ប្រទេសអង់គ្លេសមានគណបក្សសំខាន់ៗដូចជា៖ • គណបក្សការងារនិយម • គណបក្សអភិរក្សនិយម • គណបក្សសេរីនិយម ។ គណបក្សដែលដឹកនាំប្រទេសអង់គ្លេសបានល្អជាងគេគឺ គណបក្សអភិរក្សនិយម ។
vrean.com Latest Questions
ប្រទេសសៀមបានប្តូរឈ្មោះមកជា ថៃឡង់ដ៍នៅឆ្នាំ១៩៣២ ។ ដោយសារនៅថ្ងៃទី ២៤ ខែមិថុនា ១៩៣២ ជនបង្កប់នៅក្នុងជួរយោធានិងការិយាល័យជាន់ខ្ពស់បាន ក្រោកឈរឡើងធ្វើរដ្ឋប្រហារលើរបបរាជានិយមផ្តាច់ការ ហើយព្រះចៅ ប្រាយ៉ាហិប៉ុក បានបង្ខំចិត្តទទួលយករដ្ឋធម្មនុញ្ញថ្មីនិងបានប្តូរឈ្មោះប្រទេសជារាជាណាចក្រថៃឡង់ដ៍ ។
បានជាកម្លាំងទ័ពអន្ដរជាតិតែងតែជួបនឹកភាពស្មុគស្មាញនៅក្នុងការធ្វើសកម្មភាពមនុស្សធម៌ ឬ រារាំងសង្រ្គាមស៊ីវិលនៅក្នុងប្រទេសណាមួយលើសកលលោកព្រោះ ៖ • ទាក់ទងនឹងការប្រើប្រាស់កម្លាំងទ័ពច្បាប់និងសិទ្ធិក្នុងការប្រើប្រាស់កម្លាំងទ័ពដើម្បីដោះស្រាយទំនាស់់នៅក្នុងប្រទេស ឬ តំបន់ណាមួយ • ត្រូវមានការយល់ព្រម និងសហប្រតិបត្តិការពីភាគីជម្លោះនៅក្នុងប្រទេសធ្វើសកម្មភាពមនុស្សធម៌បាន • ការមិនសហប្រតិបត្តិការរបសើរដ្ឋភិបាលជាមួយអង្គលារមនុស្សធម៌នានាលើពិភពលោក • ការគាបសង្កត់ទៅលើប្រជាជន ដោយមិនបានផ្ដល់ព័ត៌មានដល់សមាគមន៍អន្ដរជាតិ ។
ចលនាតស៊ូដើម្បីឯករាជ្យមានពីរបែបគឺ • ការតស៊ូដើម្បីឯករាជ្យជាតិ ប្រឆាំងនឹងរបបអាណានិគមនិយមអង់គ្លេសនិងបារាំង ។ ការតស៊ូនេះជាចលនាមួយមានលក្ខណះជាតិនិយម ។ • ការតស៊ូប្រឆាំនឹងពួកមូលធននិងសក្តិភូមិ ។
ចក្រភពរូស៊ីចែកជា ៖ • មណ្ឌលរូស៊ីធំ (ម៉ូស្គូ) ជាចក្រភពរូស៊ី និងជាទីតាំងនៃរាជធានីម៉ូស្គូទៀតផង • មណ្ឌលរូស៊ីស (បេឡារូស៊ី) ជាអាណាចក្រខេត្តមានរដ្ឋលីទុយអានី និងប៉ូឡូញ • មណ្ឌលរូស៊ីខាងត្បូងជាដែនដីទើបទន្ទ្រានយកបានពិចក្រភពអូតូម៉ង់ ។
មូលហេតុដែលធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសរុងរឿងព្រោះ ៖ • ជាប្រទេសមានទឹកដីធំទូលាយ ហើយមានធនធានធម្មជាតិដ៏ច្រើនមហិមា • ធនធានមនុស្ស និងបច្ចេកទេសខ្ពស់ • ទឹកដីសហរដ្ឋអាមេរិកពុំមែន ពុំមែនជាសមរភូមិប្រយុទ្ធនៃសង្រ្គាមលោកលើកទី១ • សហរដ្ឋអាមេរិក ជាអ្នកផលិតអាវុធគ្រប់ធុនសម្រាប់លក់ឱ្យប្រទេសដែលកំពុងធ្វើសង្គ្រាម • សហរដ្ឋអាមេរិក ជាប្រទេសដែលមានប្រាក់ច្រើនសន្ធឹកសម្រាប់ឱ្យប្រទេសទាំងឡាយដែលធ្វើសង្រ្គាមខ្ចីបុល ។ ឩទាហរណ៍ ប្រទេសអង់គ្លេស និងបារាំងដែលធ្លាប់មានប្រាក់ឱ្យប្រទេសដទៃខ្ចីក៏ក្លាយជាកូនបំណុលរបស់សហរដ្ឋអាមេរិកដែរ ។ • មកដល់ឆ្នាំ ១៩១៩ រោងចក្រនៅសហរដ្ឋអាមេរិក លែងប្រើប្រាស់ថាមពលចំហាយទឹកទៀតហើយ គឺគេយកថាមពលប្រេងកាត និងអគ្គិសនីមកជំនួសវិញ ដែលធានាការជឿនលឿនក្នុងឩស្សាហកម្ម • ការរៀបចំការងារថ្មី ...
បន្ទាយលង្វែកកសាងឡើងដោយស្នាព្រះហស្ថព្រះរាជាអង្គចន្ទរាជា ។
បានជារបបម៉ាកូសត្រូវដួលរលំ ដោយសារការបាញ់ប្រហារលោកអាគីណូ នៅអាកាសយានដ្ឋានក្រុងម៉ានីលនៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ១៩៨៣ ក្នុងដំណើរវិលត្រឡប់ពីសហរដ្ឋអាមេរិកចូលរួមប្រជែងតំណែងប្រធានាធិបតីភីលីពីន ។
ជីវិតពួកកម្មករនៅសម័យបដិវត្តន៍ឧស្សាហកម្មមានបម្រែបម្រួល ។ ព្រោះនៅពាក់កណ្ដាលសតវត្សទី ១៩ ថៅកែមួយចំនួនដែលមានការយល់ដឹងបានសាងសង់កន្លែងស្នាក់នៅយ៉ាងផាសុកភាព (លំនៅដ្ឋានកម្មករតាមអណ្ដូងរ៉ែភាគខាងជើង ) មណ្ឌលទារកដ្នាន សាលារៀនដើម្បីចងជើងបុគ្គលិករបស់ខ្លួននិងកំណត់ព្រំដែននៃការមិនសប្បាយចិត្ត ដែលអាចឈានទៅដល់ការបះបោរនៃពួកកម្មករ ។ សាលាក្រុងរៀបកន្លែងចែកអាហារសាធារណៈ ។ ជំនួយទាំងនេះនៅតែមិនគ្រប់គ្រាន់ ព្រោះអត្រាសង្ឃឹមរស់របស់កម្មករនៅមានកម្រិតទាប ។
បានជាមានឈ្មោះថាហ្វូណន ព្រោះដោយសារជនជាតិចិនហៅត្រាប់តាមឈ្មោះភ្នំជាភាសាខ្មែរ មិនច្បាស់ទៅជា ប៊ីយូណាម ឬ ហ្វូណន ។