ក្នុងនាមជាគ្រូបង្រៀនម្នាក់ចាំបាច់ត្រូវមានសមត្ថភាពគរុកោសល្យ ៖ • មានសមត្ថភាពក្នុងការបង្ហាត់បង្រៀន • មានសមត្ថភាពក្នុងការគ្រប់គ្រងថ្នាក់រៀន • មានសមត្ថភាពក្នុងការអប់រំ • មានសមត្ថភាពក្នុងការយល់ដឹងពីលក្ខណៈដោយឡែករបស់សិស្ស • មានសមត្ថភាពឈរលើភាពយុត្តិធម៌និងសមត្ថភាពម្ចាស់ការ • មានសមត្ថភាពបង្កបរិយាកាសរីករាយក្នុងសាលារៀន • មានសមត្ថភាពយកចិត្តទុកដាក់លើសុខទុក្ខរបស់អ្នកសិក្សា • មានសមត្ថភាពប្រែក្លាយឯកសារ • មានសមត្ថភាពទំនាក់ទំនងរវាងគ្រូនិងសិស្ស និងគ្រូជាមួយសហការី ។
vrean.com Latest Questions
ដើម្បីទប់ស្កាត់ការភៀសខ្លួនចេញនៃប្រជាជាតិរបស់ខ្លួនតើរដ្ឋាភិបាលអាល្លឹម៉ងខាងកើតមានវិធានការដូចជា៖ • បិទច្រកចេញចូលទីក្រុងប៊ែរឡាំង • កសាងកំពែងកាត់ក្រុងប៊ែរឡាំងមានប្រវែង៤២គឺឡូម៉ែត្រ។
បានជាប្រទេសលោកខាងលិច មានការព្រួយបារម្ភជាមួយប្រទេសចិនពីព្រោះចិនជាប្រទេសធំលំដាប់ទី៤ខាងទឹកដី និងឈរលំដាប់ទី១ ខាងប្រជាជនបានធ្លាក់ក្នុង កណ្ដាប់ដៃមេកុំមុយនីស្ដ ម៉ៅ សេទុង នៅថ្ងៃទី០១ ខឬតុលា ឆ្នាំ១៩៤៩។
ការកសាងប្រាសាទខ្មែរមានគោលបំណងដូចខាងក្រោម ៖ • ដើម្បីស្គាល់ច្បាស់ពីបំណង់នៃការកសាងប្រភេទនៃស្ថាបត្យកម្មខ្មែរបុរាណ ប្រភេទនៃចម្លាក់ និងរចនាសម្ព័ន្ធផ្សេងៗដែលទាក់ទង់ • ស្គាល់ច្បាស់នូវគោលបំណង់សំខាន់ៗ និងការវិវត្តផ្នែកស្ថាបត្យកម្មខ្មែរបុរាណ • ទីស្នាក់អាស្រ័យរបស់ព្រះរាជាសម័យកាលនោះ • ឧទ្ធិសថ្វាយព្រះអាទិទេព…ជាដើម ។
សំណុំពាក្យ ខ្ញុំធ្វើហើយ មានន័យដូចតទៅ ៖ ក. បង្ហាញពីអ្វីដែលយើងបានបំពេញរួចរាល់ ឬចប់សព្វគ្រប់ ( ធ្វើហើយហើយ ) ឧទាហរណ៍ ៖ កិច្ចការ ដែលលើកប្រគល់ឲ្យខ្ញុំធ្វើព្រឹកមិញខ្ញុំធ្វើហើយ ។ ខ. យល់ព្រមទទួលធ្វើនូវអ្វីមួយ ឬទទួលយកដោយមានលក្ខខណ្ឌ ឧទាហរណ៍៖ បើលោកព្រមឲ្យប្រាក់ ១០០០០៛ ខ្ញុំធ្វើហើយ គ. ចាប់ផ្តើមធ្វើ
អធិប្បាយវិធីប្រើប្រាស់ទឹកសាប ដោយសន្សំសំចៃ៖