រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានរំដោះប្រជាជន និងទឹកដី ដូចតទៅ ៖ • ថ្ងៃ ៣០ ធ្នូ ១៩៧៨ រំដោះបានលំផាត់ ទីរួមខេត្តក្រចេះ វ៉ឺនសៃ ទន្លេបិទ • ថ្ងៃ ០៣ មករា ១៩៧៩ រំដោះខេត្តស្វាយរៀង • ថ្ងៃ ០៤ មករា ១៩៧៩ បានខេត្ត ស្ទឹងត្រែង • ថ្ងៃ ...
vrean.com Latest Questions
បានជាគេបង្កើតក្រុមប្រឹក្សារាជានុសិទ្ធិពីព្រោះ ៖ ក្រុមប្រឹក្សារាជសម្បត្តិ មិនអាចជ្រើសរើសបេក្ខជនណាមួយ ឲ្យឡើងសោយរាជ្យជាមហាក្សត្រថ្មីបាន ។ ក្រុមប្រឹក្សារាជានិសិទ្ធិ មាននាទីបំពេញការងារជួសព្រះមហាក្សត្រ ជាបណ្តោះអាសន្ន ។
ខ្មែរក្រហមបែងចែកសត្រូវជាពីរ ប្រភេទ ៖ ក. សត្រូវខាងក្នុង • អ្នករដ្ឋការរបស់របបសាធារណៈរដ្ឋខ្មែរ • ក្រុមជនជាតិភាគតិច • ជនជាតិភាគតិចតំបន់ភ្នំ • ជនជាតិខ្មែរឥស្លាម • ជនជាតិភាគតិចវៀតណាម • បញ្ញាវន្ត • ជនក្បត់ជាតិដទៃ ។ ខ.សត្រូវខាងក្រៅ • សហរដ្ឋអាមេរិក • ប្រទេសវៀតណាម • ប្រទេសសៀម • អតីតសហភាពសូវៀត ។
ចន្លោះឆ្នាំ ១៩១៧ – ១៩៩១ សហព័ន្ធរុស្សីមានឈ្មោះថា សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ( ស. ស . ស. ស ) ។ ក. សហភាពសូវៀត ប្រកាន់យករបបសង្គមនិយម ( លទ្ធិកុម្មុយនីស្ត ) ក្រោមការដឹកនាំដោយបក្សនយោបាយតែមួយពឹងផ្អែក លើកម្លាំងកម្មករ កសិករ ។ ខ. ...
ក្រោមសម័យអាណានិគមនិយមបារាំងប្រទេសកម្ពុជា បានឆ្លងកាត់របបជាច្រើនដូចជា ៖ • ព្រះរាជាណាចក្រកម្ពុជាទី១ (ឆ្នាំ១៩៤៧ ដល់ឆ្នាំ ១៩៧០) • សាធារណរដ្ឋខ្មែរ (ឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥) • កម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩) • សាធារណរដ្ឋប្រជាមានិតកម្ពុជា (ឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៩) • រដ្ឋកម្ពុជា (ឆ្នាំ១៩៨៩ ដល់ឆ្នាំ ១៩៩០)
ព្រះបាទអង្គដួងគឺជាបុត្ររបស់ព្រះបាទ អង្គអេង ។
ព្រះអង្គដួង សោយរាជ្យពីឆ្នាំ ១៨៤១ – ១៨៦០ នៅរាជវាំងឃ្លាងស្បែក ។
ព្រះអង្គធ្វើទំនាក់ទំនងជាមួយបារាំងពីព្រោះ ដោយទ្រង់ឈ្វែងយល់ឃើញថា ៖ • ប្រទេសខ្មែរកាន់តែចុះដុនដាបទៅៗ ហើយប្រទេសជិតខាងពោលគឺសៀម និងយួនតែងតែប៉ុនប៉ងលេបត្របាក់ទឹកដីខ្មែរ ដោយយកទន្លេមេគង្គធ្វើជាព្រំប្រទល់នៃប្រទេសទាំងពីឬ • ទ្រង់ចង់បានឥទ្ធិពលមហាអំណាចអឺរ៉ុប គឺបារាំងមកទប់ទល់នឹងសៀម-យួន • មានតែបារាំងតែប៉ុណ្ណោះទេ ទើបអាចជួយប្រទេសកម្ពុជា កុំឲ្យធ្លាក់ក្នុងកណ្តាប់ដៃពួកចោរសៀម-យួន ។
ព្រះអង្គធ្វើទំនាក់ទំនងជាមួយបារាំង ចំនួន៣លើកមកហើយ ។ តាមរយៈបុព្ធជិតមើល និងមន្រ្តីខ្មែរ២រូបគឺ កុយដឺម៉ុងតេរ៉ូ និង ប៉ែន ។ ជាលទ្ធផលពុំទទួលបានដូចបំណងព្រះអង្គទេ ពីព្រោះបារាំងទទួលស្គាល់ជាដៃគូពាណិជ្ជកម្មប៉ុណ្ណោះ ។
ព្រះបាទអង្គដួងមានស្នាព្រះហស្តដូចតទៅ ៖ ទ្រង់យកព្រះទ័យទុកដាក់ក្នុងព្រះពុទ្ធសាសនាដោយមានការកសាងវត្តអារាម ជាច្រើន ។ ត្រង់បានលើកទឹកចិត្តដល់បណ្ឌិត កវី បរិញ្ញា អ្នកប្រាជ្ញ ផ្សេងៗ ។ ទ្រង់បានបង្កើតសាលារៀននៅតាមវត្តរាម ដោយឲ្យព្រះសង្ឃជាអ្នកបង្ហាត់បង្ហាញកូនខ្មែរ ។ ទ្រង់ជាអ្នកអក្សរសាស្រ្ត និងជាអ្នកនិពន្ធដ៏ល្បីដូចជា រឿងចំប៉ាថោង ( ១៨១០ ) រឿងកាកី ( ១៨១៥ ) ច្បាប់ស្រី ...