វប្បធម៍ខ្មែរមានលក្ខណៈ ៖ • ខុសពីប្រពៃណីវប្បធម៍ខ្មែរ • ជាវប្បធម៍ពួកបដិវត្តន៍ • គ្មានជំនឿសាសនា ( ផ្សឹកលោកសង្ឃ កំទេចវត្តអារាម…) • អាពាពិហ៍ពិពាហ៍ រៀបចំខុសពីប្រពៃណីទំនៀមទម្លាប់ខ្មែរ • ការអប់រំ គឺបណ្តុះបណ្តាលកុមារឲ្យជឿជាក់ដាច់ខាតចំពោះអង្គការ គ្មានសាលារៀន.. • សិល្បៈចំរៀង របាំ គឺបម្រើឲ្យអង្គការ គ្មានលក្ខណៈប្រពៃណី ទំនៀមទម្លាក់ខ្មែរឡើយ..។
vrean.com Latest Questions
ព្រះបាទអង្គឌួងមានបុត្រាចំនួនបីអង្គគឺ ៖ • ព្រះបាទនរោត្តម ( អង្គវតី ) • ព្រះបាទស៊ីសុវត្ថិ ( អង្គសូ ) • ស៊ីវត្ថា ។
គោលការណ៏ទាំងប្រាំបី របស់សេចក្តីថ្លែងការជាសកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិរួមមាន : • តម្លៃជីវិត ការមិនសម្លាប់ ការទ្រទ្រង់ជីវិត និងតម្រូវការសេរីភាព ។ • តម្លៃសេរីភាព សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គមកិច្ច សិទ្ធិវប្បធម៌ និងព្រំដែនសេរីភាព ។ • តម្លៃនៃសមភាព និងមិនរើសអើង • តម្លៃយុត្តិធម៌ • តម្លៃសាមគ្គីភាព និងភាពជានិតិបុគ្គល • តម្លៃសន្តិភាព និងអហឹង្សា • តម្លៃទំនួលខុសត្រូវនៃសង្គម • តម្លៃបរិស្ថាន
កម្ពុជាចូលជាសមាជិកអាស៊ានទទួលបានគុណសម្បត្តិនិងគុណវិបត្តិ ៖ ក. គុណសម្បត្តិផ្នែកនយោបាយ ក្រោយពេលកម្ពុជាចូលជាកម្ពុជាចូលជាសមជិកអាស៊ានកម្ពុជាទទួលបាន ៖ • កម្ពុជាលេងព្រួយបារម្ភចំពោះរឿងគំរាមកំហែងផ្នែកសន្ដិសុខនិងលែងនៅឯកកោទៀត ។ • កម្ពុជាមានសន្ដិភាពសេរីភាពក្នុងតំបន់ព្រមទាំងអាចដោះស្រាយបញ្ហារួមជាមួយអាស៊ានបញ្ហាព្រំដែននិងបញ្ហានយោបាយប្រចាំតំបន់ដោយសន្ដិវិធី ។ • មានការផ្លាស់ប្ដូរគ្នាផ្នែកចំណេះដឹងវប្បធម៌ព្រមទាំងប្រពៃណីទំនៀមទំលាប់រវាងសមាជិកអាស៊ានទាំង១០ • ផ្លាស់ប្ដូរគ្នាទៅវិញទៅមករវាងប្រព័ន្ធសិក្សាធិការ • កម្ពុជានឹងទទួលបាននូវការខ្ចីប្រាក់ថែមទៀតពីធនាគាអភិវឌ្ឍន៍អាស៊ីនិងបណ្ដាប្រទេសជាមិត្តទាំង៩ ក្នុងអត្រាការប្រាក់ទាបនិងរយៈពេលយូរ ។ • កម្ពុជាលេចមុខមាត់ក្នុងឆាកអន្ដរជានឹងប្រទេសក្នុងសមាគមអាស៊ាន និងមានសិទ្ធិធ្វើសហប្រតិបត្តិការដោយសមភាព ។ • កម្ពុជានឹងទទួលផលប្រយោជន៍យ៉ាងច្រើនខាងផ្នែកកិច្ចការនយោបាយការបរទេសនិងកិច្ចការសេដ្ឋកិច្ច ។ • កម្ពុជាទទួលបានការអភិវឌ្ឍន៍លើវិស័យផ្សេងៗទៀតដូចជាកសិកម្ម កសិឧស្សាហកម្ម ទេសចរណ៍ ។ ល ...
ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោត តំណាងរាស្រ្ដត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖ • មានសញ្ជាតិខ្មែរពីកំណើត • មានអាយុ២៥ឆ្នាំឡើងទៅគិតដល់ថ្ងៃបោះឆ្នោត • មានសិទ្ធិបោះឆ្នោត • ស្នាក់នៅអចិន្រៃ្តយ៌ក្នុង ព្រះរាជណាចក្រកម្ពុជាយ៉ាងតិចមួយឆ្នាំគិតដល់ថ្ងៃបោះឆ្នោត ។
ហេតុដែលសន្ធិសញ្ញាបារាំង ខ្មែរ ដាក់ប្រទេសកម្ពុជាក្រោមអាណាព្យាបាលគឺ៖ • បារាំងជួយការពារប្រទេសកម្ពុជាមិនឱ្យមានការបាត់បង់ទឹកដីជាបន្តទៀត • កម្ពុជាផ្តល់បុព្វសិទ្ធិដល់បារាំងក្នុងការបោះទីតាំង និងបង្កើតសាលាក្តី ព្រមទាំងបង្កើតរេស៊ីដង់អមមហាក្សត្រ។
កំណែទម្រង់ខាងផ្នែកនយោបាយមាន ៖ • បើកឲ្យមានការរិះគន់ដល់បុគ្គលក្នុងជួរអ្នកដឹកនាំ • បើកឲ្យមានការជ្រើសរើសតាំងមន្ត្រីដោយការបោះឆ្នោត • បើកឲ្យមានប្រណាំងប្រជែងជាលក្ខណៈបក្សនៅក្នុងការបោះឆ្នោតជ្រើសរើសសភា • កំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលចែងអំពីអាណត្តិប្រធានាធិបតី៥ឆ្នាំ • បើកឲ្យមានសេរីភាពដល់អ្នកទោសនយោបាយ ។
ការប្រែប្រួលនៃវប្បធម៌អាស្រ័យដោយកត្តាបីយ៉ាងដូចជា • កត្តាធម្មជាតិ ដូចជាការផ្លាស់ប្តូរអាកាសធាតុការខ្វះធនធានអ្វីមួយ ។ វាហេតុនាំមនុស្សត្រូវសម្របខ្លួនក្នុងការរស់នៅ • ការទាក់ទងជាមួយក្រុមទាំងឡាយ ដែលមានបទដ្ឋាននិងបច្ចេកវិទ្យារបស់ពួកគេ ខុសប្លែកពីអ្នកដែលយើងមាន ។ ទំនាក់ទំនងនេះអាចកើតឡើងដោយកាតស័្មគ្រ ឬ បង្ខំ ។ • ការបង្ហាះនូវចំណេះដឹង ឬការប្រើប្រាស់នូវអ្វីដែលមានស្រាប់វាធ្វើឪ្យជីវិតរបស់គេប្រែប្រួល ។
បរិស្ថានត្រូវបានចែកចេញជា៣គឺ ៖ • បរិស្ថានធម្មជាតិ : (មានជីវិត និងឥតជីវិត ) គឺជាអ្វីៗដែលកើតមានឡើងដោយឯកឯង ក្រៅពីសកម្មភាពពលកម្ម ផលិតកម្មរបស់មនុស្សគឺវាកើតឡើងដោយធម្មជាតិខ្លួនឯងផ្ទាល់ ។ ម៉្យាងទៀត គឹរាល់សរីរង្គដែលកើតឡើងដោយភាវៈធម្មជាតិដែលផ្សំបង្កើតឲ្យមានឡើង តួយ៉ាងធម្មជាតិគ្មានជីវិតដូចជា ៖ ទឹក ដី ភ្លើង ខ្យល់… ។ ឯធម្មជាតិមានជីវិតដូចជា សត្វគ្រប់ប្រភេទ និងរុក្ខជាតិគ្រប់ប្រភេទ…។ • បរិស្ថានសង្គមវប្បធម៌ : ...