ក្រោយសង្រ្គាមលោកលើកទី២ បានជាសហរដ្ឋអាមេរិកគេចផុតពីការខ្ចេចខ្ចាំខាងសេដ្ឋកិច្ច ពីព្រោះសហរដ្ឋអាមេរិកគឺស្ថិតនៅឆ្ងាយពីទ្វីបអឺរ៉ុបរាប់ពាន់គីឡូម៉ែត្រ ។
vrean.com Latest Questions
សង្រ្គាមលោកលើកទី២បានចាប់ផ្ដើមឡើងនៅថ្ងៃ០១ ខែកញ្ញា ឆ្នាំ១៩៦៣ ដោយសារតែអាឡឺម៉ងបានចូលលុកលុយប្រទេសប៉ូឡូញ ។
ទឹកដីអង់គ្លេសជាទឹកដីមានលក្ខណៈដូចជាសឪដែនកោះឫអឺរ៉ុបដីទឹក ដែលពុះខ័ណ្ខ ពីអឺរ៉ុបដីគោកដោយច្រកសមុទ្រម៉ងមានចម្ងាយ ៣២គ.ម ហើយបែងចែកជាទឹកដី៤ផ្នែកគឺក្រង់ប្រឺតាញអេកូសប្រទេសហ្គាល់និងអៀកឡង់ខាងជើង ។ ប្រទេសនេះមានទំហំ ២២៤,០៤៦គីឡូម៉ែត្រការេ ។
ដើម្បីកាត់បន្ថយភាពតានតឹងនៅលើពិភពលោកលោកប្រធានាធិបតីសហភាពសូវៀតកូបាឆូវបានធ្វើដូចតទៅ ៖ • កាត់បន្ថយការចំណាយរបស់សហភាពសូវៀតលើប្រទេសខ្លះនៅបរទេស • ដកកងទ័ពសហភាពសូវៀតចេញពិប្រទេសអាហ្គានីស្ថាន • បដិសេធឈប់ផ្ដល់ចំនួយដល់រដ្ឋាភិបាលសម្ព័ន្ធភាពលើពិភពលោក • ប្រើនយោបាយសម្រេចសម្រួលជាមួយលោកខាងលិចបញ្ចប់ភាពតានតឹង • កាត់បន្ថយគ្រឿងសព្វាវុធទាំងសងខាងឲ្យអស់ពីអឺរ៉ុបតាមរយៈសន្ធិសញ្ញារបស់វ៉ាស៊ីនតោនឆ្នាំ១៩៨៧ • កាត់បន្ថយអាវុធនុយក្លេអ៊ែររវាងអូតង់ និង វ៉ាសូវី តាមរយៈការចរចាររបស់ទីក្រុងប៉ារីសឆ្នាំ១៩៩០ ។
ការធ្វើនយោបាយរបស់លោកប្រធានាធិបតីឫហ្គេដើម្បីប្រឆាំងនឹងចក្រភពបិសាចបានធ្វើឲ្យសេដ្ឋកិច្ចសហរដ្ឋអាមរិក មានឪនភាពយ៉ាងខ្លាំងគឺដោយសារការចំណាយទៅលើការរត់ប្រណាំងសព្វាវុធហើយបានក្លាយទៅជាប្រទេសដែលជំពាក់បំណុលគេច្រើនជាងគេលើពិភពលោក ។
ដើម្បីប្រឆាំងទៅនិងអ្វីដែលលោកហៅថាចក្រភពបិសាចលោកប្រធានាធិបតីរ៉ូណាល់រីហ្គេនបានធ្វើដូចតទៅ ៖ • រៀបចំគម្រោងផ្កាយប្រឆាំងនឹងសត្រូវដោយចំណាយថិវកាច្រើនឥតគណនានិងទាមទារនូវបច្ចេកវិទ្យាខ្ពស់ • ដាក់ពង្រាយកាំជ្រួចធុនភើស៊ីង២(PershingII) នៅទ្វីបអឺរ៉ុបដើម្បីប្រឆាំងនឹងជ្រូចទំនើបធុនអេសអេស (SS 20) របស់សហភាពសូវៀត • វាយប្រហារឡើងលើកោះគ្រីណាតដែលគាំទ្រដោយប្រទេសគូបា ។
លោកប្រធានាធិបតីរូបណាដែលបានបន្ដតំណែងពីលោក ជ័មី កាទ័រ គឺលោក រ៉ូណាល់ រីហ្គេននៅឆ្នាំ១៩៨១ ។
ដើម្បីផ្ដល់សេវាថែទាំសុខភាពប្រជាជន រាជរដ្ឋាភិបាលលោក ក្លេមិន អាត់លី បានធ្វើបានធ្វើដូចតទៅ ៖ • ធានាដល់ការព្យាបាលជំងឺនិងចែកចាយថ្នាំដោយមិនគិតថ្លៃសម្រាប់ប្រជាជន៩៩%ដោយស្មើភាពគ្នានិងមិនរើសអើង • បង្កើតភ្នាក់ងារសុខភាពចំនួន៣៤ពាន់ពាន់នាក់ទូទាំងប្រទេសចាប់ពីទីក្រុងដល់ជនបទ ដោយចំណាយប្រាក់ចំនួន៤០០លានផោនស្មើនឹង៣.៥%នៃថវិកាជាតិទាំងមូល ។
នយោបាយរដ្ឋឧបត្ដម្ភគឺជានយោបាយរបស់គណបក្សការងារនិយម ដែលបានដឹកនាំប្រទេសចាប់ពីឆ្នាំ១៩៤៥ដល់ឆ្នាំ១៩៥១ ។ នយោបាយនេះត្រូវបានបង្កើតឡើងដើម្បីជួយសង្រ្គោះប្រជាជន២៥លាននាក់ដែលគ្មានការងារធ្វើអ្នកជំងឺស្រ្ដីម៉ាយមន្រ្ដីចូលនិវត្ដន៍និងជនចាស់ជរា ។
ពីមុនអង់គ្លេសនិងសហភាពសូវៀតជាដៃគូនឹងគ្នាចុះបានជាប្រទេសអង់គ្លេសក្លាយជាដៃគូប្រឆាំងនឹងសហភាពសូវៀតវិញគឺដោយសារតែប្រទេសអង់គ្លេសមានគំនិតប្រឆាំងនឹងកុំមុយនីស្ដ ។ ពេលនេះលោក ឆឺឈីល បានថ្លែងនៅហ្វុលតុនថាពេលនេះវាំងននដែកបានបែងចែកទ្វីបអឺរ៉ុបជាពីរគឺអឺរ៉ុបខាងលិចនិងអឺរ៉ុបខាងកើត ។