vrean.com Latest Questions
ប្រទេសនៅទ្វីបអាព្រិច នឹងទ្វីបអាព្រិចដែលដណ្តើមបានឯករាជ្យពីនីមអាណានិគម នៅក្រោយសង្គ្រាមលោកលើកទី២ នេះមាន : • ទ្វីបអាស៊ីមាន ៖ កម្ពុជា វៀតណាម ឡាវ ឥណ្ឌា ឥណ្ឌានេស៊ី មីយ៉ាន់ម៉ា… ។ • ទ្វីបអាស៊ីនមាន ៖ អេស៊ីប លីបី ទុយនើស៊ី ម៉ារ៉ុក កូឌីវ័រ គីណេ គីណេប៊ីសាវ ម៉ូសំប៊ិច…។
ជាទូទៅកុមារ និងមនុស្សចាស់មានចំណុចខុសគ្នាដូចជា ៖ ក. កុមារ • ល្បឿននៃការលូតលាស់ផ្នែក រាងកាយ និងប្រាជ្ញាឆាប់រហ័ស • មានការចង់ចាំបានឆាប់រហ័ស • មានបទពិសោធតិច • ពុំសូវមានការទទួលខុសត្រូវ • ឆាប់ទទួលយកឥទ្ធិពលពីមជ្ឈដ្ឋានជុំវិញ • ចូលចិត្តធ្វើត្រាប់តាមគេ • មិនសូវចេះគិតពិចារណាវែងឆ្ងាយ • ងាយរងគ្រោះ • ចូលចិត្តលេងកំសាន្តច្រើន • ឆាប់ជឿគេ • មិនសូវចេះអត់ធ្មត់ និងគ្មានគំនុំ • ចូលចិត្តឱ្យគេថ្នាក់ថ្នម • មិនសូវចេះគ្រប់គ្រងខ្លួនផ្ទាល់នឹងមិនយល់ពីសិទ្ធិរបស់ខ្លួន • ចូលចិត្តធ្វើតាមតម្រូវការ និងចំណង់របស់ខ្លួន ។ ខ. ...
អ្នកដឹកនាំត្រូវតែមានទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតនៅទូទាំងប្រទេសឲ្យបានញឹកញ្ជាប់ និងសិ្នទ្នសា្នល ដើម្បីពន្យល់ប្រជាពលរដ្ឋឲ្យយល់អំពីកម្មវិធីនយោបាយ គំរោងការរបស់ខ្លួនទើបប្រជាពលរដ្ឋចូលរួម និងគាំទ្រ។
ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ដោយអង្គការយូណេស្កូ (UNESCO) ក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុង Krakov ប្រទេសប៉ូឡូញ ។
លំនាំប្រែកំណើតរបស់សិលាកើតមាននៅសីតុណ្ហភាពចន្លោះពី ៥០អង្សា ទៅ ១០០០អង្សា។ ហើយសិលានឹងក្លាយជាម៉ាក់ម៉ានៅសីតុណ្ហភាពខ្ពស់ជាង១០០០អង្សា។
នៅក្នុងអាណត្ដិលោកប្រធានាធិបតី ដឺហ្គោល តើបារាំងបានអនុវត្ដនយោបាយដូចជា៖ • គាំទ្រចលនារើបម្រាស់ពីនឹមអាណានិគមពិសេសប្រទេសមួយនៅទ្វីបអាព្រិកដូចជាបញ្ហាអាល់សេរីលោក ដឺហ្គោល បានធ្វើឲ្យមានការចរចារចេញពីប្រទេស អាល់សេរីទៅរស់នៅប្រទេសបារាំងវិញ។ • ប្រឆាំងសមាជិកភាពរបស់អង់គ្លេសនៅក្នុងទីផ្សាររួមអឺរ៉ុប ដោយបានចាក់ទុកថាអង់គ្លេសជាប្រទេសននិយមសហរដ្ឋអាមេរិកដោយបានជំទាស់នឹងអង់គ្លេសមិនឲ្យចូលរួមជាសមាជិកនៃអង្កការនេះ។
មូលហេតុដែលនាំឱ្យកុមារខ្លះចូលចិត្តប្រព្រឹត្តគ្រឿងញៀនគឺ • ខ្វះភាពកក់ក្តៅពីមាតាបិតាអាណាព្យាបាល • ឪពុកម្តាយពុំបានយកចិត្តទុកដាក់អប់រំកូន ឬតាមដានសកម្មភាពរបស់កូនឱ្យបានដិតដល់ • សេព្វគប់មិត្តមិនល្អ • ទទួលការគាបសង្កត់ គំរាមកំហែងពីពួកបងធំ • ត្រូវគេចាប់បង្ខំឱ្យប្រព្រឹត្តដើម្បីទុកធ្វើជាអាយ៉ងរបស់ពួកគេ • រៀនខ្សោយ រៀនមិនចូល ចេញក្រៅសាលាទៅជួប និងពួកខិលខូចបបួល • កុមារខ្លះចង់ដឹង ចង់សាក បណ្តាលឱ្យញៀនខ្លាំងឈប់មិនបានចរិតរឹងមាន ។ កត្តាសំខាន់ គឺមាតាបិតាត្រូវប្រុងប្រយ័ត្ន ណែនាំអប់រំកូនឱ្យបានដិតដល់ តាមដានរាល់សកម្មភាពរបស់កូនកុំបណ្តោយឱ្យកូនចាយវាយប្រាក់កាសខ្ជះខ្ជាយឬបណ្តាលឱ្យកូនសេពគប់មិត្តភក្តិមិនល្អជ្រុលហួស ដែលធ្វើឱ្យមានការពិបាកកែ ។
ប្រទេសថៃមានរដ្ឋប្រហារធំៗចំនួន ៣ លើក ។