កោនមាននាទីជាអ្នកផ្ទុកកោសិកា បន្តពូជ ( ស្ពែម៉ាតូសូអ៊ីតចំពោះកោនឈ្មោល ឯអូអូស្វ៊ែចំពោះកោនញី ) ។
vrean.com Latest Questions
កោនគឺជា សរីរាង្គបន្តពូជរបស់រុក្ខជាតិស៊ីមណូស្ពែម ។
រុក្ខជាតិអង់ស្យូស្ពែមមានប្រយោជន៍ដូចជាៈ • ជាអាហាររបស់មនុស្ស និងសត្វ • ជាគ្រឿងសង្ហារឹម • ជាឱសថសម្រាប់ព្យាបាលជំងឺ • ធ្វើជាកំណាត់ឬ សរសៃអំបោះ • ធ្វើជាកង់រថយន្ត ។ ឧទាហរណ៍ • ជ័រកៅស៊ូ យកទៅស្លក្នុងរោងចក្រធ្វើជាកង់រងយន្ត • កប្បាសច្នៃធ្វើជាសរសៃអំបោះ • ឈើបេង នាងនួន ធ្វើជាគ្រឿងសង្ហារឹម
លក្ខណៈពិសេសពីរយ៉ាងរបស់អង់ស្យូស្ពែម គឹ ផ្កាជាសរីរាង្គភេទ និងគ្រាប់ការពារដោយសំបក ( ឬ គ្រាប់ស្ថិយនៅក្នុងផ្លែ ) ។
បរិមណ្ឌលប្រសាទ មានសរសៃប្រសាទលលាដ៏ក្បាល ១២គូ បែងចែកពីខួរក្បាល និងសរសៃប្រសាទឆ្អឹងខ្នង ៣១គូ បែងចេញពីខួរឆ្អឹងខ្នង ។
កត្តាដែលធ្វើឱ្យប្រូតេអ៊ីនខូចគុណភាពមានដូចជា កត្តាអាស៊ីតខ្លាំង បាសខ្លាំង សាប៊ូ អំបិល លោហៈធាតុធ្ងន់ សីតុណ្ហភាព និង ចលនាមេកានិចនិងកត្តាផ្សេងៗទៀត។
បង្គួយនៅអាមរិកខាងត្បូង និង បង្គួយនៅលើកោះឡាប៉ាកូស ខុសគ្នាត្រង់ៈ បង្គួយនៅអាមេរិកខាងត្បូងមានក្រំញាំតូចៗ ដែលធ្វើអោយវាអាចឡើងដើមឈើបាន។ ចំនែកឯបង្គួយនៅលើកោះកាឡាប៉ាកូសវិញមានក្រញាំជើងធំៗ ដែលអាចអោយវាតោងថ្ម រអិលតាមឆ្នេរសមុទ្របាន។
បានជាច្រវាក់ពីរនៃម៉ូលេគុល ADN ដែលភ្ជាប់គ្នាដោយសម្ព័ន្ធអ៊ីដ្រូសែនខ្សោយជាច្រវ៉ាក់រឹងមាំព្រោះម៉ូលេគុល ADN មាននុយក្លេអូទីតរាប់ម៉ឺនទៅរាប់លានហើយនុយក្លេអូទីតច្រវ៉ាក់ម្ខាងៗភ្ជាប់គ្នាដោយសារសម្ព័ន្ធអ៊ីដ្រូសែន A ភ្ជាប់ T ដោយសម្ព័ន្ធ ២ជាន់និង C ភ្ជាប់ G ដោយសម្ព័ន្ធ ៣ជាន់នោះវាធ្វើឲ្យមានចំនួនសម្ព័ន្ធអ៊ីដ្រូសែនច្រើនដែលជាហេតុនាំឲ្យម៉ូលេគុល ADN ជាច្រវ៉ាក់រឹងមាំ ។
លក្ខណៈដូចគ្នាម៉ូលេគុល ADN និងប្រូតេអ៊ីនមានៈ • ជាម៉ាក្រូម៉ូលេគុល • ម៉ូលេគុលនីមួយៗ ជាច្រវ៉ាក់ម៉ូលេគុលតូចៗដែលជាម៉ូណូមែ • ម៉ូលេគុលនីមួយៗ មានតំណលំដាប់នុយក្លេអូទី ឬតំណលំដាប់អាស៊ីតអាមីនេជាក់លាក់ ។
ប៉ារ៉ាទីរ៉ូអ៊ីត ជាក្រពេញរាងពងក្រពើតូចៗចំនួនបួនដែលបង្កប់ក្នុងផ្នែកខាងក្រោយនៃក្រពេញទីរ៉ូអ៊ីត វាមាននាទីបញ្ចេញផលិតអរម៉ូនប៉ារ៉ាទីរ៉ូអ៊ីត ។