អក្សរខ្មែរមានដើមកំណើតពី៖ នៅសម័យនគរភ្នំ (ហ្វូណន) គេបានរកឃើញសិលាចារឹកមួយនៅវ៉ូកាញ់ ក្នុងភូមិញ៉ាត្រាង (យួនខាងត្បួង ) ដែលចាត់ទុកថាជាសិលាចារឹកខ្មែរដំបូងគេបង្អស់ ប៉ុន្តែសេចក្តីក្នុងសិលាចារឹកនេះជាភាសាសំស្រ្តឹត ។ តាមការសិក្សាប្រៀបធៀបអក្សរខ្មែរមបុរាណនេះ ទៅនឹងអក្សរឥណ្ឌាប៉ែកខាងត្បូងគេបានដឹងថាមានទ្រង់ទ្រាយដូចគ្នា ។ ម៉្យាងវិញទៀតគេបានរកឃើញនៅអូរកែវ ( ...
vrean.com Latest Questions
ជំពូកទាំង១៤ មានចំណងជើងដូចតទៅនេះ : • ជំពូក ១ អំពីអធិបតេយ្យ • ជំពូក ២ អំពីព្រះមហាក្សត្រ • ជំពូក ៣ អំពីសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ធខ្មែរ • ជំពូក ៤ អំពីរបបនយោបាយ • ជំពូក ៥ អំពីសេដ្ធកិច្ច • ជំពូក ៦ អំពីអប់រំ វប្បធម៍ និងសង្គមកិច្ច • ជំពូក ...
សាធារណរដ្ឋប្រជាធិបតីយ្យអាឡឺម៉ង់ អាឡឺម៉ង់ខាងកើតត្រូវបានបង្កើតឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ១៩៤៩មានផ្ទៃដី១០៨ ៣៣៣គម២។មានព្រំប្រទល់ជាប់នឹង៖ • ខាងលិចជាប់និងសហព័ន្ធអាឡឺម៉ង់។ • ខាងជើងជាប់នឹងសមុទ្របានល់ទិច។ • ខាងកើតជាប់នឹងប្រទេសប៉ូឡូញ។ • ខាងត្បូងជាប់នឹងប្រទេសឆេកូស្លូវ៉ាគី។
សមាជជាតិ មានសារៈសំខាន់ ដូចជា ៖ • ស្វែងយល់ពីការលំបាក និងតម្រូវការរបស់រាស្រ្តដើម្បីដោះស្រាយ • ដឹងពីអំពើពុករលួយ បក្សពួកនិយម តាមរយៈបណ្តឹងរបស់រាស្រ្ត • ស្វែងយល់ពីមន្ត្រីចង់ក្បត់ និងមន្ត្រីស្មោះត្រង់ និងអប់រំកែលម្អ • បើកវេទិកាតម្លាភាព អាចបើកចំហរបញ្ហារួចដើម្បីដោះស្រាយទាំងអស់គ្នា • អាចអភិវឌ្ឍន៍ជាតិឲ្យឆាប់រីកចម្រើនព្រោះតំណាងរាស្រ្ត មន្រ្តី និងរាស្រ្តយល់ចិត្ត រួចបង្កើតសាមគ្គីកសាងជាតិ ។
បានជាគេបង្កើតអាស៊ាន ព្រោះមានមូលហេតុដូចជា ៖ • ដើម្បីឪ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចវឌ្ឍនភាពសង្គម និង ការអភិវឌ្ឍន៍វប្បធម៌ ។ • ដើម្បីសន្ដិភាពនិងស្ថេរភាពតំបន់ ។ • ដើម្បីឲ្យមាននូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បច្ចេកទេស វិទ្យាសាស្រ្ដ និងរដ្ឋបាល ។ • ជាការជួយគ្នាទៅវិញទៅមកក្នុងការបណ្ដុះបណ្ដាល និង ការស្រាវជ្រាវ ។ • ជាកិច្ចសហប្រតិបត្តិការផ្នែក វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ការដឹងជញ្ជូននិង ...
ដែលហៅថាសេដ្ឋកិច្ចនយោយបាយ គឺជាស្យង់ដែលនិយាយពីពុទ្ធិនៃបាតុភូតការចែកចាយ បរិភោគនិង ប្រើប្រាស់នូវភោគទ្រព្យធម្មជាតិ ឬពុទ្ធិនៃបាតុភូតដែលសិក្សាពីកេតនភ័ណ្ឌសំភារនៅក្នុងសង្គមមនុស្ស ។
ទស្សនៈវិស័យរបស់អាស៊ានសម្រាប់ឆ្នាំ២០២០គឺ • ការឯកភាពគ្នានៃប្រជាជាតិអាសីុអាគ្នេយ៍ • ភាពជាដៃគូក្នុងកិច្ចអភិវឌ្ឍន៍ប្រកបដោយថាមពល • សហគមន៍មួយដែលជាសង្គមចេះយកអាសាគ្នា • អាស៊ានដែលសម្លឹងមើលទៅខាងក្រៅ។
សមូហភាវូបនីយកម្ម គឺជាគោលនយោបាយដ៏សំខាន់បំផុតរបស់កម្ពុជាប្រជាធិតេយ្យ។ គោលនយោបាយនេះបានធ្វើឲ្យប៉ះពាល់មកលើគ្រួសារខ្មែរដូចជា៖ • ក្រុមគ្រួសារត្រូវបានបំបែកចេញពីគ្នាហើយប្រជាជនត្រូវបានចាត់តាំងទៅតាមក្រុមនីមួយៗ។ • ប្ដីត្រូវបានបំបែកចេញពីបប្រពន្ធកូនក្មេងត្រូវបំបែកចេញពីឪពុកម្ដាយហើយត្រូវបានចាត់តាំងឲ្យទៅធ្វើការនៅជំរំផ្សេងៗគ្នា។
បានជាប្រទេសបារាំងសោះអង្គើយជាមួយអង្គការអូតង់ ពីព្រោះបារាំងអាងខ្លួនជាមហាអំណាចធុនមធ្យមមួយដែលមានកម្លាំងការពារខ្លួនដោយផ្ទាល់មិនចាំបាច់ពឹងសម្ព័ន្ធភាពនៅពេលមានអាសន្ននោះទេ។