បរាជ័យក្នុងវិស័យសេដ្ឋកិច្ចនិងកសិកម្ម ( មិនដូចការសន្យា ) វិបត្តិសង្គមដូចជាការធ្លាក់ទឹកចិត្ត ការផឹកស្រា បញ្ហាពុករលួយចាប់ពីក្រោមដល់លើ ការថយចុះនៃអាយុនិងកំណើនអត្រាមរណៈកុមារ ។
vrean.com Latest Questions
ក្នុងវិស័យអប់រំ រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឫអាឡឺម៉ង់ខាងកើតមានគោលនយោបាយដូចជា៖ • កុមារត្រូវចូលរៀននៅអាយុ៦ឆ្នាំ។ • សម្រាប់សិស្សថ្នាក់ទី៧-១០ ត្រូវចំណេញក្នុងមួយសប្ដាហ៍ ២ថ្ងៃដើម្បីធ្វើកម្មសិក្សា ក្នុងសាលាពហុបច្ចេកទេសខាងមុខជំនាញនៅក្នុងរោងចក្រ ឫកសិដ្ឋាន។ • សិស្សចាប់ពីថ្នាក់ទី១០ ឡើងទៅត្រៀមរៀនបន្ថែម២ឆ្នាំ សម្រាប់ថ្នាក់ហ្វឹកហ្វឹននៅមធ្យមសិក្សានិង៣ឆ្នាំសម្រាប់សាលាមុខជំនាញ។
ចរន្តសកលភាវូបនីយកម្មអាចមានផលប៉ះពាល់ដល់តួនាទីរដ្ឋ ដូចជា៖ • ចរន្តសកលភាវូបនីយកម្មលើដំណើរសមាហរណកម្មសេដ្ឋកិច្ច ហិរញ្ញវត្ថុជាក្រឹត្យក្រមសកលលោកធ្វើឲ្យតួនាទី និងអធិបតេយ្យភាពរបស់រដ្ឋធ្លាក់ចុះ ពីព្រោះសហគ្រាសអន្តរជាតិធ្វើសកម្មភាពភាគច្រើនអាស្រ័យទៅលើដំនើរការវិវត្តិនៃទីផ្សារសកលលោកហើយគេធ្វើយ៉ាងណាឲ្យមានឯករាជ្យភាពពីនយោបាយរបស់រដ្ឋ • ចរន្តសកលភាវូបនីយកម្មនៅលើវិស័យនយោបាយវិញ រឹតតែធ្វើឲ្យមានភាពស្មុគស្មាញថែមទៀត ទៅនឹងអធិបតេយ្យភាពរដ្ឋ ។ ជាការពិតណាស់ ចរន្តកលភាវូបនីយកម្មពាក់ព័ន្ធនឹងបញ្ហាសកលលោកដូច្នេះអាចពាក់ព័ន្ធ ទៅនឹងកម្មវិធីនយោបាយការបរទេសរបស់រដ្ឋអធិបតេយ្យមួយ • ជាលទ្ធផលអនុវត្តជាក់ស្តែង ប្រទសអន់ខ្សោយ ( តតិយលោក ) កាន់តែបាត់បង់អធិបតេយ្យភាពរបស់ខ្លួននៅក្នុងការចូលមកនៃចរន្តសកលភាវូបនីយកម្មនេះ ដោយសារតែលទ្ធភាពនៃនយោបាយការបរទេសប្រទេសទាំងនោះ ត្រូវរួញតូចក្រោមសម្ពាធឥទ្ធិពលនយោបាយការបរទេសរបស់ប្រទេសមហាអំណាច • ជាពិសេសវិស័យព័ត៌មានវិទ្យា ទូរគមនាគមន៍ និងប្រព័ន្ធផ្កាយរណប រឹតតែធ្វើឲ្យតួនាទីរដ្ឋទន់ខ្សោយ ...
សេចក្តីសុខទាំង ៥ យ៉ាងនោះគឺៈ • សេចក្តីសុខ ព្រោះមានទ្រព្យ • សេចក្តីសុខ ព្រោះមានប្រើប្រាស់ទ្រព្យ • សេចក្តីសុខ ព្រោះពុំមានបំណុល • សេចក្តីសុខ ព្រោះមិនមានទោល • សេចក្តីសុខ ព្រោះគ្មានសង្គ្រាម។
ការបះបោរដែលរៀបចំឡើងដោយមន្រ្តីរាជការ ប្រឆាំងនិងកំណែទម្រង់ឆ្នាំ ១៨៨៤ បានផ្ទុះឡើងនៅឆ្នាំ១៨៨៥ ដោយពួកគេបានលើកបដាទាមទារឲ្យបារាំងប្រគល់អំនាចថ្វាយព្រះមហាក្សត្រខ្មែរវិញ ។
ដែលហៅថាជាតិសាសន៍និយម គឺជាគំនិតរបស់មនុស្សមួយពួកដែលយល់ថាជាតិសាសន៍របស់ខ្លួនមានតម្លៃថ្លៃថ្នូរ និងខ្ពង់ខ្ពស់ជាងជាតិសាសន៍ដទៃ ។ឧទាហរណរបបអាប៉ាថេតនៅប្រទេសអាព្រិចខាងត្បូងលើកតំកើងតែជនជាតិស្បែកសបន្ទាបបន្ថោកបំបិទសិទ្ធិសេរីភាពជនជាតិស្បែកខ្មៅ ។
កំណត់ហេតុ • កំណត់ហេតុ ជាការរៀបរាប់កិច្ចមួយឬច្រើនក្របខណ្ឌបេសកម្មនគរបាលយុត្តិធម៌ • កំណត់ហេតុ មិនមែនសម្រាប់ប្រកាសពន្យល់ទេគឺការពិតពណ៌នា • កំណត់ហេតុត្រូវសរសេរក្នុងបច្ចុប្បន្នកាល និងចុះកាលបរិច្ឆេទ ហត្ថលេចា ម៉ោងជាក់លាស់នៃការចាប់ផ្តើមនិងបញ្ចប់ • អ្នកសរសេរត្រូវតែបុគ្គលមានសមត្ថកិច្ច • កំណត់ហេតុ ពិពណ៌នាដោយគ្មានការបកសស្រាយ • កំណត់ហេតុ ត្រូវគិតអំពីក្របខណ្ឌគតិយុត្តិនៃការស៊ើបអង្កេតហើយស្ថិតក្រោមទម្រង់ការតឹងរ៉ឺង ។ របាយការណ៍ • របាយការណ៍ជម្រាបអង្គហេតុមួយដល់អាជ្ញាធរមួយ ( ឋានុក្រមលើ ឬព្រះរាអាជ្ញាឬចៅក្រម ) • របាយការណ៍ត្រូវបានសរសេរក្នុងអតីតកាលចុះកាលបរិច្ឆេទ និងហត្ថលេខា • របាយការណ៍រំលឹកអំពីរឿងហេតុ និងការសន្និដ្ឋានដែលអាចជាសម្មត្តិកម្ម
ក្នុងរបបប្រជាធិបតេយ្យនិយម ពលរដ្ឋបោះឆ្នោតថា្នក់ជាតិ ពីរលើកផ្សេងពីគ្នា។ មួយគឺបោះឆ្នោតរើសសមាជិកសភា ឲ្យបង្កើតជាក្រុមនីតិបញ្ញត្តិសំរាប់តាក់តែងច្បាប់។ មួយទៀត គឺបោះឆ្នោតរើសប្រធានាធិបតីឲ្យបង្កើតរដ្ឋាភិបាល និងធ្វើជាប្រមុខរដ្ឋាភិបាលសំរាប់ប្រតិបត្តិតាមច្បាប់របស់សភា។ប្រធានាធិបតីជាប្រមុខរដ្ឋាភិបាលផង ជាតំណាងប្រទេសជាតិផង។ របបនេះគ្មាននាំយករដ្ឋមន្ត្រីទេ។ ក្នុងរបបនេះ អំណាចនីតិបញ្ញត្តិ និងអំណាចនីតិប្រតិបត្តិនៅដាច់ពីគ្នា។
ប្រទេសកម្ពុជាមានសន្ធិសញ្ញា និងកិច្ចព្រមព្រៀង គឺ សន្ធិសញ្ញាអាណាព្យាបាលបារាំង ១១ សីហា ១៨៦៣។
ការធ្វើកំណែងទម្រង់នៃរបបសាធារណរដ្ឋទី៥បានធ្វើឲ្យមានផលវិបាកដូចជា៖ • កសិករលក់ផលិតផលមិនចេញ( ការប្រណាំងប្រជែងពីកសិកម្មទំនើបប្រើម៉ាស៊ីន) • ពាណិជ្ជកម្មតូចតាចត្រូវដួលរលំ( ការប្រណាំងប្រជែងពីទំនិញធំៗ) • កម្មករឥតការងារធ្វើ( សហគ្រាសធំៗប្រដាប់ដោយគ្រឿងម៉ាស៊ីនជំនួសកម្លាំងមនុស្ស) • កម្មករធ្វើកូដកម្ម( រោងចក្រត្រូវបិទទ្វារ) • វិស័យដឹកជញ្ជូនត្រូវផ្អាកការងារ (រោងចក្រត្រូវបិទទ្វារ)។