បណ្ណាល័យ និងសារមន្ទីនៅអ៊ីតាលី គឹជាស្ថាបត្យកម្មដ៏ល្បីល្បាញដែលស្ថិតនៅក្នុងវាំងសេ្ដចនៅក្នុងអតីតវិមានរាជ្យនុវង្ស ដែលបានបន្សល់ទុករាបតំណមហើយ ។
vrean.com Latest Questions
សេដ្ឋកិច្ចប្រទេសអ៊ីតាលីពឹងផ្អែកលើវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងពាណិជ្ជកម្ម ។
នៅប្រទេសអ៊ីតាលី ផ្ទៃដីកសិកម្មមានចំនួន ៤០% កសិករមានដីកសិដ្ឋានតូចៗ ប៉ុន្ដែ មិនលើសពី ៥ហិចតា ។ ដីកសិកម្មមានលក្ខណៈទំនើប ប៉ុន្ដែកសិករនៅភាគខាងត្បូងមានជីវភាពមិន ទាន់ល្អ ។
ដំណាំកសិកម្មសំខាន់នៅអ៊ីតាលីមានដូចជា ក្រូច ប៉េងប៉ោះ ដំឡូងបារាំង ស្ករ ហើយដំណាំដែលសំខាន់ជាងគេមាន ស្រូវសាឡី អង្គរ និងទំពាំងបាយជូរ ។
កសិដ្ឋាននៅអ៊ីតាលីមានចិញ្ចឹមសត្វដូចជា ជ្រូក ចៀម និងគោ ។ សត្វទាំងនេះ មិនបាន បំពេញតម្រុវការច្រើនបំផុតទេពីព្រោះថាប្រជាជនអ៊ីតាលីភាគច្រើនគឹនិយមបរិភោគសាច់ច្រើនបំផុត ។
អ៊ីតាលីបាននាំចូលប្រេងឆៅពីប្រទេសមួយចំនួនដូចជា លីប៊ី និងអ៊ីរ៉ង់ ។ បានជាមានការនាំចូលដូច្នេះពីព្រោះ ថាទឹកដីអ៊ីតាលីមានរ៉ែប្រេង និងឧស្ម័នតែបន្ដិចបន្ទួចប៉ុណ្ណោះ ។
នៅអ៊ីតាលីបើសិនជាប្រធានាធិបតីអវត្តមាន ឬ មានជំងឺ ឬ ជំងឺ ឬ ក៏ទទួលមរណៈភាពនេះ ត្រូវបន្ដទៅឪ្យប្រធានាព្រឹទ្ធសភាតែបើប្រធានាធិបតីទទួលមរណៈភាពវិញសភាទាំងពីរត្រូវតែបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីមួយទៀត ។
នៅអ៊ីតាលីនាយករដ្ឋមន្ដ្រីត្រូវបានតែងតាំងដោយប្រធានាធិបតីតាមរយៈ ការបោះឆ្នោតទុកចិត្តពីសភាហើយនាយករដ្ឋមន្ដ្រីត្រូវបានជ្រើសតាំងចេញពីសមាជិកសភាព ។ នាយករដ្ឋមន្ដ្រីគ្មានការកំណត់អាណត្តិទេពពោលគឺសភាអាចអាចដកនាយករដ្ឋមន្រ្ដីចេញពីតំណែងបានប្រសិនបើគាត់មានកំហុស ។
នៅអ៊ីតាលីដើម្បីឪ្យគណៈរដ្ឋមន្ដ្រីដចេញរូបរាងគឺនាយករដ្ឋមន្ដ្រីអ្នកជ្រើសតាំងឡើងហើយត្រូវបានតែងតាំងដោយប្រធានាធិបតី ។ បន្ទាប់មកត្រូវសុំសេចក្ដីទុកចិត្តសភាក្រោយការផ្តល់ សេចក្ដីទុកចិត្តពីសភាហើយនោះទើបនាយករដ្ឋមន្ដ្រិនិងគណៈរដ្ឋមន្ដ្រីសបច្បាប់ ។
បានជាប្រជាជនអ៊ីតាលីភាគច្រើនងាកមកជិះរថយន្ដក្រុងវិញព្រោះ ៖ • ប្រជាជនទីក្រុងភាគច្រើនមានរថយន្ដផ្ទាល់ខ្លួនក្នុងការធ្វើដំណើរដែលជាហេតុធ្វើឪ្យមានការរកស្ទះចរាចរណ៍នាំឪ្យមានការយឺតយ៉ាវក្នុងការទៅបំពេញការងារ • រថយន្ដច្រើននាំឪ្យកខ្វល់បរិស្ថាន ហើយធ្វើឪ្យទីក្រុងពោរពេញដោយផ្សេងពុលនាំឪ្យចោទជា បញ្ហាដល់សុខភាពរបស់ប្រជាជន ។