ដែលហៅថា ការវិនិច្ឆ័យដោយគតិ គឺជាការថ្លឹងថ្លែងរកខុសត្រូវ ដឹងស្រាលដឹងធ្ងន់ស្របតាមភាពជាក់ស្តែងប្រកបដោយសុឆន្ទៈពិតប្រាកដយល់ដឹងអំពើល្អនិងអាក្រក់ ដឹងសិទ្ធិ ច្បាប់ ការទទួលខុសត្រូវជាដើម ។ ដើម្បីជួយមនុស្សឲ្យធ្វើការវិនិច្ឆ័យប្រកបដោយ គតិបណ្តុះចិត្តគំនិតឲ្យស្ថិតក្នុងភាពយុត្តិធម៌ ឲ្យមានការទទួលខុសត្រូវ មានការពិចារណារកហេតុផល និងមានព្រហ្មវិហារធម៌ជាដើម ៕
vrean.com Latest Questions
បញ្ហាបរិស្ថានដែលបណ្ដាលមកពីកំណើននគរូបនីយកម្មមាន៖ • កង្វក់អាកាស បណ្ដាលពីធូលី,ផ្សែងម៉ាស៊ីនភ្លើង, និងយានយន្ដគ្រប់ប្រភេទ, ក្លិនសំរាមរលួយ,លូទឹកស្អុយនិងស្ថានីយ៍បូមទឹកស្អុយ ឧស្ម័នពុលចេញពីគ្រឿងបរិក្ខារចាស់ៗ។ • ការរំខានដោយសំឡេង ទាក់ទងនឹងម៉ាស៊ីនភ្លើង, និងយានយន្តគ្រប់ប្រភេទប្រភេទ,(ជាពិសសគ្រឿងយន្តចាស់ៗ),ការប្រើប្រាស់ឧគ្ឃោសនស័ព្ទ, សម្លេងយន្តបហោះចុះចត,ឬចេញដំណើរ។ • កាកសំណង់រាវនិងប្រព័ន្ធលូទឹកស្អុយ ការបូមទឹកស្អុយទៅក្នុងទន្លេ,និងបឹងមិនបានធ្វើប្រព្រឹត្តកម្មជាមុន, រួមជាមួយបណ្ដាញលូចាញ់ទ្រុឌទ្រោមខូចខាត,ទឹកភ្លៀងហូរមិនទាន់ និងលិចចូលលំនៅឋាន។ • បញ្ហាទឹកជំនន់ ជំនន់ទឹកភ្លៀងកើតមាននៅក្នុងដោយសារភ្លៀងធ្លាក់ខ្លាំងប្រព័ន្ធលូតូចៗកកស្ទះដោយសំរាម នាំឪ្យលិចផ្លូវនិងលំនៅឋាន ក្នុងរយៈពេលខ្លីឬយូរផងដែរ។
សភាតំណាងរាស្រ្ដបារាំងត្រូវបានជ្រើសតាំងឡើងដោយការបោះឆ្នោត ហើយមានតួនាទីដូចជា៖ • អនុម័តច្បាប់ និងផែនការថវិកាជាតិសម្រាប់ឆ្នាំសារពើពន្ធនីមួយៗ។ • ត្រួតពិនិត្យការងាររបស់រដ្ឋាភិបាល។ • មានសិទ្ធិរំលាយរដ្ឋាភិបាលដោយអនុលោមតាមសម្លេង ២ភាគ៣ ដាច់ខាត។
បានជាមានចលនាបះបោរពេញផ្ទៃប្រទេសប្រឆាំងនឹងការ លើកក្សត្រអង្គវតីឲ្យឡើងសោយរាជ្យព្រោះដោយសារក្សត្រអង្គនេះពុំមានប្រជាប្រិយភាពផងហើយថែមទាំងមានការច្រណែនពីព្រះអនុជពីរព្រះអង្គទៀតគឺអង្គសូនិង ស៊ីវត្ថា ។
តួនាទីយេនឌ័រមានបីយ៉ាង គឺ • តួនាទីមានកម្រៃ • តួនាទីមិនមានកម្រៃ • តួនាទីចាត់ចែងសហគមន៍ ។
ចាប់ពីឆ្នាំ ១៩៩៣ រហូតដល់សព្វថ្ងៃ(២០១៦)ប្រទេសកម្ពុជា បានបោះឆ្នោតជាសកលដោយសេរីជ្រើសតាំងតំណាងរាស្រ្ដបានចំនួន ៥ដង ឬ ៥អាណត្តិនៃរដ្ឋសភារួចមកហើយ។
បញ្ហានគរូបនីយកម្មដែលបណ្តាលបំលាស់លំនៅពីជនបទទៅក្រុងដោយសារកត្តាដូចជា សង្គមកិច្ច និងសេដ្ឋកិច្ច វប្បធម៍ ។
អ្នកវិទ្យាសាស្ត្រនិយមប្រើតេឡេទស្សន៍ចំណាំផ្លាត ព្រោះកញ្ចក់ចំណាំងផ្លាតពន្លឺបានគ្រប់ពណ៌ទៅកន្លែងដូចគ្នា ហើយឡង់ទីផ្តុំពណ៌ពន្លឺនៅចម្ងាយខុសគ្នាបន្តិច។ …
ក្រោយសង្គ្រាមលោកលើកទី២ ចលនាតស៊ូរំដោះជាតិពីអាណានិគមកើតឡើងនៅទ្វីប ៖ អាស៊ី . អាព្រិច. អាមេរិក ។ នៅក្នុងទ្វីបនីមួយៗមានប្រទេស ៖ • ទ្វីបអាស៊ី ៖ មាន កម្ពុជា វៀតណាម ឡាវ ឥណ្ឌានេស៊ី ឥណ្ឌា ម៉ាឡេស៊ី មីយ៉ាន់ម៉ា ភីលីពីន ។ • ទ្វីបអាព្រិច ៖ មាន ...
ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គជាក្សត្រប្រកបដោយទសពិធរាជធម៌។ ក្រៅពីកសាងប្រាសាទធំៗ ទ្រង់បានសាងសាលាដំណាក់ចំនួន ១២១ និងមន្ទីរពេទ្យចំនួន ១០២ ទៀត។ ព្រះអង្គបានយក ព្រះទ័យទុកដាក់ពង្រីកវិស័យនយោបាយ យោធា សង្គមកិច្ច និងវប្បធម៌ ខ្មែរឲ្យរីកចម្រើន។