ការគ្រប់គ្រងប្រកបដោយប្រសិទ្ធិភាពនិងយ៉ាងស័ក្តិសិទ្ធិត្រូវមានធនធានគ្រឹះចំនួន៤ ដូចជា ៖ • ធនធានមនុស្ស អ្នកគ្រប់គ្រងនិងនិយោជិត • ធនធានសម្ភារៈ អាគារ ដីធ្លី… • ហរិញ្ញវត្ថុ ប្រាក់កាស • ពត៌មាន របាការណ៍ការងារ របាយការណ៍ ស្រាវជ្រាវ ព្យាករណ៍… ។
vrean.com Latest Questions
ថ្ងៃដែលកំណត់ជាទិវាអាស៊ានគឺថ្ងៃទី០៨ខែសីហា។
បានជារបបកម្ពុជាប្រជាធិបតេយ្យដួលរលំនៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ១៩៧៩ គឺ ៖ • ប្រជាជនកម្ពុជាស្អប់របបប៉ុល ពត ៖ ប្រជាជនរងទុក្ខវេទនា សុខភាពទ្រតទ្រោម អត់ឃ្លាន និងការកាប់សម្លាប់ • វិសុទ្ធកម្ម (ការចម្រាញ់យកមនុស្សបដិវត្តន៍បរិសុទ្ធ ) ៖ ការបះបោរប្រឆាំងនឹងថ្នាក់ដឹកនាំបក្សកាន់តែខ្លាំងឡើង • ការធ្វើសង្គ្រាមជាមួយវៀតណាម ៖ ចាប់ពីឆ្នាំ ១៩៧៧ វៀតណាម ចាប់បើកការវាយប្រហារតបតប្រឆាំងនឹងខ្មែរក្រហាម ...
ជនជាតិណាក៏ដូចជាជនជាតិណាដែរយើងអាចរស់នៅជាមួយគ្នាដោយមិនប្រកាន់មិនរើសអើងពូជសាសន៍ ពណ៍ សម្បុរអ្វីឡើយ ។ តែការរស់នៅនៅរបស់គេត្រូវតែជាការរស់នៅស្របច្បាប់ពោលគឺពុំមែនជាជនអន្តោប្រវេសន៍ខុសច្បាប់ព្រោះថាការមានជនជាតិច្រើនធ្វើឱ្យយើងបានសិក្សាស្វែងយល់ពីរបៀបរបបនៃការរស់នៅការប្រកបរបរចិញ្ចឹមជីវិតដែលមានលក្ខណៈផ្សេងៗគ្នានិងទទួលបាននូវបទពិសោធន៍ចំណេះដឹងជាច្រើនដ៏សម្បូរបែបធ្វើឱ្យយើងមានគំនិតច្រើនគំនិតជឿនលឿនដែលជាចំណុចវិជ្ជមានមួយឈានទៅរកការអភិវឌ្ឍ ។លើសនេះការដែលមានជនជាតិផ្សេងៗមករស់នៅលើទឹកដីមួយ ហើយរស់នៅរួមគ្នាក្នុងភាពសុខសាន្តជាប្រភពនៃកម្លាំងពលកម្មក្នុងការអភិវឌ្ឍប្រទេសជាតិនិងបង្ហាញឱ្យឃើញពីសង្គមមួយដែលមានការអត់ឱន និងមានអធ្យាស្រ័យគ្នាទៅវិញទៅមក ។
បានជាសហភាពសូវៀតត្រូវបរាជ័យក្នុងការប្រលងប្រណាំងខាងកម្រិតជីវភាពជាមួយសហរដ្ឋអាមេរិក គឺ ៖ • ការទ្រុឌទ្រោមផ្នែកសេដ្ឋកិច្ចដោយសង្គ្រាមត្រជាក់ • បញ្ហាកង្វះបច្ចេកវិទ្យាទំនើប • វិស័យវិបត្តិកសិកម្ម(ផលិតផលមិនបានកើនតាមផែនការកំណត់) ។
ការអប់រំចំណេះដឹងទូទៅ មានគោលដៅអប់រំសិស្សៈ • មានចំណេះដឹង និងបំណិនក្នុងចំណេះដឹងទូទៅហើយមានសមត្ថភាពអនុវត្តចំណេះដឹង និងបំណិនទៅតាមស្ថានភាពជាក់ស្ដែងនៃសង្គម។ • ចេះពង្រឹងសុខភាពខ្លួន (ផ្លូវកាយ ផ្លូវចិត្ត )ហើយមានសកម្មភាពជួយកែលម្អសុខភាពគ្រួសារ និងសង្គម។ • មានទំនុកចិត្តលើខ្លួនឯង ចេះដោះស្រាយបញ្ហាក្នុងគ្រួសារ និសង្គម ចេះសម្រេចចិត្ត និងលើកផែនការដើម្បីជោគជ័យក្នុងការរស់នៅ។ • មានអធ្យាស្រ័យ ទទួលស្គាល់ផលប្រយោជន៍អ្នកដទៃ និងចេះជួយអ្នកដទៃក្នុងស្មារតីសមភាព និងភារតភាព។ • ចូលចិត្តស័្វយសិក្សាលើកកម្ពស់សមត្ថភាពរបស់ខ្លួន ពេញមួយជីវិត។ • ស្រលាញ់ពលកម្ម ចូលចិត្តបច្ចេកវិទ្យាទំនើប ចេះធ្វើការងារជាមួយអ្នកដទៃ យល់ដឹងពីរបៀបគ្រប់គ្រងការងារត្រៀមខ្លួនចូលរួមក្នុងមុខរបរណាមួយស្របតាមសមត្ថភាព ...
ជនដែលគ្មានសិទ្ធិចុះឈ្មោះបោះឆ្នោតគឺ ៖ • អនីតិជន (ជនដែលមានអាយុក្រោម១៨ឆ្នាំ) • វិកលចរិតជន (ជនដែលមានសតិមិនប្រក្រតី) • ពនេចរជន (ជនដែលគ្មានអាស័យដ្ឋានពិតប្រាកដ) • ទណ្ឌិត (ជនដែលជាប់ពន្ធធនាគារ) • ពិរុទ្ធជន (ជនដែលជាប់ចោទ ឬជនដែលស្ថិតនៅក្រោមអាណាព្យាបាលដែលមានលិខិតបញ្ជាក់ពីស្ថប័នមានសមត្ថកិច្ច) • អនិកជន (ជនដែលមិនមានសញ្ចាតិជាខ្មែរ) ។
មានឈ្មោះជាបឋមគឺ “ ប្រទេសហ្វូណន “ ឬ “ នគរភ្នំ “ ឬហៅថា “ កោះគោកធ្លក “ ។
• ក្រោយសង្រ្គាមលោកលើកទី២ ប្រទេសអាឡឺម៉ង់បានបែងចែកជា២ផ្នែកគឺ អាឡឺម៉ង់ខាងលិចនិង អាឡឺម៉ង់ខាងកើត។ គ្រប់គ្រងដោយ៖ • អាឡឺម៉ង់ខាងលិចគ្រប់គ្រងដោយកងសម្ព័ន្ធមិត្តដែលរួមមានអង់គ្លេសនិងសហរដ្ឋមេរិក។ • អាឡឺម៉ង់ខាងកើតគ្រប់គ្រង់ដោយសហភាពសូវៀត។
មានកត្ដាដែលបានទាក់ទាញភ្ញៀវទេសចរណ៍ឲ្យចូលមកទស្សនានៅអ៊ីតាលីមានដូចជា៖ • មរតធម្មជាតិពីឆ្នេរខ្សាច់ភ្លីផ្លេកលាតសន្ធឹងនៅក្រោមព្រះអាទិត្យនារដូវក្ដៅជាច្រើនកន្លែង។ • មានកេរតំណែងវប្បធម៌ពីចក្រភពរ៉ូមដូចជាព្រះវិហារសិនម៉ាក់វិហារសិនពីទ័រជាដើម • មានសារមន្ទីរដែលមានឈ្មោះល្បីល្បាញក្នុងពិភពលោកក្នុងទីក្រុងប្រវត្ដិសាស្រ្ដ។