សិទ្ធិមនុស្សចែកចេញជា ៖ • សិទ្ធិពលរដ្ឋ សិទ្ធិដើម្បីរស់រានមានជីវិត មានសេរីភាពរួចផុតពីការធ្វើទារុណកម្ម • សិទ្ធិនយោបាយ សិទ្ធិបញ្ចេញមតិដោយសេរី រួមប្រជុំដោយសេរី សិទ្ធិបោះឆ្នោត • សិទ្ធិសេដ្ឋកិច្ច សិទ្ធិក្នុងការប្រកបរបរ សិទ្ធិមានការងារធ្វើ សិទ្ធិក្នុងការធ្វើជំនួញ • សិទ្ធិសង្គមកិច្ចនិងវប្បធម៌ សិទ្ធិក្នុងការងារមនុស្សធម៌សិទ្ធិបង្កើតគ្រួសារ • សិទ្ធិនារី សិទ្ធិទទួលបានប្រាក់បំណាច់ស្មើគ្នានឹងបុរសសិទ្ធិមានសមភាពខាងផ្លូវភេទ សមភាពរវាងប្តីប្រពន្ធ • សិទ្ធិកុមារនិងយុវជន សិទ្ធិមានឈ្មោះ ទទួលការសិក្សាកុមារមានសិទ្ធិរួចផុតពីការកាត់ទោសប្រហារជីវិត • សិទ្ធិរបស់កម្មករ ទទួលប្រាក់បំណាច់ស្មើគ្នា បង្កើតសហជីព ធ្វើកូដកម្ម ...
vrean.com Latest Questions
សិទ្ធិសង្គមកិច្ច ជាសិទ្ធិដែលផ្តល់ការគាំទ្រដល់ប្រជាពលរដ្ឋឱ្យទទួលបាននូវសន្តិសុខ សន្តិភាព និងសុខភាព ។
បានជាលោកសាលដឺហ្វោលធ្លាក់ពីតំណែងប្រធានាធិបតីព្រោះ : លោកមិនអាចដោះស្រាយវិបត្តិដែលកើតឡើងបាន។ វិបត្តិទាំងនោះមានដូចជា៖ • ពួកកសិករលក់ផលិតផលមិនចេញ • ពួកពាណិជ្ជករតូចតាចត្រូវក្ស័យធុន • កសិករបាត់បង់ការងារ និងគ្មានការងារកាន់តែកើនឡើង • កម្មកររាប់សែននាក់នាំគ្នាធ្វើកូដកម្មព្រោះបាត់បង់ការងារនិងប្រាក់ខែមិនគ្រប់គ្រាន់ • វិស័យរដ្ឋបាលត្រូវរាំងស្ទះ។
ក្នុងចំណោមប្រទេសទាំងឡាយនៅទ្វីបអឺរ៉ុប ប្រទេសដែលជាប្រទេសប្រជាធិបតេយ្យប្រជាមានិតនៅក្នុងសម័យសង្គ្រាមត្រជាក់ មាន : ឆេកូស្លូវ៉ាគី ហុងគ្រី ប៊ុលការី អាល់បានី ប៉ូឡូញ រួម៉ានី អាឡឺម៉ង់ខាងកើត យូកូស្លាវី ។ ពីព្រោះ : កងទ័ពសហភាពសូវៀតជាអ្នករំដោះចេញពីកងទ័ពអាឡឺម៉ង់ក្នុងសម័យសង្គ្រាមលោកលើកទី ២ ។
សមាជជាតិសម័យសង្គមរាស្រ្តនិយមសម្រេចបានសមិទ្ធិផល ៖ • ការប្រឆាំងអំពើពុករលួយ • ការកំណត់ភាសាខ្មែរជាផ្លូវការ ។
ពួកសេរីនិយម (បស្ចិមប្រទេស ) ។
ការបះបោរដែលរៀបចំឡើងដោយមន្រ្តីរាជការ ប្រឆាំងនឹងកំណែទម្រង់ឆ្នាំ ១៨៨៤ បានផ្ទុះឡើងនៅឆ្នាំ ១៨៨៥ ដោយពួកគេបានលើកការទាមទារឲ្យបារាំងប្រគល់អំណាចថ្វាយព្រះមហាក្សត្រខ្មែរវិញ ។
ភាពអត់ការងារធ្វើ និងគ្រោះបាត់អាជីពបណ្តាលមកពីមូលហេតុដូចខាងក្រោម ៖ • បដិវត្តន៍វិទ្យាសាស្រ្ត បច្ចេកទេស បច្ចេកទេសវិទ្យាសាស្រ្តទំនើបត្រូវបានយកមកប្រើជំនួសបច្ចេកទេសសិប្បកម្មដែលទាមទារអ្នកមានសមត្ថភាព ខ្ពស់និងកាត់បន្ថយចំនួនមនុស្ស ។ • សមត្ថភាពមានកម្រិតរបស់មនុស្ស ជំនាញឯកទេសទេពកោសល្យ របស់ស្ថិតក្នុងមួយកំណត់មិនឆ្លើយតប និងបច្ចេកវិទ្យាទំនើប រកការងារមិនបានធ្វើ • អ្នកមានសមត្ថភាពការងារខ្ពស់លើសតម្រូវការ • ការកាត់បន្ថយបុគ្គលិកនិយោជិក • ការក្ស័យធនរបស់សហគ្រាស។
ដែលហៅថានយោបាយសេដ្ឋកិច្ច គឺនយោបាយដែលជួយដោះស្រាយបញ្ហារស់នៅរបស់មនុស្សក្នុងសង្គមណាមួយដោយយករូបមន្តវិធានការនិងបច្ចេកទេសសេដ្ឋកិច្ចមកកែទម្រង់មានយកច្បាប់នៃ សេដ្ឋកិច្ចនយោបាយជាដើមមកពិនិត្យសារឡើងវិញដើម្បីលើកស្ទួយកម្រិតជីវភាពនៃប្រជាពលរដ្ឋ។