ច្បាប់ឯកពន្ធភាពមានសារៈប្រយោជន៍ដូចជា ការពារសេចក្តីថថ្លៃថ្នូរ ពង្រឹងសុខុមាលភាព និងសុមង្គលក្នុងគ្រួសារ ។
vrean.com Latest Questions
ក្រោយសង្គ្រាមត្រជាក់ ប្រទេសអឺរ៉ុបខាងកើតមានការប្រែប្រួលដូចជា៖ • ផ្លាស់ប្តូររបបនយោបាយពីកុំមុយនីស្តមកប្រជាធិបតេយ្យហើយងាកមកទទួលជំនួយពីសហរដ្ឋអាមេរិកដើម្បីស្តារក៏ដូចជាកសាងប្រទេសជាតិរបស់ខ្លួនឡើងវិញ • លែងទទួលបានជំនួយពីប្រទេសកុំមុយនីស្ត • ងាកមកសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយសហគមន៍អឺរ៉ុប និងជាមួយប្រទេសនានាក្នុងពិភពលោក • សេដ្ឋកិច្ចទីផ្សារសេរីបានចូលមកជំនួយសេដ្ឋកិច្ចផែនការ • លែងរណបសហភាពសូវៀតទៀត ។
ក្នុងកិច្ចការនយោបាយ ប្រជាពលរដ្ឋមានសិទ្ធិបង្កើតសមាគម៏ផ្សេងៗ ដោយរួមទាំងគណបក្សនយោបាយផង។
បានជាគេមិនទាន់បានយកចិត្តទុកដាក់ឲ្យបានទូលំទូលាយ ទៅលើការវិនិយោលគទៅលើវិស័យកសិកម្មព្រោះ៖
ប្រធានាធិបតីមានតួនាទីដូចជា : • ជាមេបញ្ជាការកងទ័ងជាតិ • មានសិទ្ធិផ្តើមច្បាប់អ្វីមួយ • មានអនុប្រធានមួយរូប ដើម្បីធ្វើការជំនួសប្រធាធិបតីនៅពេលប្រធានាធិបតីមានជំងឺ ឬទទួលមរណៈភាព ឬត្រូវ ដកហូតពីតំណែង ។
អំណាចប្រធានាធិបតីនៅសហរដ្ឋអាមេរិក គឺជាអំណាច នីតិប្រិបត្តិ ប៉ុន្ដែមានសិទ្ធិទូលំ ទូលាយ ។ ប្រធានាធិបតីត្រូវបានជ្រើសចេញពីបោះឆ្នោតដែលមានអាណត្តិ ៤ ឆ្នាំ ហើយអាចឈរឈ្មោះបាន ២ អាណត្តិ ។ ប្រធានាធិបតី គឺជាអគ្គមេបញ្ជាការកងទ័ព ជាតិព្រមទាំងមានសិទ្ធិផ្គួចផ្ដើមក្នុងការធ្វើច្បាប់ផងដែរ ។
តាមពីរ៉ាមីតរបស់ប្រជាជនកម្ពុជាឆ្នាំ ២០០៨ បានជាថ្នាក់អាយុ ៣០ – ៣៤ ឆ្នាំមានភាពផត មានន័យថាប្រជាជននៅក្រុមអាយុនេះទាំងប្រុស ទាំងស្រីមានចំនួនតិចជាងគេ ដោយសារការថយចុះនូវលទ្ធិភាពបង្កកំណើតរបស់ស្ត្រី និងមរណភាពរបស់កុមារខ្ពស់ នៅសម័យខ្មែរក្រហម។ ក្រុមអាយុនេះកើតនៅឆ្នាំ ១៩៧៤ – ១៩៧៨។ ក្រុមអាយុនេះមានអាយុពី ១-៥ ឆ្នាំ ក្នុងសម័យខ្មែរក្រហម ។
ប៉ារ៉ាទីរ៉ូអ៊ីត ជាក្រពេញរាងពងក្រពើតូចៗចំនួនបួនដែលបង្កប់ក្នុងផ្នែកខាងក្រោយនៃក្រពេញទីរ៉ូអ៊ីត វាមាននាទីបញ្ចេញផលិតអរម៉ូនប៉ារ៉ាទីរ៉ូអ៊ីត ។
ដើម្បីបង្ការជំងឺគ្រុនចាញ់ យើងត្រូវ ៖ • បំផ្លាញជម្រកមូស • ដេកក្នុងមុង ឬមុងអង្រឹងជ្រលក់ថ្នាំ ជារៀងរាល់យប់គ្រប់ពេលទាំងនៅ ក្នុងផ្ទះ និងព្រៃ • ស្លៀកពាក់ ខោអាវវែង និងពាក់ស្រោមដៃ ស្រោមជើងចាប់ពីព្រលប់ទល់ព្រលឹម • ពិនិត្យមុងឲ្យបានត្រឹមត្រូវ ដោយដាក់ជើងមុងក្រោមកន្ទេល ឬកម្រាល មុងនឹងដេក • ដុតធូបមូស ឬបាញ់ថ្នាំមូសនៅតាមទីងងឹត ដើម្បីបណ្តេញមូស ( ប្រសិនបើមាន) • លាបថ្នាំលើស្បែក បង្ការមូសខាំ (ប្រសិនបើមាន)
ការជីកយករ៉ែមាន ៤ប្រភេទគឺៈ ១-ការជីកយកដោយចំហៈ នៅពេលដែលកំណប់រ៉ែស្ថិតនៅក្បែរផ្ទៃដីខាងលើ គេចូកយកដី និងស្រទាប់ខាងលើរ៉ែចេញរួចទើបគេជីកយករ៉ែជាក្រោយ។ វិធីយករ៉ែរបៀបនេះមានតម្លៃថោក តែវាធ្វើអោយមានការបំផ្លិចបំផ្លាញបរិស្ថានយ៉ាងខ្លាំង។ ២-ការចូកយកដោយផ្ទាល់ៈ នៅពេលដែលរ៉ែស្ថិតនៅលើផ្ទៃដី គេគ្រាន់តែជីកយកតែម្តង ឬដាក់ជាតិផ្ទុះបំបែក។ គេប្រើវិធីនេះដើម្បីជីកយកថ្មសម្រាប់សង់អគារនិងផ្លូវថ្នល់។ ៣-ការជីកយករ៉ែផ្តេកៈ នៅពេលកំណប់រ៉ែលាតសន្ទឹងតាមខ្សែដេក គេជីកអណ្តូងរ៉ែដេកដើម្បីយករ៉ែ។ ៤-ការជីកយករ៉ែបញ្ឃរៈ គេជីកយករ៉ែបញ្ឃរជ្រៅចូលក្នុងជម្រៅផែនដី បន្ធាប់មកគេជីករូងផ្តេកជាច្រើននៅជម្រៅខុសៗគ្នា ដើម្បីយករ៉ែ។