បាវវចនានៃព្រះរាជាណាចក្រកម្ពុជា មានពាក្យ « ជាតិ សាសន៍ ព្រះមហាក្សត្រ » ហើយពាក្យទាំងនេះតំណាងឲ្យ ៖ • ជាតិៈ តំណាងឲ្យបរិវេននៃកំណើនរបស់មនុស្សដែលកើតក្នុងប្រទេស ឬរដ្ឋរបស់ខ្លួនៗ • សាសនាៈ តំណាង វិន័យ បញ្ញត្តិ ប្រព័ន្ធ ជំនឿ សម្រាប់អប់រំទូន្មាន ប្រៀនប្រដៅមនុស្សឲ្យដើរតាមគន្លងល្អ • ព្រះមហាក្សត្រៈ តំណាងឲ្យអង្គដែលមានវីរៈភាពដ៏ឧត្តុងឧត្តមបំផុតសម្រាប់ដឹកនាំប្រទេស និងប្រជាពលរដ្ឋទៅរកភាពរីកចម្រើនរុងរឿងក្នុងសង្គម ។
vrean.com Latest Questions
សេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សពាក់ព័ន្ធនឹងសិទ្ធិនារីមាន ៣០ មាត្រា ។ មាត្រាដែលពាក់ព័ន្ធនឹងសិទ្ធិនារីមានដូចខាងក្រោម • មាត្រា ១ ៖ មនុស្សទាំងអសស់កើតមានសេរីភាព និងសមត្ថភាពក្នុងផ្នែកសេចក្តីថ្លៃថ្នូរនិងសិទ្ធិ មនុស្សមានវិចារណញ្ញាណ និងសតិសម្យជញ្ជៈ ហើយគប្បីប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកក្នុងស្មារតីភាតរភាព • មាត្រា ៣ ៖ បុគ្គលម្នាក់ៗមានសិទ្ធិរស់រានមានជីវិត សេរីភាព និងសន្តិសុខផ្ទាល់ខ្លួន • មត្រា ៧ ៖ ជនគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និងមានសិទ្ធិទទួលការការពារពីរច្បាប់ស្មើៗគ្មានដោយគ្មានការរើសអើង ។ ...
ប្រជាជនខ្មែរចំនួន ៤០០ ០០០នាក់បានស្ម័គ្រចិត្តចូលបម្រើក្នុងកងជីវពលនារីក្លាហានដោយទទួលហ្វឹកហាត់យ៉ាងសកម្ម ដោយប្តេជ្ញាថានិងដង្ហែតាមព្រះបាទនរោត្តមសីហនុ ដើម្បីដណ្តើមយកឯករាជ្យជូនមាតុភូមិឲ្យបានទោះបីជាត្រូវបូជាជីវីតក៏ដោយ ។
កុមារប្រភេទដែលត្រូវការនូវកិច្ចការពារពិសេស និងបន្ទាន់គឺ • កុមារកំព្រា អនាថា ឬក្រីក្របំផុតដែលងាយរងគ្រោះ • កុមារដែលទទួលការរំលោភបំពានឬការកែងប្រវ័ញ្ចផ្លូវភេទ • កុមារដែលធ្វើពលកម្មធ្ងន់ធ្ងរ • កុមារជាជនភៀសខ្លួន • កុមារដែលទទួលរងនូវអំពើហិង្សាក្នុងគ្រួសារ • កុមារពិការ(កុមារពិការភ្នែកគថ្លង់ពិការអាវៈយវៈ ពិការខួរក្បាលនិងកុមារបាត់បង់សមត្ថភាពមួយចំនួនទៀត ) • កុមារជាជនជាតិភាគតិច • កុមារដែលមានជម្ងឺអេដស៍ • កុមារដែលមានបញ្ហា ឬទំនាស់ផ្នែកច្បាប់ ។
គោលបំណងនៃការកសាងវិមានឈ្នះឈ្នះមាន៖ • ដើម្បីជាការចងចាំ និងដឹងគុណដល់ការពុះពារគ្រប់យ៉ាងដើម្បីទទួលបានសន្តិភាព • សម្រាប់ជាការបង្ហាញសមិទ្ធផលនានាដែលកម្ពុជាទទួលបានរយៈពេល២០ឆ្នាំ ក្រោយនយោបាយឈ្នះឈ្នះ • ដើម្បីជាកន្លែងសម្រាប់សិក្សាស្វែងយល់អំពីប្រវត្ថិសាស្រ្តនិងចក្ខុវិស័យបែបនេះ ។
ការបោះឆ្នោតសេរី និងយុត្តិធម៏ត្រូវមានលក្ខណៈជាចាំបាច់ ១០ ប្រការដូចតទៅនេះ : ១. ការបោះឆ្នោតត្រូវប្រព្រឹត្តទៅតាមកាលកំណត់ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដោយមាន : ក. ប្រព័ន្ធចុះឈ្មោះបោះឆ្នោតមួយដែលអព្យាក្រឹតនិងមានប្រសិទ្ធិភាពរក្សាការសមា្ងត់នៃសន្លឹកឆ្នោត គ. ...
អង់គ្លេសបានចូលជាសមាជិកទីផ្សាររួមអឺរ៉ុបនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧៣ តាមរយៈកិច្ចព្រមព្រៀងលុបបំបាត់ដោយអង់គ្លេសត្រូវបង់ពន្ធ២០%លើទំនិញនាំចូលអឺរ៉ុបដីគោក។
ដើម្បីស្ដារសេដ្ឋកិច្ច និងសង្គម រដ្ឋាភិបាលបារាំង បានធ្វើដូចតទៅ ៖ • កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល ស្ពាននិងធ្វើឪ្យមានកំណើតខាងផលិតផល ឧស្សាហកម្ម និងកសិកម្មប្រហាក់ប្រហែលមុនឆ្នាំ ១៩៣៨ • ធ្វើជាតូបនីយកម្មរោងចក្រឧស្សាហកម្មធ្យូងថ្ម និងឧស្ម័នរហូតដល់ ធនាគារ ។ • បង្កើតអង្គការសង្រ្គោះសង្គម សម្រាប់ជួយឧបត្ថកម្មដល់អ្នកមានជំងឺគ្រោះថ្នាក់ក្នុងការងារ និងប្រាក់បំណាច់សម្រាប់គ្រួសារ
ចលនាបំលាស់លំនៅផ្ទុយគ្នារវាងឆ្នាំ១៩៧០និងឆ្នាំ ១៩៧៥មានចរន្តពីរផ្ទុយស្រឡះ នៃចលនាបំលាស់លំនៅរបស់ប្រជាជន ។ ក្នុងនោះនៅដើមអំឡុងឆ្នាំ ១៩៧០ ចលនាបំលាស់លំនៅមានទំនាក់ទំនងគ្នាយ៉ាងខ្លាំងទៅនឹងប្រជាជនរស់នៅជនបទ ដែលមកជ្រកកោន និងរកការងារធ្វើនៅក្នុងទីក្រុង ។ ប៉ុន្តែនៅឆ្នាំ១៩៧៥ជាចលនាជម្លៀសប្រជាជនទាំងអស់ដែលរស់នៅទីរួមខេត្ត និងទីក្រុង ឲ្យទៅរស់នៅតាមជនបទវិញ ។
ភាពរឹងនៃរ៉ែកំណត់ដោយមាត្រដ្ឋានម៉ូស (Moh Hardness Scale)។ កំណត់យកសំណាកនៃភាពរឹងពី១ដល់១០គឺ៖ ១-ថក (Talc) ជារ៉ែទន់ជាងគែអាចឆ្កូតក្រចក។ ២-ម្នាងសិលា (Gypsum) ងាយឆ្កូតនឹងក្រចក ៣-កាល់ស៊ីត (Calcite) អាចឆ្កូតកាក់ទង់ដែង ៤-ភ្លុយអរីត (Fluorite) ងាយឆ្កូតកាំបិតដែកថែប ៥-អាប៉ាទិត (Apatite) អាចឆ្កូតកាំបិតដែកថែប ៦-ផែលស្ប៉ាត (Feldspar) មិនអាចឆ្កូតកាំបិត ដែកថែប តែអាចឆ្កូតនឹងកញ្ជក់បង្អួច