មូលហេតុដែលធ្វើឲ្យចិនមិនអាចវាយកម្ចេចរដ្ឋឯករាជ្យវៀតណាម ដែលប្រកាសឆ្នាំ១៩៣៩បានព្រោះ ៖ • ចិនមានវិបត្ដិសេដ្ឋកិច្ចនិងចលនាក្នុងស្រុកដែលធ្វើឲ្យកម្លាំងចុះខ្សោយវាយចាញ់វៀតណាម • កម្លាំងសាមគ្គីរបស់កុលសម្ព័នវៀតណាមទាំងអស់មានកម្លាំងនិងប្ដូរផ្ដាច់ព្រោះរស់ជាទាសករចិនមានការលំបាកហើយរយៈពេលយូរណាស់ហើយ ។
vrean.com Latest Questions
រ៉ែកើតពីសូលុយស្យុងមានពីរប្រភេទគឺៈ រ៉ែកកើតឡើងពីរំហួតសូលុយស្យុងៈ រ៉ែខ្លះកើតឡើងនៅពេលរំហួតនៃសូលុយស្យុង។ ឧទាហរណ៍ ពំនូករ៉ែហាលីត ម្នាងសិលា និងកាល់ស៊ីត។ រ៉ែកកើតឡើងពីសូលុយស្យុងទឹកក្តៅៈ នៅក្នុងជម្រៅផែនដី ម៉ាក់ម៉ាអាចធ្វើទឹកឡើងកម្ពៅនៅសីតុណ្ហភាពយ៉ាងខ្ពស់ ហើយអង្គធាតុនិងសមាសធាតុដែលកកើតបានរ៉ែរលាយក្នុងទឹកក្តៅនោះ។ នៅពេលដែលសូលុយស្យុងទឹកចាប់ផ្តើមត្រជាក់ អង្គធាតុនិងសមាសធាតុទាំងនោះស្ថិតនៅក្នុងសូលុយស្យុងនោះ ហើយកបានជាក្រាមរ៉ែ។
លោហៈសុទ្ធដែលកបានជាក្រាមពីសូលុយស្យុងទឺកក្តៅក្នុងផែនដីកើតឡើងពី វ៉ែន។
វ៉ែន គឺជាស្នាមតួចមួយ ឬបន្ទះរ៉ែមួយដែលខុសពីរ៉ែនៅជុំវិញសិលា។ សូលុយស្យុងទឹកក្តៅនិងលោហៈតែងតែហូរកាត់ស្នាមបាក់បែកនៃសិលា។
កំណកំណើតរ៉ែពីសិលាប្រែកំណើត នៅមានការផ្លាស់ប្ដូរសម្ពាធ សីតុណ្ហភាព សិលានឹងទទួលរងនូវលំនំាប្រែកំណើត ហើយសិលាដែលកកើតឡើងក្នុងសិលានោះរួមមាន កាល់ស៊ីត កាណេត ក្រាភីត ហេម៉ាទីត ម៉ាញេទីត មីកា និង ថក ។
រ៉ែ ត្រូវបានគេប្រើប្រាស់សម្រាប់ផលិតរបស់នានាជាច្រើននៅក្នុងប្រទេសដែលពឹងផ្អែកលើឧស្សាហកម្មដូចជា ផ្លូវគមនាគមន៍ រថយន្ត កុំព្យូទ័រ ជីកសិកម្ម។
របាយកំណប់រ៉ែនៅផែនដីពុំស្មើរគ្នាទេ ព្រោះគេសង្គេតឃើញប្រទេសខ្លះសម្បូរកំណប់រ៉ែ ហើយប្រទេសខ្លះទៀតពុំសូវមានកំណប់រ៉ែទាល់តែសោះ។
ប្រទេសអភិវឌ្ឃប្រើប្រាស់រ៉ែយ៉ាងច្រើនលើសលប់។
ការប្រើប្រាស់រ៉ែមានលក្ខណៈខុសប្លែកគ្នាទៅតាមប្រទេសនីមួយៗ និងអាស្រ័យលើលក្ខណៈរបស់វា។
រ៉ែ គឺជាអង្គធាតុអសរីរាង្គដែលកើតឡើយដោយធម្មជាតិក្នុងសំបងផែនដី។ រ៉ែ គឺជាសារធាតុគីមីធម្មជាតិមាននៅក្នុងដីឬក្នុងសិលា។បានជាគេថា រ៉ែជាធនធានមិនកើតឡើងវិញ ព្រោះវាកើតឡើងយ៉ាងយឺតបំផុតក្នុងរយៈពេលរាប់លានឆ្នាំ ហើយមានបរិមាណកំណត់ វាពុំអាចកើតឡើងវិញបាននៅពេលដែលគេបានយកវាទៅប្រើប្រាស់អស់។