បានជាព្រះអង្គយាងចេញទីបារាំង គឺដើម្បីជួយជាមួយលោកប្រធានាធិបតីបារាំង វុំាងសង់ អូរីយ៉ូល ស្ដីពី បញ្ហាឯករាជ្យជាតិកម្ពុជា ។ នៅប្រទេសបារាំងព្រះអង្គបានផ្ញើសារលិខិតទៅកាន់លោកប្រធានាធិបតីបារាំង ក៏ប៉ុន្ដែជាលទ្ធផលគឺ ត្រូវបានបរាជ័យ ។
vrean.com Latest Questions
សារលិខិតរបស់ព្រះអង្គដែលបានផ្ញើទៅកាន់លោកវុំាងសង់ អូរីយ៉ូលមានសេចក្ដីថានៅក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំមកប្រទេសបារាំង ខ្ញុំមានជំនឿថាបារាំងនឹងសន្យាផ្ដល់នូវអ្វីដែលខ្ញុំបានសន្យាជូនប្រជាជនរបស់ខ្ញុំគឺការនាំមកនូវឯករាជ្យពេញលេញ ជូនមាតុភូមិ ។ នៅក្នុងន័យនេះ បើប្រទេសកម្ពុជាមិនបានទទួលអំណាចខាងតុលាការ យោធា ហរិញ្ញវត្ថុ និងសេដ្ឋកិច្ចទេនោះ នោះឈ្មោះថាប្រទេសកម្ពុជាមិនបានទទួលឯករាជ្យពេញលេញឡើយ ។
បានជាព្រះអង្គយាងចេញពីបារាំងវិញពីព្រោះបារាំងមិនអើពើទៅនឹងសារលិខិត និងសំណើររបស់ព្រះអង្គ ។ ព្រះអង្គក៏យាងទៅកាន់ប្រទេស កាណាដា និងសហរដ្ឋអាមេរិក បន្ដទៀត ។ នៅទីនោះព្រះអង្គបាន ៖ • នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ១៩៥៣ ព្រះអង្គបានធ្វើសន្និសីទ កាសែតមួយតាមរយៈវិទ្យុកាណាដា ដោយបញ្ជាក់ថាការផ្សប់ផ្សាយរបស់ពួកឥស្សរៈនិងកុំមុយនីស្ដមាសនឥទ្ធិពល ។ • យ៉ាងខ្លាំងក្លាក្នុងការទាក់ទាញប្រជាជនដែលធ្វើឪ្យប៉ះពាល់ឯករាជ្យភាពនៃប្រទេសកម្ពុជា ។ • នៅទីក្រុង តូរ៉ង់តូ ព្រះអង្គបានប្រកាសថា លទ្ធផលនៅតែអវិជ្ជមានដដែល ...
នៅក្នុងបទសម្ភាសជាមួយនឹងកាសែត ញូវយ៉ក ព្រះអង្គបានថ្លែងថា បើសិនជាប្រទេសឥណ្ឌូចិនមិនបានទទួលឯករាជ្យពីបារាំងទេនោះ នោះប្រជាជនខ្មែរនៅទូទាំងប្រទេសនឹងក្រោកតស៊ូឡើងធ្វើការប្រឆាំងនឹងអាណានិគមបារាំង ហើយនៅពេលនោះជោគជ័យ របស់ពួកកុំមុយនីស្ដនឹងកើតមានឡើងជាស្វ័យប្រវត្តិ ។
សកម្មភាពរបស់ព្រះអង្គនៅកាណាដា និងសហរដ្ឋអាមេរិកបានធ្វើឪ្យបារាំងព្រមទទួលយកចរចារជាថ្មីជាមួយកម្ពុជានៅទីក្រុងប៉ារីស នាថ្ងៃទី ២៣ ខែមេសា ឆ្នាំ ១៩៥៣ ដែលមានឯកឧត្តម ប៉ែន នុត ព្រះអង្គម្ចាស់ស៊ីសុវត្ដិមុនីរ៉េត តំណាងប្រតិភូខ្មែរ ។
នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ១៩៥៣ នៅខេត្តសៀមរាបព្រះអង្គបានប្រកាសថា ប្រជាជាតិខ្មែរទាំងមូលបានសម្ដែងនូវចិត្តយ៉ាងមោះមុតក្នុងការទាមទារឯករាជ្យពីរយ៉ាងឪ្យដាច់ខាតទោះបីជាបារាំងពុំមានឆន្ទៈក្នុងការប្រគល់ឯករាជ្យឪ្យយើងក៏ដោយ ។
នៅពេលដែលព្រះបាទ នរោត្តម សីហនុ ធ្វើព្រះរាជបូនីយកិច្ចនៅក្រៅប្រទេស នៅក្នុងប្រទេសវិញពួកស្ដាំនិយមបានឈប់បង្កជម្លោះហើយបានរួបរួមជាមួយរាជវាំងនឹងរដ្ឋាភិបាល ។ ចំណែកឯប្រជាជនទាំងប្រុសទាំងស្រីចំនួន ៤០០ ០០០នាក់បានស័្មគ្រចិត្តបម្រើក្នុងកងជីវពលនារីក្លាហានដោយបានហ្វឹកហាត់យ៉ាងសកម្មហើយសន្យាថានឹងដង្ហែតាមព្រះបាទនរោត្តមសីហនុ ដើម្បីដណ្ដើមឯករាជ្យជូនជាតិមាតុភូមិឪ្យបានទោះបីត្រូវបូជាជីវិតក៏ដោយ ។
ដើម្បីបញ្ចប់ចលនាបះបោរទាំងនេះ បារាំងបានធ្វើដូចតទៅ ៖ • សម្របសម្រួលនឹងមន្ដ្រីរាជការ ដើម្បីធ្វើការចរចាររកដំណោះស្រាយ ។ • ចុះកិច្ចព្រមព្រៀងជាទ្វេភាគី រវាងបារាំង ខ្មែរនៅឆ្នាំ ១៨៨៦ ។
នៅដំណាក់កាលពីឆ្នាំ ១៨៨៨ ដល់ឆ្នាំ ១៨៨៩ បារាំងដបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាព្រះបាទនរោត្តម ។ កិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀងដែលផ្ដល់អំណាចទៅឪ្យបារាំង ហើយកិច្ចព្រមព្រៀងនេះមានខ្លឹមសារដូចតទៅ ៖ • អនុញ្ញាតឪ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលបារាំង ដែលជាថ្នូរនិងការលើកកម្ពស់ការផ្គត់ផ្គង់ព្រះបរមារាជវាំង និងសេចក្ដីត្រូវការសំខាន់ៗ ។ • បង្កើតក្រុមការងារពិសេស ដែលស្ថិតក្រោមការដឹកនាំរបស់រដ្ឋបាលបារាំង ពោលគឺពីមុនប្រមូលមកឪ្យមន្ដ្រី បារាំងវិញម្ដង គឺក្នុងន័យលុបបំបាត់អំពើពុករលួយ នៅក្នុងជួរមន្ដ្រីពន្ធដារខ្មែរ ។
បារាំងបានធ្វើកំណែទម្រង់មន្ដ្រីរាជការខ្មែរដូចជា ៖ • អនុម័តច្បាប់ស្ដីពីប្រាក់បៀវត្សទៅដល់មន្ដ្រីរាជការ ដើម្បីតម្លើងប្រាក់បៀវត្សឪ្យបានខ្ពស់ដោយឪ្យរាជខ្មែរត្រូវការធ្វើការងារដោយភក្ដីភាព និងអស់ពីសមត្ថភាព បើមិនដូច្នោះទេគឺនឹងត្រូវបាត់បង់ការងារ ។ • បង្កើតឪ្យមានសាលារដ្ឋបាល សម្រាប់ធ្វើការបណ្ដុះបណ្ដាលដល់មន្ដ្រីខ្មែរពោលគឺមន្ដ្រីទាំងអស់ត្រូវតែឆ្លងកាត់សាលានេះជាដាច់ខាត ។