ក្រោយការប្តូរនយោបាយរបស់សហរដ្ឋអាមេរិក សេដ្ឋកិច្ចជប៉ុនមានលក្ខណៈរីកចម្រើន (ជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីសហរដ្ឋអាមេរិក ) ។
vrean.com Latest Questions
ព្រះរាជសកម្មភាពរបស់ព្រះបាទនរោត្តម សីហនុ ក្នុងការទាមទារឯករាជ្យជាតិ នៅក្នុងប្រទេសកាណាដានឹងសហរដ្ឋអាមេរិក ៖ • នៅថ្ងៃទី១២ មេសា ១៩៥៣ ព្រះអង្គទ្រង់បានយាងទៅដល់ទីក្រុងម៉ុងរ៉េអាល់ នៃប្រទេសកាណាដា ។ នៅក្នុងទីក្រុងនេះ ព្រះបាទនរោត្តម សីហនុ ទ្រង់បានថ្លែងទៅកាន់ពួកអ្នកសារពត៍មាន ដោយទ្រង់បានសង្កត់ធ្ងន់ទៅលើបញ្ហាពីរ គឺ ៖ • បញ្ហាទី ១ ៖ ប្រយុទ្ធប្រឆាំង នឹងរបបកុំមុយនីស្ត • បញ្ហាទី ២ ...
ក្រោយសង្គ្រាមលោកលើកទី២ លទ្ធិសង្គមនិយម បានធ្វើឲ្យពិភពលោកចែកចេញេជាពីរប្លុក គឺប្លុកកុំមុយនីស្ត (ខាងកើត) និងប្លុកលោកសេរី (ខាងលិច) ។
ឈ្មោះប្រទេសក្រោមនឹមអាណានិគម នឹងឈ្មោះម្ចាស់អាណានិគមនៃប្រទេសទាំងនោះ ៖ • កម្ពុជា វៀតណាម ឡាវ ( បារាំង ) • ឥណ្ឌាណេស៊ី ( ហូឡង់ ) • មីយ៉ាន់ម៉ា ម៉ាលេស្សា ( អង់គ្លេស ) • ភីលីពីន ( អាមេរិក និងជប៉ុន ) ។
ក. សេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន យើងជាប្រមុខរដ្ឋនិងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ដែលតទៅនេះហៅកាត់ថា”អាស៊ាន”)រួមមានប្រទេសប្រ៊ុយណេដារ៉ូសាឡឹម ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋឥណ្ឌូនេស៊ី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ម៉ាឡេស៊ីសាធារណរដ្ឋសហភាពមីយ៉ាន់ម៉សាធារណរដ្ឋហ្វីលីពីនសាធារណរដ្ឋសិង្ហបុរី ព្រះរាណាចក្រថៃឡង់ សាធារណរដ្ឋសង្គមនិយមវៀតណាម ។ នៅក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១នៅកម្ពុជា ។ បញ្ជាក់អះអាងម្តងទៀត អំពីការប្រកាន់ខ្ជាប់របស់យើងទាំងអស់គ្នាចំពោះគោលបំណងនិងគោលការណ៍របស់អាស៊ានដូចដែលមានចែងនៅក្នុងធម្មនុញ្ញរបស់អាស៊ានជាពិសេសការគោរពការ លើកកម្ពស់និងការការពារសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានព្រមទាំងគោលការណ៍លទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ និងអភិបាលកិច្ចល្អ ។ បញ្ជាក់អះអាងបន្ថែមម្តងទៀត អំពីការបេ្តជា្ញចិត្តចំពោះសេចក្តីប្រកាសជាសកលអំពីសិទ្ធិមនុស្សធម្មនុញ្ញរបស់អង្គការរបស់អង្គការសហប្រជាជាតិសេចក្តីថ្លែងការណ៍និងកម្មវិធីសកម្មភាពទីក្រុងវែ្យងនិងលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិផ្សេងទៀតដែលរដ្ឋសមាជិករបស់អាស៊ានជាភាគីហត្ថលេខា ។ បញ្ជាក់អះអាងបន្ថែមម្តងទៀតផងដែរ នូវសារសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការលើកកម្ពស់សិទ្ធិមនុស្សក្នុងនោះមានសេចក្តីប្រកាសនៃការលើកកម្ពស់ស្រ្តីភេទនៅក្នុងតំបន់អាស៊ាននិងសេចក្តីប្រកាសពីការលុបបំបាត់អំពើហើង្សាប្រឆាំងស្រ្តីភេទក្នុងតំបន់អាស៊ាន ។