កត្តាដែលធ្វើឪ្យនយោបាយរបស់បក្សកុំមុយនីស្ដសូវៀត ធ្លាក់ចុះ និងបានជំនឿមាន ៖ • វិបត្តិខាងកសិកម្ម ដោយការប្រើជីគីមី និងថ្នាំពុលហួលប្រមាណ ដែលបានធ្វើឪ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងខូចដីធ្លីដែលបានជិះឥទ្ធិពលលអាក្រក់ដល់ការអភិវឌ្ឍន៍កសិកម្ម ។ • វិបត្តិខាងសង្គមដូចជា ការធ្លាក់ទឹកចិត្ត ការប្រមឹកស្រា បញ្ហារលួយចាប់ពី ថ្នាក់ក្រោមដល់ថ្នាក់លើការថយចុះអាយុ និងកំណើនអត្រាមរណៈ កុមារ ។
vrean.com Latest Questions
លោក គូបាឆូវ បានធ្វើកំណែទម្រង់នយោបាយសេដ្ឋកិច្ច និងសង្គមដូចតទៅ ៖ • បើកឪ្យមានអ្នកវិនិយោគទុនខាងវិស័យឧស្សាហកម្មមកពីខាងក្រៅ ។ • បំផុសឪ្យមានការប្រណាំងប្រជែងតាមបែបទម្រង់សេដ្ឋកិច្ចទីផ្សារសេរី ។ • បើកឪ្យមានរបបប្រជាធិបេយ្យនៅក្នុងជួរគណបក្ស ពោលគឹ ឪ្យមានការជ្រើសរើស មន្ដ្រីដោយឆ្នោត ដើម្បីសម្ដែងការទុកចិត្ត ។ • រៀបចំឪ្យមានការបោះឆ្នោតជ្រើសរើសសមជិកសភារយៈពលរដ្ឋដែលមានគណបក្សច្រើនបានចូលរួម ។
បានជាប្រទេសនៅក្រោមរណបសហភាពសូវៀតបានប្រកាសជាប្រទេសរាជ្យពីព្រោះ ក្រោយពេលឡើងកាន់អំណាចលោក កូបាឆូវ បានប្រកាសថា លោក នឹង មិនអនុញ្ញាតឪ្យមានអន្តរាគមន៍ខាងវិស័យយោធាទៀតហើយ ។ សម្ដីនេះបានដាស់ស្មារតីដល់ប្រទេសដែលនៅក្រោមរណបសហភាពសូវៀតក្រោយសង្រ្គាមលោកលើកទី២ ដែលមានគំនិតដើរតាមលទ្ធប្រជាធិបតេយ្យតាមបែបអឺរូបខាងលិចបានប្រកាសឯករាជ្យ ជាបន្តបន្ទាប់ប្រទេសទាំងនេះរួមមាន អាឡឺម៉ងខាងកើត ឆេកូស្លូវ៉ាគី ហុងគ្រី ប៊ុលហ្គារី និងប៉ូឡូញ ។
នៅក្រោយឯករាជ្យប្រធានាធិបតីដំបូងគេនៅរុស្សីគឺមាន ឈ្មោះ បូរីស យែលស៊ីន ។
លោកគ្រូតឆូវមានចំណុចខ្សោយជាច្រើននៅលើផ្នែកសេដ្ឋកិច្ចនិងទំនាក់ទំនងអន្តរជាតិ ដូចជាការបរាជ័យខាងសេដ្ឋកិច្ចដែលមិនបានលើស្ទួយឪ្យប្រសើរនិងប្រហាក់ប្រហែលសហរដ្ឋអាមេរិក ។ លោកបានធ្លាក់ពីអំណាចនៅឆ្នាំ ១៩៦៤ ដោយសារបាត់ការគាំទ្រពីសហជិកបក្ស ។
ក្រោយមរណៈភាពរបស់លោក គ្រូតឆូវ អំណាចត្រូវធ្លាក់ក្នុងដណ្ដប់ដៃឥស្សរជនជាន់ខ្ពស់នៃបក្សកុំមុយនីស្ដសហភាពសូវៀត ដែលមានវ័យចាស់ៗ និយមរបបអភិរក្ស ពួកគេបានដឹកនាំប្រទេស ពុំមានការីចម្រើនទេ ពីព្រោះពុំមានពេលវេលាគ្រប់គ្រាន់និងមិនបានធ្វើពេញដោយជំងឺប្រចាំកាយច្រើន ហើយស្លាប់នៅក្នុងតំណែង ។
អ្នកដែលឡើងកាន់អំណាចបន្ដពីលោក គ្រូតឆូវ គឺលោក ប្រេស្នែវ នៅឆ្នាំ ១៩៦៤ ។ លោកត្រូវប្រឈមមុខនឹងវិបត្តិមួយចំនួនដូចជា ៖ • វិបត្តិនយោបាយអន្តរជាតិគឺសង្រ្គាមត្រជាក់ • វិបត្តិផ្ទៃក្នុង គឺបញ្ហាឪនភាពនៃសេដ្ឋកិច្ចសូវៀត ។
ការធ្វើកំណែងទម្រង់របស់លោក ប្រេស្នែវដើម្បីឪ្យទាន់សហរដ្ឋអាមេរិកបានទទួលជោគជ័យទេ ពីព្រោះថាសហរដ្ឋអាមេរិកជាសង្គមសម្ភារៈនិយមដែលមនុស្សរស់នៅពោរពេញទៅដោយសម្ភារៈដែលរត់ទៅតាមចង្វាក់នៃល្បឿនបច្ចេកវិទ្យាទំនើប ។
ឥទ្ធិពលនៃសង្គមសម្ភារៈនិយម បានជម្រុញឪ្យសហភាពសូវៀតត្រូវទិញ សម្ភារៈទំនើបៗជាច្រើនពីអឺរ៉ុបខាងលិច ជាពិសេសគ្រឿងអគ្គីសនី និងគ្រឿងអេឡិចត្រូនិច ដូចជា ចង្រ្កានបាយ ទូរទឹកកក ម៉ាស៊ីនត្រជាក់ វិទ្យុ ម៉ាស៊ីបោកខោអាវ ម៉ាស៊ីចនបូមធូលី ម៉ាស៊ីនថត ទូរទស្សន៍ ។ ល ។
បានជាសហភាពសូវៀតបាក្លាយជាទីផ្សារដ៏ធំរបស់អឺរ៉ុបខាងលិច ពីព្រោះសហភាពសូវៀត បានជួយនឹងវិបត្តិកសិកម្មយ៉ាងធ្ងន់ ពោលគឺ ផលិតផលមិនឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក ដូចជា ស្រូវសាឡឺ ទឹកដោះសាច់ បន្លែ និងផ្លែឈើ ។