នៅកម្ពុជាមានជនជាតិភាគតិចច្រើនរស់នៅតំបន់ខ្ពង់រាប និងភ្នំ ភាគខាងជើង និងភាគឦសានប្រទេស មានដូចជាខេត្តព្រះវិហារ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ក្រចេះ កំពង់ធំ សៀមរាប ពោធិសាត់ កំពង់ស្តីជាដើម ។ • ជនជាតិភ្នង • ជនជាតិរអួង • ជនជាតិគួយ • ជនជាតិគ្រឹង • ជនជាតិរដែរ • ជនជាតិស្ទៀង • ជនជាតិទំពួន • ជនជាតិអានោង • ជនជាតិថ្មូន • ជនជាតិខា • ជនជាតិក្រោល
vrean.com Latest Questions
សហភាពសូវៀតបានរំកិលព្រំដែនចូលទៅប្រទេសប៉ូឡូញហើយចំណេញបានទឹកដី៩០០០០០គម២។
នៅឆ្នាំ ១៩៩៦.១៩៩៧ ស្នងការជាន់ខ្ពស់សហប្រជាជាតិសំរាប់ជនភៀសខ្លួនបានរៀបចំគោលការណ៍ដូចជា ៖ • មាតុភូមិនិវត្តន៍នៃជនភៀសខ្លួនស្មត្រ័ចិត្តពីតំបន់ផ្សេងៗដូចជា ឥណ្ឌូណេស៊ី ថៃ ហុងកុង ម៉ាលេស្យា វៀតណាម ។ • កិច្ចការងារអន្តរជាតិចំពោះអ្នកស្វែងរកសិទ្ធិជ្រកកោន • កិច្ចវិធីនៃជនភៀសខ្លួនត្រូវវិលទៅស្រុកកំណើតនិងជនផ្លាស់ទីលំនៅក្នុងប្រទេស • កិច្ចសង្គ្រោះដល់ជនភៀសខ្លួនត្រូវវិលទៅស្រុកកំណើតវិញដោយសុវត្ថិភាព • ការហ្វឹកហ្វឹនផ្សព្វផ្សាយនិងជំនួយបច្ចេកទេស • ការគាំទ្រផ្នែកជីវភាព សំភារៈនិងស្មារតី ។
វិមានឈ្នះឈ្នះត្រូវបានសាងសង់ឡើងដោយស្នាដៃកូនខ្មែរសុទ្ធសាធ និងត្រូវបានសាងសង់ឡើងដោយដកស្រង់ចេញពី ខ្លឹមសារគោរពនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។
គុណវិបត្តិរបស់អាណានិគមបារាំងចំពោះប្រជាជន និងប្រទេសខ្មែរមានដូចជា ៖ • បង្ខំប្រជាជនខ្មែរបង់ពន្ធដារយ៉ាងធ្ងន់ធ្ងរដោយមិនលើកលែងដូចជាពន្ធស្រូវ ពន្ធមនុស្ស ពន្ធដីធ្លី ពន្ធសត្វ ពាហនៈពន្ធលើយានយន្ដ ។ ល ។ • កេណ្ឌប្រជាជនខ្មែរឪ្យចូលបម្រើកងទ័ពបារាំងក្នុងសង្រ្គាមលោកលើកទី ១ និងលើកទី ២ ដែលបានបណ្ដាលឪ្យប្រជាជនមួយចំនួនបានស្លាប់និងរបួសក្នុងសមរភូមិ ។ • កាត់ខេត្តត្រាចរបស់ខ្មែរទៅឪ្យសៀមកាន់កាប់វិញ ។ • ប្រមូលយកវត្ថុកេតនភ័ណ្ឌរបស់ខ្លួនទៅកាន់ប្រទេសបារាំង ។
ដំណើរពុកផុយ គឺជាការបាក់បែកជាបំណែកនៃសិលា ដី និងខនិជរបស់ផែនដីតាមរយៈទំនាក់ទំនងដោយផ្ទាល់ជាមួយបរិយាកាសនៃភព។
ប្រភពនៃលេចឡើងដនូវចលនាតស៊ូខ្មែរឥស្សរៈគឺដោយសារតែពួកចិនជាតិនិយមដែលកាន់កាប់ភូមិភាគខាងជើងនៃប្រទេសវៀតណាម និងពួកអង់គ្លេស បារាំងដែលកាន់កាប់ភូមិខាងត្បូងបានប្រយុទ្ធគ្នា ដើម្បីទឹកដីអាណា និគមនិយមរបស់ខ្លួន ។ រីឯប្រទេសវៀតណាម វិញបានសម្ងំបង្កើតកម្លាំងរដ្ឋអំណាចថ្មីមួយរបស់ខ្លួន ។ មកដល់ឆ្នាំ ១៩៤៦ សង្រ្គាមទាមទារឯករាជ្យបានផ្ទុះឡើងដោយបានរីករាលដាលគ្រប់ទីកន្លែង ពេញប្រទេសវៀតណាមហើយក៏បានរីករាលដាលចូលប្រទេសកម្ពុជា បង្កើតឪ្យមានចលនាតស៊ូប្រដាប់អាវុធ មួយគឺចលនាតស៊ូខ្មែរឥស្សរៈ ។
ប្រទេសដែលមានដៃគូពាណិជ្ជកម្មជាមួយនឹងសាធារដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ឬអាឡឺម៉ង់ខាងកើត គឺមានអែរ៉ុបខាងលិច ពិសេសអាឡឺម៉ង់ខាងលិច។