ប្រព័ន្ធអប់រំនៅស្លូវ៉ាគី មានដូចជា ៖ • សិស្សចូលរៀនដោយមិនបង់ថ្លែចាប់ពីមតយ្យសិក្សា ដល់ឧត្តមសិក្សា • ក្រោយពីបញ្ចប់ការសិក្សារយៈពេល ៩ឆ្នាំ សិស្សអាចបន្តយកមុខជំនាញ នៅសាលាមុខរបរផ្សេងៗ • និស្សិតតអាចទទួលបានអាហាររូបករណ៍ រហូតដល់អាយុ ២៥ឆ្នាំ ។
vrean.com Latest Questions
ពិភពលោកពហុសញ្ជតិមានន័យថា ពិភពលោកទាំងមូលនឹងពុំ មានព្រំ ប្រទល់ទេ ជាទឹកដី តែមួយរស់នៅជាមួយមហាជនសញ្ជាតិផ្សេងៗ គ្នាជាច្រើន នេះជាទិសដោះ ចុងក្រោយនៃដំណើរវិវត្តសកលភារូបនីយកម្ម ។
ប្រទេសដែលបានបង្ខំឪ្យប្រទេសឆេកូស្លូវ៉ាគីប្រគល់ទឹកដីរបស់ខ្លួនឪ្យអាឡឺម៉ង គឺ ប្រទេសបារាំងនិងអង់គ្លេស សន្ធិសញ្ញាក្រុងមុយនិច នៅថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ១៩៣៨ ។
ក្រោយពីត្រួតត្រាប្រទេសឆេកូស្លូវ៉ាគីកងទ័ពអាឡឺម៉ងបានជិះជាន់ និងគំរាមកំហែងដល់ប្រជាជនព្រមទាំងបានសម្លាប់រង្គាលលើជនជាតិជ្វីបស្ទើតែផុតពូជ ។
ប្រទេសដែលបានជួយរំដោះប្រទេស ឆេកូស្លូវ៉ាគីពីកណ្ដាប់ដៃអាឡឺម៉ង គឺសហភាពសូវៀតនៅថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ១៩៤៥ ។
ក្រោយសង្រ្គាមលោកលើកទី២ រដ្ឋាភិបាលចម្រុះមួយត្រូវបានបង្កើតឡើងនៅឆេកូស្លូវ៉ាគី ។ អ្នកដែលបង្កើតរដ្ឋាភិបាលនេះឡើងគឺលោក បេណែល ហើយសមាជិក រដ្ឋាភិបាលនេះមានប្រភពមកពីគណបក្សកុំមុយនីស្ដភាគច្រើនកាន់កាបក្រសួងសំខាន់ៗ នៅក្នុងរដ្ឋាភិបាល ។
ការរៀបចំបោះឆ្នោតជាតិឆេកូស្លូវ៉ាគី ត្រួវបានធ្វើឡើងនៅឆ្នាំ ១៩៤៦ ហើយអ្នកឈ្នះឆ្នោត គឺលោក ក្លេម៉ង់ ហ្គោតវ៉ត ជាមេដឹកនាំកុំមុយនីស្ដ ។
រដ្ឋាភិបាលដែកកើតចេញពីការបោះឆ្នោតនេះមានន័យទម្រង់ដូចតទៅ ៖ • យកតាមគម្រូរដ្ឋាភិបាលក្រុងមូស្គូទាំងស្រុងតាំងពីសេដ្ឋកិច្ចផែនការ រហូតដល់ការ ត្រួតពិនិត្យលើផលិតផលផ្សេងៗ • ការរីកតបន្តឹង និងអំពើផ្តាច់កាតត្រូវបានគេយកមកអនុវត្ត គាបសង្កត់ទៅលើសេរីភាពក្នុងការបញ្ចេញមតិ • បង្កើតប៉ូលីសសម្ងាត់ដើម្បីតាមឃ្លាំមើសចលនាប្រឆាំងនឹងរដ្ឋាភិបាល ។
លោក ហ្គោត វ៉តបានធ្លាក់ពីតំណែងនៅឆ្នាំ ១៩៦៨ ហើយអ្នកដែលបានឡើងជំនួស គឺលោក ឌុប ស៊ីក ។ គាត់បានកំណែទម្រង់នយោបាយ ដោយបញ្ចូលទស្សនៈ លិទ្ធិ ប្រជាធិបតេយ្យនៅក្នុងរបបកុំមុយនីស្ដ ដែលកំពុងចាត់ស្រះហៅថា និទាឃៈរដូវនៃ ក្រុងប្រាក់ដែលគាំទ្រសេរីភាពដល់ការបញ្ចេញមតិនិងសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋ ។
បានជាសហភាពសូវៀត បានលើកទ័ពចូលលុយប្រទេស ឆេកូស្លូវ៉ា ពីព្រោះសហភាពសូវៀតខ្លាចក្រែងថា កំណែទម្រង់នយោបាយរបស់លោក ឌុបស៊ីក ជ្រាប ចូលទៅដល់ប្រទេសផ្សេងៗ នៅអឺរ៉ុបខាងកើត ។ ដូច្នេះនៅថ្ងៃទី ២០ និង៣១ ខែសីហា ឆ្នាំ ១៩៦៨ សហភាពសូវៀតបានលើទ័ពចូល ឆេកូស្លូវ៉ាគី ដើម្បីផ្គួលរំលំរដ្ឋាភិបាល លក ឌុបស៊ីក ។