូចតទៅ ៖ • លុបបំបាត់ទោសប្រហារជីវិត ។ • កាត់បន្ថយម៉ោងធ្វើការនៅម៉ោង ៣៦ ម៉ោងក្នុងសប្ដាហ៍ ។ • កំណត់អាយុចូលនិវត្តន៍មកត្រឹមអាយុ ៦០ ឆ្នាំវិញ ។
នៅក្នុងអាណត្តិលោក ប្រធានាធិបតី ដឺហ្គោលលបារាំងបានអនុវត្តនយោបាយដូចជា ៖ • គាំទ្រចលនារើបម្រាស់ពីនឹមអាណានិគម ជាពិសេសប្រទេសមួយនៅទ្វីបអាព្រិកដូចជាបញ្ហាអាល់សេរី លោកដឺ ហ្គោលបានធ្វើឪ្យមានការចរចារបញ្ចប់សង្រ្គាមដែលីបំផុត ប្រជាជនបារាំងចំនួន ១ លាននាក់បានចាកចេញពីប្រទេស អាល់សេរីទៅរស់នៅប្រទេសបារាំងវិញ ។ • ប្រឆាំងសមជិកភាពរបស់អង់គ្លេសនៅក្នុងផ្សាររួមអឺរ៉ុប ដោយបានចាត់ទុកថាអង់គ្លេសជាប្រទេសនិយមសហរដ្ឋអាមេរិកដោយបានជំទាស់នឹងអង់គ្លេសមិនឪ្យចូលរួមជាសមាជិកនៃអង្គការនេះ ។
លោកប្រធានាធិបតីបារាំងដឺហ្គោល បានជំទាស់អង់គ្លេសមិនឪ្យចូលរួមជាសមាជិក ទីផ្សាររួមអឺរ៉ុបចំនួន ២ ដង គឺនៅឆ្នាំ ១៩៦៧ ។