បីល្អរបស់យុវជនគឺ សិស្សល្អ • គោរពវិន័យរបស់សាលា ច្បាប់ ទំនៀមទម្លាប់ ប្រពៃណី • ខិតខំព្យាយាមរៀនសូត្រ • ជួយបង្រៀនសិស្សខ្សោយ • សីលធម៌រស់នៅល្អ • គោរព ស្រឡាញ់ រាប់អានលោកគ្រូ អ្នកគ្រូ និងលើកតម្កើនឲ្យតម្លៃដល់គ្រូ • សាមគ្គី និងសហប្រតិត្តិការល្អ កូនល្អ • ស្តាប់ដំបូន្មានឪពុកម្តាយ ជីដូនជីតា… • ជួយអប់រំថែប្អូនៗ • ជួយធ្វើការឪពុកម្តាយ • សីលធម៌រស់នៅល្អ • សាមគ្គីរស់នៅក្នុងគ្រួសារល្អ • ដឹងគុណ និងតបស្នងសង់គុណគ្រួសារ
vrean.com Latest Questions
ការផ្ដល់សេវាសាធារណៈមានគោលដៅ បំរើប្រជាបលរដ្ឋឪ្យកាន់តែប្រសើរឡើងមានន័យថា រដ្ឋបាលត្រូវធ្វើដូចជា ៖ • ធានាភាពងាយស្រួលក្នុងការទទួលយកការប្រើប្រាស់ ផ្ដល់ពត៌មានគ្រប់គ្រាន់ ច្បាស់លាល់ និងងាយយល់ កាត់បន្ថយការិយាល័យធិបតេយ្យ និងនីតិវិធី ស្មុគស្មាញ សំដៅកាត់បន្ថយការលំបាករបស់អ្នកប្រើប្រាស់សេវាលើអ្នករត់ ការក្រៅផ្លូវការ ។ • ផ្ដោតទៅលើតម្រូវការជាក់ស្ដែងរបសដ់អ្នកប្រើប្រាស់ កន្លងមកមន្ដ្រីរាជការ ក្នុងឥរិយាបថ ជាអ្នកគ្រប់គ្រង់បានកំណត់ ជាំស្រេចនូវប្រភេទ សេវាដែលត្រូវផ្ដល់ជូនអ្នកប្រើប្រាស់ ទោះជាសេវាមួយចំនួនអ្នកប្រើប្រាស់មិនត្រូវការក៏ដោយ ។ ប៉ុន្ដែសក្នុងឥរិយាបថជាអ្នកផ្ដល់សេវាគឺ ត្រូវកំណត់ប្រភេទសេវាទៅតាមតម្រូវការរបស់ទីផ្សារ និងរបស់អ្នកប្រើប្រាស់វិញ ...
មុខវិជ្ជាដែលបានចូលរួមជាមួយមុខវិជ្ជាអាកប្បកិរិយាអង្គភាពមាន ៖ • ចិត្តវិទ្យា ជាការសិក្សាអំពីការយល់ដឹង ការយល់ដឹង ការភ្ជាប់រលឹក បុគ្គលិកលក្ខណៈ អារម្មណ៍ ទស្សនៈនៃការយល់ដឹងដយញាណ • ចិត្តសាស្រ្ថ គឺជាវិទ្យាសាស្រ្ដដែលរកមើលការការវាស់វែង ការពន្យល់ហើយពេលខ្លះការផ្លាស់ប្ដូរអាកប្បកិរិយារបស់មនុស្សនិងសត្វទៀតផង • សង្គមវិទ្យាជាការសិក្សាអំពីមនុស្ស ទាក់ទងនឹងទំនាក់ទំនងជាមួយមនុស្សទាំងឡាយ • ចិត្តសង្គមវវិទ្យា គឺជាជំនាញនៅក្នុងចិត្តសាស្រ្ដដែលរួមបញ្ជូលទស្សនៈរបស់ចិត្តវិទ្យា និងសង្គមវិទ្យាហើយផ្ដោតទៅលើឥទ្ធិពលរបស់មនុស្សទៅលើង្នកដទៃ • នរវិទ្យា គឺជាសិក្សាអំពីសង្គម ដើម្បីយល់ដឹងអំពីមនុស្ស និងសកម្មភាពរបស់ពួកគេ ឧទាហរណ៍ ប្រៀបធៀបតម្លៃ ការប្រៀបធៀបចរិក ការវិភាគវប្បធម៌ចំរុះ ...
ជីវរូបារម្មណ៍គឺ ជារូបារម្មណ៍ដែលកើតចេញពីអ្នកនិពន្ធបង្កើតឡើង ធ្វើឲ្យភាវះអ្វីមួយដែលគ្មានជីវិត អវិញ្ញាណ គ្មានរូបរាង គ្មានចលនា ក្លាយទៅជាមានជីវិត មានរូបរាង មានចលនា នៅក្នុងអាម្មណ៍របស់អ្នកអាន អ្នកស្តាប់ ។
លក្ខណៈនៃការបោះឆ្នោតនោសាធារណរដ្ឋប្រជាធិបតេយ្យអាឡែម៉ង់កើតមានដូចទៅ៖ • ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំ មានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងតែមួយគត់ក្នុងការដឹងនាំប្រទេសដែលមានតួនាទីជានាយករដ្ឋមន្រ្ដី • សភាអាឡឺម៉ង់មានសមាជិក ៥០០នាក់ហើយសមាជិកសភានីមួយត្រូវមានអាយុចាប់ពី២១ឆ្នាំឡើងទៅអាឈ្មោះបាន។
ត្រូវស្គាល់គោលការណ៏ជាចម្បង ៥ យ៉ាងគឺៈ • ស្គាល់គោលការណ៏ដែលត្រូវដឹកនាំ • ស្គាល់ដំណើរការដែលត្រូវទៅ • ស្គាល់បែបផែនដឹកនាំ តាមរបៀបណា • ស្គាល់សមត្ថភាពខ្លួនក្នុងការដឹកនាំ • ស្គាល់មនុស្សដែលខ្លួនដឹកនាំ មានលក្ខណៈយ៉ាង
ស្រ្តីប្រកបអាជីវកម្មផ្លូវភេទជួញដូរផ្លូវភេទ គឺជាទង្វើខុសច្បាប់និងបន្ទាបបន្ថោកប្រពៃណីជាតិរបស់ខ្លួន ។ មាត្រា៤៦នៃរដ្ឋធម្មនុញ្ញបានចែងថាអំពើលក់ដូរមនុស្សអំពើធ្វើអាជីវកម្មផ្នែកបេស្យាកម្មនិងអំពើអាសអាកាសដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នារីត្រូវហាមឃាត់ ។
មាត្រាទី៥១ ជំពូក៤ នៅត្រង់វាក្សខ័ណ្ឌទី២ បានចែងថា “ប្រជាពលរដ្ឋជាម្ចាស់ជោគវាសនានៃមាតុភូមិខ្លួន”។ វាក្សខ័ណ្ឌទី៤ “ប្រជាពលរដ្ឋខ្មែរប្រើអំណាចរបស់ខ្លួនតាមរយៈសភា រាជរដ្ឋាភិបាល និងសាលាជំនុំជំរះក្ដី”។ វាក្សខ័ណ្ឌទី៥ “អំណាចទាំងបីត្រូវចែកដាច់ពីគ្នារវាងនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ”។
កត្តាដែលទាក់ទាញភ្ញៀវទេសចរណ៍ឪ្យចូលមកទស្សនាក្នុងអ៊ីតាលីមានដូចជា ៖ • មរតកធម្មជាតិពិឆ្នេរខ្សាច់ភ្លឺផ្លេត លាតសន្ធឹងនោក្រោមព្រះអាទិត្យនារដូវក្ដៅជាច្រើនកន្លែង ។ • មរតកដំណែងវប្បធម៌ពីចក្រភពរ៉ូមដូចជាព្រះវិហារសិនម៉ាក់ វិហារសិនពីទ័រជាដើមមានសារមន្ទីរដែលមានឈ្មោះល្បីល្បាញក្នុងពិភពលោកស្ថិតទីក្រុងប្រវត្តិសាស្រ្ដ ។
បង្ហាញទីតាំងភូមិសាស្រ្តប្រទេសឥណ្ឌាដូចជាខាងក្រោម ៖ ប្រទេសឥណ្ឌាស្ថិតនៅអាស៊ីខាងត្បូង ដែលសម្បូរទៅដោយភ្នំខ្ពស់ៗ ធំៗ និងវែងអន្លាយទៀតផងដូចជាភ្នំហិមាល័យ ខណ្ឌប្រទេសចិន និងឥណ្ឌាមានបណ្តោយប្រមាណ ២០០ គីឡូម៉ែត្រ និងភ្នំអេវ៉ីរែសខ្ពស់ជាងគេលើពិភពលោកកម្ពស់ ៨៨៤៨ ម៉ែត្រ ។ នៅខាងកើតជាប់នឹងឈូងសមុទ្របេងកាល់ខាងត្បូង ...