អាឡឺម៉ងទាំង ២ គឺខាងលិចនិងខាងកើតបានប្រឈមមុខដាក់គ្នាខ្លាំងនៅឆ្នាំ ១៩៥០ គឺដោយសារតែមហាអំណាចលោកខាងលិចបានចាប់ផ្តើមបំពាក់អាវុធដល់កងទ័ពអាឡឺម៉ង់ និងការបញ្ចូលប្រទេសនេះជាសមាជិកទី ១៥ នៃអង្គការអូតង់ ឬ ណាតូ នៅឆ្នាំ ១៩៥៥ ។
vrean.com Latest Questions
បានជាសហភាពសូវៀតបំពាក់អាវុធនៅសាធារណៈរដ្ឋប្រជាធិបតេយ្យ អាឡឺម៉ង់ ឬ អាឡឺម៉ង់ខាងកើត គឺ ដោយសារតែខ្លាចមានសង្រ្គាមដណ្ដើមទឹកដី ដែលអាឡឺម៉ង់បាត់បង់ទៅប៉ូឡូញដូចមានចែងក្នុងសន្និសិទយ៉ាល់តា ។
បានជាសាធារណៈរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឬ អាឡឺម៉ង់ខាងកើត មានការធ្លាក់ចុះខាងសេដ្ឋកិច្ចពីព្រោះ ៖ • សក្តានុពលនៃសន្ទុះសេដ្ឋកិច្ចអាឡឺម៉ង់ខាងលិចមានការរីចម្រើនយ៉ាងខ្លាំងដែលជាហេតុអូសទាញប្រជាជនអាឡឺម៉ង់ខាងកើតឪ្យភាសខ្លួនមកកាន់អាឡឺម៉ង់ខាងលិចដើម្បីស្វែងរកការងារ និងសុភមង្គលថ្មី ។ • ការស្រែកឃ្លាននៃសេរីភាពដោយសារតែយុវជនបញ្ញាវ័ន្ដកម្មករជំនាញៗបានភាសខ្លួនចេញពីអាឡឺម៉ង់ខាងកើត ។
សាធារណៈរដ្ឋប្រជាធិបតេយ្យ អាឡឺម៉ង ឬ អាឡឺម៉ង់ខាងកើត បានបិទព្រំដែនប្រទេស ទាំង ២ យ៉ាងជិកនៅថ្ងៃទី ១២ ដល់ ១៣ ខែសីហា ឆ្នាំ ១៩៦១ ។
ជញ្ជាំងក្រុងប៊ែកឡាំង ត្រូវបានកសាងសងឡើងពី បេតុងយ៉ាងក្រាល និងរាយលួសបន្លាខាងលើ ហើយមានចំងាយ ៤៣ គម ។ ជញ្ជាំងនេះត្រូវបានកសាងសងឡើង ដើម្បីទប់ស្កាត់ជនភាសខ្លួនមកពីអាឡឺម៉ង់ខាងកើត ។
ប្រជាជនអាឡឺម៉ងខាងកើត បានភាសខ្លួនទោកាន់អាឡឺម៉ងខាងលិចតាមមធ្យោបាយមួយចំនួនដូចជា ៖ • ផ្លូវរថភ្លើងក្រោមដី ឬ ផ្លូវផ្សេងៗ ពីនេះ ។ • ជីករូងផ្លូវក្រោមដី ។ • ឆ្លងកាតតាមប្រទេស សង្គមនិយមមួយចំនួនដូចជា ឆេកូស្លូវ៉ាជាដើម ។
សហព័ន្ធ ឬសមាគមនៃរដ្ឋេឯករាជ្យ មានន័យថាប្រទេសរុស្សី បញ្ចូលទៅក្នុងសហព័ន្ធមួយទៀតជាមួយនឹង អ៊ុយក្រែន បេឡារូស និងរដ្ឋឯករាជ្យមួយចំនួនទៀត ។
លោក កូបាឆូវបានធ្លាក់ពីតំណែងនៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ១៩៩១ ។
សាធារណៈរដ្ឋប្រជាធិបតេយ្យ អាឡឹម៉ង់ខាងកើតមានបន្ទាត់នយោបាយ តាមបែបសហភាពសូវៀតដែលដឹកនាំដោយគណបក្សកុំមុយនីស្ដ ។ រដ្ឋាភិបាលត្រូវបានបង្កើតឡើងតាមទម្រង់រដ្ឋធម្មនុញ្ញថ្ងៃទី០៦ ខែមេសា ឆ្នាំ ១៩៦៨ ដែលជំនួសរដ្ឋធម្មនុញ្ញថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ១៩៤៩ ។
សាធារណៈរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឬ អាឡឺម៉ង់ខាងកើត មានគណបក្ស នយោបាយតែមួយគត់ គឺឈ្មោះថា គណបក្សកុំមុយនីស្ដ ដែលកាន់កាប់លើផ្នែក ផ្នែកនយោបាយ និងសេដ្ឋកិច្ច ។