ព្រះបាទអង្គឌួង បានសោយទីវង្គត់នៅឆ្នាំ១៨៦០ ហើយព្រះរាជាអង្គណាឡើយជំនួសគឺ ព្រះបាទ នរោត្តម ឬ អង្គវតី ។
vrean.com Latest Questions
លោកដឺឡា ក្រង់ឌីឃែរ គឺជាអគ្គទេសាភិបាលបារាំងប្រចាំកូសាំងស៊ីន ។ ជាមួយកម្ពុជាគាត់បានធ្វើដូចជាតទៅ ៖ • ចាត់តាំងមេបញ្ជាការជើងទឹកឌូដា ដឺឡាក្រេឪ្យចូលមកទំនាក់ទំនងក្នុង ការជួយធ្វើអន្ដរាគមន៍យកគ្រឿងបញ្ចក្សត្រពីប្រទេសសៀម ដើម្បីអភិសេក ព្រះអង្គឡើងសោយរាជ្យតាមប្រពៃណី ។ • ជួយការពារប្រទេសកម្ពុជា ឪ្យផុតពីនឹមត្រួតត្រាសៀម និងយួនដោយធានាថានឹងយកទឹកដីកូសាំងស៊ីនមកឪ្យខ្មែរិញ ។
លោក ឌឺឡា ក្រង់ឌីយែរ បានមកកម្ពុជានៅឆ្នាំ១៨៦៣ ដើម្បីចុះសន្ធិសញ្ញាសម្ងាត់មួយជាមួយខ្មែរ ។
កត្តាដែលធ្វើឪ្យប្រជាជនប្រទេសជឿលឿន មនអាយុវែងជាងបណ្ដាប្រជាជន ប្រទេសសតតិយលោក គឺ បញ្ហាសុខាភិបាល សិក្សាធិការ និងការថែទាំបរិស្ថានធម្មជាតិ ឪ្យបានល្អ ។
កំណើនប្រជាជនខ្លាំងភាគច្រើន គឺកើតមានឡើងទៅលើប្រទេសអន់ថយ ដែលទើបតែចង់សង្រ្គាមឬ ទើបទទួលបានឯករាជ្យ ។
ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន គេបានធ្វើដូចតទៅ ៖ • ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗនៅលើរៀបចំដី ជម្រើពូជ ។ • ការបង្កើតប្រព័ន្ធស្រោចស្រពធំៗ • ការប្រើប្រាស់ដីឪ្យអស់លទ្ធភាព ក្រោមពាក្យស្លោក បដិវត្តន៍បៃតង ។ • លើកកម្ពស់វិស័យកសិកម្មនៅតាមបណ្ដាប្រទេសជាច្រើនលើសសកលលោក ។ • បង្កើតឧបករណ៍នេសាទធំៗ ឪ្យមានលទ្ធភាពពង្រីងផលិតផលនេសាទសមុទ្រ ដើម្បីជួយផ្គត់ផ្គងកង្វះខាតម្ហូបអាហារ ។
នៅពាក់កណ្ដាលទសវត្សឆ្នាំ ៨០ និងដើមទសវត្សឆ្នាំ៩០បញ្ហាសំខាន់ បានលេចឡើងគឺ ៖ • បញ្ហាសន្ដិសុខស្បៀង និងកង្វះខាតអាហារ ។ • បញ្ហានេះបណ្ដាល មកពីមូលហេតុដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចលើទីផ្សារពិភពលោក ។
ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការគ្រឿងបរិភោគ ដែលកំពុងតែកើនឡើង គេត្រូវធ្វើដូចតទៅ ៖ • ទាមទារឪ្យមានរចនាសម្ព័ន្ធផលិតកម្មឪ្យកាន់តែប្រសើរឡើង ។ • ពង្រីងផលិតកម្ម ចិញ្ចឹមសត្វ ដោយបង្កើតការផ្គត់ផ្គង់ដូចជា សាច់ ទឹកដោះសាច់ ស៊ុត ….. និងផលិតផល សមុទ្រ ។
នៅឆ្នាំ ២០៣០ គេបានទស្សន៍ទាយថា បើសិនជាតម្រូវការស្បៀងអាហារកាន់តែមានកម្រិតខ្ពស់នៅ និងនាំឪ្យមានកង្វះខាតគ្រឿងឧបភោគកាន់តែខ្លាំង ។
មុននឹងបារាំងចូលមកដល់ ប្រទេសដែលជាអាណាព្យាបាល របស់ខ្លួនគឺ សៀម និង យួន ។ ពួកនេះបានឆក់ប្លន់ទ្រព្យសម្បត្តិ និងទឹកដីខ្មែរ ។