សង្រ្គោមស៊ីវិលនៅកម្ពុជានាសម័យសាធារដ្ឋខ្មែររយៈ ពេល៥ឆ្នាំពី ឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ បានបង្កវិនាសកម្មដល់ប្រទេសជាតិនិងមាតុភូមិដូចជា ៖ • ប្រទេសជាតិទាំងមូលក្លាយជាទីរហោស្ថានអំពើចោរកម្មហឹង្សា អាណាធិតេយ្យការ អត់ឃ្លានអតិផរណា សាច់ប្រាក់ និងទំនិញ…………។ • កុមារជាច្រើនត្រូវបានស្លាប់ជាបន្ដបន្ទាប់ដោយសារការអត់ឃ្លាន.និងជំងឺ…។ • ប្រជាជនកម្ពុជានៅតាមបណ្ដោយខេត្ដមូយចំនួនភ័យខ្លាចហើយភៀសខ្លួនមកភ្នំពេញ • ប្រជាជនកម្ពុជាជាង១លាននាក់បានត្រូវស្លាប់និងរបួស • បំផ្លាញគេដ្ឋានរចនាសម្ព័នសង្គមនិងសេដ្ឋកិច្ចពី៧០%ទៅ៨០%ត្រូវបានបំផ្លាញទាំងស្រុង។ • វាលស្រែក្លាយជាចម្ការមីន និងរណ្ដៅគ្រប់បែក បឺ ៥២(B-52) • បំផ្លាញឫសគល់ប្រព័ន្ធអប់រំពោលគឺសិក្សាទាំងអស់ ត្រូវបានបិទទ្វាលែងដំណើរការ • សំណង់អគារសាធាណៈ រោងចក្រឧស្សាហកម្មនិង ចម្ការកៅស៊ូត្រូវបានបំផ្លាញនិងបាត់បង់ • ធ្វើឲ្យសង្គមជាតិទំាងមូលមានលក្ខណៈអសកម្មក្នុងការអភិឌ្ឍន៍ជាតិ ។
vrean.com Latest Questions
អាឡឺម៉ង់ខាងលិចនិងខាងកើតប្រកាន់យករបបនយោបាយ ៖ • អាឡឺម៉ង់ខាងលិចប្រកាន់យករបបសាធារណរដ្ឋសហព័ន្ធមានរដ្ឋធានីឈ្មោះបោន • អាឡឺម៉ង់ខាងកើតប្រកាន់យករបបប្រជាធិតេយ្យប្រជាមានិតដែលមានរដ្ឋធានីឈ្មោះប៊ែកឡាំង ។
នៅពេលដែលើអាឡឺម៉ង់ចូលលុកលុយយសហភាពសូវៀត លោក ឆឺឈី បានធ្វើការចរចារ ជាមួយលោក ស្ដាលីន ដើម្បីបើកសមរភូមិខាងកើត ។
១. រំលោភយកពីឆ្នាំ ១៩៤៩ ២. ប្រគល់មកកម្ពុជាវិញនៅថ្ងៃ១៤ ខែមិថុនា ឆ្នាំ១៩៦២។
នៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ១៩៤១ កងទ័ពជប៉ុនបានវាយប្រហារលើកងទ័ពសហរដ្ឋអាមេរិកនៅលើកោះហាវ៉ៃ ហើយនៅឆ្នាំ ១៩៤២ កងទ័ពជប៉ុនក៏បានចូលលុកលុយ ពាសពេញទ្វីបអាស៊ីទាំងមូល ។
ខេត្តកំពង់ស្ពឺ មានចំនួន ៨ ស្រុក ៨៧ឃុំ និង ១២៨៩ ភូមិ។
នៅឆ្នាំ ១៩៤៧ មានសន្និសិទមួយទៅទីក្រុងឡុងដលចូលរួមដោយសម្ព័ន្ធមិត្តទាំង ៣ ។ សន្និសិទនេះត្រូវបានបង្កើតឡើងពិភាក្សាបង្រួមអាឡឺម៉ង់ខាងលិចជាតំបន់តែមួយនិងការឯកភាពខាងរូបិយប័ណ្ណពីម៉ាកវិញ ។
មាត្រា៣៤ (ថ្មី) ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា៖ • ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឲ្យគេបោះឆ្នោត។ • ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច១៨ឆ្នាំ មានសិទ្ធិទៅបោះឆ្នោត • ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច២៥ឆ្នាំ អាចឈរឈ្មោះឲ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា។ • បទប្បញ្ញត្តិបន្ថយសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់បោះ ឆ្នោត។
ប្រជាជនអ៉ីតាលីភាគច្រើនវវគោរពសាសានគ្រឹស្ដនិកាយកាតូលិកពោលគឺ ៖ មានចំនួន ៩៥% ហើយពួកគេគោរពពិធិផ្សេងៗ ដូចជា ៖ ការបំបួសបុណ្យសព និងអាពាហ៍ពិពាហ៍ជាដើម ។
ដែលហោថាអត្តសញ្ញាណជាតិ គឺជាគឿងសម្គាល់ ឬលក្ខណៈសម្គាល់ជាពិសេសផ្ទាល់របស់ជាតិ ។ អត្តសញ្ញាណជាតិមានសារៈសំខាន់ដូចជា ៖ • បង្ហាញនូវលក្ខណៈពិតៗដាច់ដោយឡែករបស់ជាតិសាសន៍នីមួយៗ • បង្ហាញពីតម្លៃនៃអរិយធម៌ជាតិ • បង្ហាញឲ្យយល់ដឹងស៊ីជម្រៅព្រលឹងជាតិ • ស្គាល់ពីអត្តចរិតជាតិសាសន៍នីមួយៗ • ស្គាល់ពីប្រវត្តិសាស្រ្តរបស់ខ្លួន ។