អំបូរជនជាតិស៊ែបមានឥទ្ធិពលគ្រប់ដណ្ដប់លើរដ្ឋ ស៊ែប ខេត្តបូស្នី វូសវូឌីណា ក្រូអាតស៊ីយ៉ា អេសេកូវីណា និងម៉ាសេដូណា ។
vrean.com Latest Questions
លោក ស្លូ បូដាន់មីសូវិច មានបំណងចង់បង្កើតសាធារណៈរដ្ឋឯករាជ្យ របស់ចស្លូវ៉ែន និងក្រូអាត ប៉ុន្ដែជាលទ្ធិផលគឺត្រូវបានទទួលបរាជ័យ ។
រដ្ឋក្រូអាស៊ី និងស្លូវ៉ានី បានក្លាយជារដ្ឋនៅលើទឹកដីយូហ្គោស្លាវីយ៉ាង តាមរយៈបោះឆ្នោត ហើយបានបង្កើតជារដ្ឋធម្មនុញ្ញដឹកនាំដោយរដ្ឋាភិបាលពហុបក្សដែលបានធ្វើឪ្យគណបក្សកុំមុយនីស្ដលុបបំបាត់ដោយស្វ័យប្រវត្តិ និងគ្មានការបង្កូរឈាម ហើយបន្ទាប់មក រដ្ឋទាំងពីនេះក៏បានក្លាយជារដ្ឋឯករាជ្យនៅលើទឹកដីនេះ ។
មូលហេតុដែលនាំឪ្យយកើតរដ្ឋស្លាវខាងត្បូង គឺដោយសារតែចក្រភពអូទ្រីស បាននប្រកាសសង្រ្គាមជាមួយប្រទេសស៊ែប ដែលគាំទ្រដោយរុស្សី ។
យូហ្គោស្លាវី ជារាជណាចក្រសោយរាជ្យដោយព្រះ ចៅភីទ័រទី ១ ។
នៅពេលដែលអាឡឺម៉ង់ចូលលុកលុយសហព័ន្ធយូហ្គោស្លាវី គឺមាន ការបង្កើតរដ្ឋាភិបាលនិទេសបណ្ដោះអាសន្នមួយនៅទីក្រុងឡុងប្រទេសអង់គ្លេសដើម្បីប្រឆាំងអាឡឺម៉ង ។ រដ្ឋាភិបាលនេះ គឺបានដឹកនាំដោយព្រះចៅភីទ័ដរ ១ ដែលគាំទ្រដោយចលនាតស៊ូសំខាន់ៗ ២ ក្រុម ។ ក្រុងទី ១ ដឹកនាំដោយលោក ឈីតនីក និងក្រុមទី ២ ដឹកនាំដោយ ជនកុំមុយនីស្ដ ទី តូ ។
អាឡីម៉ង់បានដកថយពីសហព័ន្ធយូហ្គោស្លាវីនៅឆ្នាំ ១៩៤៤ ហើយជំនួសដោយ សហភាពសូវៀត ។
នាយកដ្ឋមន្ដ្រីដំបូងគេ នៃរដ្ឋាភិបាលសហព័ន្ធយូហ្គោស្លាវី គឺលោក ទី តូ ហើយលោកឡើងកាន់អំណាចនៅឆ្នាំ ១៩៤៥ ។
នៅឆ្នាំ ១៩៤៦ រដ្ឋធម្មនុញ្ញថ្មីរបស់សហព័ន្ធយូហ្គោស្លាវី បានផ្ដល់ស្វ័យភាពដល់រដ្ឋចំនួន ៦ ក៏ប៉ុន្ដែធាតុពិតគឹអំណាចស្ថិតនៅលើកណ្ដាល់ដៃលោក ទីតូ និងអ្នកដឹកនាំគណបក្សកុំមុយនីស្ដ ។
នៅពេលដែលហេតុទីតូបានទទួលអំណាចពេញលេញ លោកបានធ្វើនយោបាយការបរទេសឯករាជ្យមួយដោយបានបើកការទាក់ទងជាមួយលោកខាងលិច ជាពិសេសធ្វើទំនាក់ទំនងខាងសេដ្ឋកិច្ច និងយោធាជាមួយប្រទេស ក្រិក និងទួលគី ដែលប្រទេសទាំងពីរនេះ គឺស្ថិតនៅក្នុងសន្ធិសញ្ញាការពារនៃអង្គការណាតូឬអូតង់ ។