បានជាលោកសាលដឺហ្វោលហៅសភាសាធារណរដ្ឋទី៤ថាជាសភាគណបក្ស ព្រោះសភានេះកើតឡើងដោយសារមានគណបក្សបីចូលរួមគឺគណបក្សសង្គមនិយម គណបក្សកុម្មុយនីសនិយម និងគណបក្សចលនាសាធារណរដ្ឋប្រជាជន។
vrean.com Latest Questions
សណ្ធានជាន់ទាន ចែកជា ២គឺ៖ • ការយល់សប្តិៈ ជាសំណង់រូបភាពប្រកដដោយលក្ខណៈវត្ថុវិស័យភាពនៅពេលដែលសរីរាង្គឥន្ទ្រីយ៍លង់ក្នុងដំណេក។ • ការរវើវវាយៈ ជាសកម្មភាពអកម្មនៃចិត្តដែលរងចាំទទួលរូបភាពទាំងអស់ដែលកើតឡើង។
គុណធម៌ចែកជា២បែបគឺ៖ • គុណធម៌សាមញ្ញៈ គឺជាគុណធម៌ដែលបានមកពីការហ្វឹកហាត់និងការអបរំ។ ដូចជាភក្តីភាព ការគួរសម ការទៀងពេល…។ • គុណធម៌កំណើតៈ ជាគុណធម៌ដែលមនុស្សទទួលបានពីកំណើតមកដូចជា សន្តានចិត្ត ចិត្តសន្តោស ចិត្តមេត្តា..។
លទ្ធិប្រជាធិបតេយ្យ ត្រូវការឲ្យមានពហុភាព ព្រោះថាមនុស្ស និងក្រុមមនុស្ស យើងតែងមានជំនឿនិងគំនិតប្លែកៗ ពីគ្នា។ មនុស្សដែលរស់នៅក្នុងសង្គមប្រជាធិបតេយ្យ មិនត្រូវគិតថាមានតែក្រុមខ្លួនទេដែលឈ្នះរហូត ឬថាមានតែក្រុមខ្លួនដែលមានគំនិតថា នៅមានក្រុមដទៃទៀតអាចនឹងឈ្នះខ្លួននៅពេលក្រោយ ហើយនៅមានគំនិតនៃក្រុងដទៃទៀត ដែលអាចនឹងល្អជាងយើងផងដែរ។ មតិភាពច្រើនត្រូវគោរព និងអាចការពារមតិ និងទស្សនភាគតិចផង។
ក្រុមប្រឹក្សារាជសម្បត្តិ បើកការប្រជុំនៅថ្ងៃទី ៦ មេសា ១៩៦០ មានសមាសភាពដូចជាៈ • ទ្រង់ស៊ីសុវត្ថិ មុនីរ៉េត ប្រធានក្រុមប្រឹក្សារាជវង្ស • ទ្រង់វត្ថឆាយាវង្សប្រធានក្រុមប្រឹក្សាព្រះមហាក្សត្រ • លោក ជួប ហ៊ែល ប្រធានសភាជាតិ • សម្តេច នរោត្តម សីហនុ ប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី • លោកជួប សំឡុត ប្រធានតុលាការកំពួល • សម្តេចព្រះសង្ឃរាជទាំងពីរគណៈ ។
ទឹកដីខ្មែរ ដែលបានបាត់បង់ដោយសារបារាំងកាត់ឲ្យប្រទេសវៀតណាមមានចំនួន២១ខេត្តគឺ ៖ • កំពង់ស្រកាត្រី • រោងដំរី • ព្រៃនគរ • ផ្សំអំបិល • មេស • គោះគង • ព្រែកឬស្សី • លុងហោ • ព្រះត្រពាំង • ផ្សារដែក • មាត់ជ្រូក • បារាជ • ឃ្លាំង • ពាម • ក្រមួនស • ពលលាវ • ពាមបារាជ • ទួលតាមោក • ព្រះសួគ៌ា • អូកាប់ • ឈ្មោះថ្មី ...
ដើម្បីទទួលបានសីលធម៌សកលយើងត្រូវ៖ • យើងត្រូវចេះពឹងពាក់គ្នាទៅវិញទៅមក • យើងទទួលខុសត្រូវរៀងៗខ្លួនចំពោះរាល់អ្វីដែលយើងធ្វើ • យើងត្រូវតែប្រព្រឹត្តចំពោះអ្នកដទៃដូចដែលយើងប្រាថ្នាឲ្យអ្នកដទៃប្រព្រឹត្តយើង • យើងត្រូវប្តេជ្ញាចិត្តគោរពជីវិតនិងសេចក្តីថ្លៃថ្នូររបស់បុគ្គលភាពនិងភាពដោយឡែកពីគ្នា • យើងត្រូវតែមានសេចក្តីធតើធ្មត់និងចេះទទួលស្គាល់នូវធ្វីដែលយើងបានប្រព្រឹត្ត • យើងត្រូតែផ្តល់ការអភ័យទោសចំពោះរឿងរ៉ាវពីអតីតកាល • យើងត្រូវសន្យាថាបង្កើនការយល់ដឹងរបស់យើងទាំអស់គ្នា • យើងត្រូវចេះគ្រប់គ្រងសតិរបស់យើង • យើងត្រូវចេញលើកកម្ពស់សន្តិភាពដ៍មានប្រយោជន៍សម្រាប់មនុស្សជាតិ • យើងត្រូវចេះរបៀបរស់នៅជាមិត្រភាពបែបធម្មជាតិ ។
គហបតីនៅសង្គមបដិវត្តន៍ឧស្សាហកម្មគឺជាមនុស្សម្នាក់ដែលមិនមែនជាអភិជន មិនមែនជាកម្មករ និងមិនមែនជាប្រជាកសិករ ។ សមាសភាពនៃគហបតីទាំងនោះរួមមាន មន្រ្ដីជាន់ខ្ពស់(អភិបាលខេត្ត នាយខុទ្ទកាល័យនៃក្រសួងទាំងឡាយ ) វិស្វករ គូស្តាវ អេហ្វេ អ្នកច្នៃប្រឌិតដូចជា ស៊ុយអេដ័រ ណូបែល ធនាគារិច ហងរី ស៊ែរមុំាង ស្ថាបនិក ឥណទាន លីយ៉ុង អ្នកធ្វើដែក អឺសែន ស្នៃដ័រ និងអាល់ ហ្វ្រែតក្រុប ...
ក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ប្រទេសអង់គ្លេសបានចូលរួមជាមួយសហរដ្ឋអាមេរិកដូចជា ៖ • ចូលរួមបង្កើតសន្ធិសញ្ញាអាត្លង់ទិកខាងជើងដើម្បីការពារទ្វីបអឺរ៉ុបខាងលិចនិងសហរដ្ឋអាមេរិក ។ • អង់គ្លេសបានចូលរួមប្រឡូកក្នុងសង្គ្រាមកូរ៉េ ជាមួយសហរដ្ឋអាមេរិកពីឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣ ។ • អង់គ្លេសបានចូលរួមប្រឡូកក្នុងសង្គ្រាមជាមួយសហរដ្ឋាអាមេរិកនៅអាហ្គានីស្ថាន អ៉ីរ៉ាក់ ។
សម្តេច នរោត្តម សីហនុ ទ្រង់ធ្វើជាអគ្គមេបញ្ជាការកងទ័ពជាតិដឹកនាំប្រតិបត្តិការឈ្មោះមហាសាមគ្គីដើម្បីបណ្តេញពួកវៀតមិញឲ្យចេញពីទឹកដីខ្មែរ ចាប់ពីខេត្តបាត់ដំបូងរហូតដល់ខេត្តក្រចេះនិងស្ទឹងត្រែង ។ នៅក្នុងខេត្តក្រចេះកង ខេមរភូមិន្ទបានប្រយុទ្ធប្រកបដោយវីរភាពស្នេហាជាតិ កម្ទេចកងទ័ពវៀតមិញ នៅសមរភូមិចុងក្រោយ ដោយធ្វើឲ្យពួកកុំមុយនីសវៀតមិញបរាជ័យយ៉ាង ធ្ងន់ធ្ងរបំផុត ។