ដើម្បីផ្ដល់សេវាថែទាំសុខភាពប្រជាជន រាជរដ្ឋាភិបាលលោក ក្លេមិន អាត់លី បានធ្វើបានធ្វើដូចតទៅ ៖ • ធានាដល់ការព្យាបាលជំងឺនិងចែកចាយថ្នាំដោយមិនគិតថ្លៃសម្រាប់ប្រជាជន៩៩%ដោយស្មើភាពគ្នានិងមិនរើសអើង • បង្កើតភ្នាក់ងារសុខភាពចំនួន៣៤ពាន់ពាន់នាក់ទូទាំងប្រទេសចាប់ពីទីក្រុងដល់ជនបទ ដោយចំណាយប្រាក់ចំនួន៤០០លានផោនស្មើនឹង៣.៥%នៃថវិកាជាតិទាំងមូល ។
vrean.com Latest Questions
មនុស្សត្រូវមានសិទ្ធិដូចគ្នា ៖ • សិទ្ធិបញ្ជេញមិត • សិទ្ធិមានការងារធ្វើ • សិទ្ធិមានទ្រព្យសម្បត្តិកម្មសិទ្ធិ • សិទ្ធិមានជំនឿសាសនា • សិទ្ធិទទួលការអប់រំ • សិទ្ធិចូលរួមក្នុងនយោបាយ ។
នៅក្នុងអង្កការសហប្រជាជាតិ មានប្រើភាសាជាផ្លូវការចំនួន៦គឺភាសាអង់គ្លេសបារាំង អេស្ប៉ាញ អារ៉ាប់ រុស្សី ចិន ។
សភានៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តច្បាប់រំលូតកូននៅថ្ងៃទី៦ ខែតុលា ឆ្នាំ ១៩៩៧ នាសម័យប្រជុំសភាលើកទី៨នីតិកាលទី ១ ។ ច្បាប់នេះបានអនុញ្ញាតឱ្យមានការរំលូតកូនពីគ្រូពេទ្យ ដែលមានវិជ្ជាជីវៈត្រឹមត្រូវក្នុងករណី ៖ • ទារកក្នុងផ្ទៃមានអាយុក្រោម១២អាទិត្យ • ទារកក្នុងផ្ទៃលូតលាស់ធំមិនត្រឹមត្រូវអាចបង្កគ្រោះថ្នាក់ដល់ជីវិតម្តាយ • ទារកក្នុងផ្ទៃមានជំងឺមិនអាចព្យាបាល នៅពេលកើត • សុខភាពម្តាយមិនធានាថានឹងអាចឱ្យមានកូនបាន ។ ឩទាហរណ៍ ម្តាយមានជំងឺខ្សោយបេះដូង ។
១. អាយុ ត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ដើម្បីរក្សាការពារអាយុជីវិតគង់វង្ស ពិសេសពេលបើកបរ មិនត្រូវប្រមាថចំពោះគ្រោះថ្នាក់ ២. វណ្ណៈ ត្រូវរក្សាអនាម័យខ្លួនប្រាណជាប្រចាំ ថែរក្សាបរិស្ថាន ៣. សុខៈ បុគ្គលម្នាក់ៗត្រូវស្ងប់ចិត្តអារម្មណ៍ មិនត្រូវប្រើអំពើហិង្សា បុគ្គលស្ងប់គ្រួសារក៏ស្ងប់ រឺឯសង្គមជាតិក៏មានសន្តិសុខនាំដល់ពិភពលោកមានសន្តិភាព ៤. ពលៈ ពលៈ សូមអោយកំលាំងមាំមួនត្រូវបរិភោគអាហារអោយគ្រប់គ្រង អាហារណាដែលទ្រទ្រង់ចិញ្ចឹមរាងកាយអោយបានល្អដើម្បីទ្រទ្រង់ជីវិត ។
នៅថ្ងៃ ១៩ មេសា ឆ្នាំ ១៩៥៣ កាសែតញូយ៉កថែម បានចុះផ្សាយ នៅលើទំព័រមុខរបស់ខ្លួននូវអត្ថបទដែលមានឥទ្ធិពលដូចគ្រាប់បែកមួយគ្រាប់ ។ អត្ថបទ នោះបញ្ជាក់ថា ប្រសិនបើប្រទេសនៅឥណ្ឌូចិនមិនបានទទួលឯករាជ្យពីបារាំង ទេនោះប្រជាជនខ្មែរទូទាំងប្រទេសនឹងក្រោកឡើង ធ្វើការប្រឆាំងនឹងអាណានិគម នៅពេលនោះជោគជ័យរបស់ពួកកុំមុយនីសនឹងកើតឡើងជាស័្វយប្រវត្តិ ។
ពាក្យ “ ប្រកបដោយធម៏ ” មានន័យថា ព្រះរាជា ឬថ្នាក់ដឹកនាំមានគុណធម៏ ឬច្បាប់សម្រាប់គ្រប់គ្រងប្រទេសជាតិឲ្យមានវឌ្ឈនភាព និងសន្តិភាពដោយគោរពប្រតិបត្តិតាមច្បាប់យ៉ាងខ្ជាប់ខ្លួន។
វិមជ្ឈការគឺ ជាប្រព័ន្ធគ្រប់គ្រង ដែលរាជរដ្ឋាភិបាលប្រគល់នូវភាពជាម្ចាស់លើមុខងារសិទ្ធិអំណាច ការទទួលខុសត្រូវ និងធនធាន ( ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក ) ឲ្យទៅក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ ដូចជា ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ ដើម្បីឆ្លើយតបទៅនិងតម្រូវការរបស់មូលដ្ឋាន។
សីលគុណសម្បត្តិរបស់ស្យង់កើតពីគុណសម្បត្តិផ្នែកបញ្ញារបស់ស្យង់ដែលរួមមាន៖ • ការមិនគិតប្រយោជន៍ៈ ព្រោះស្យង់គ្មានបំណងត្រូវការទ្រព្យ សម្បត្តិកិតិ្តនាមឬផលប្រយោជន៏ផ្ទាល់ខ្លួនទេ ប៉ុន្តែសច្ចភាពដែលជាបំណងរបស់ស្យង់។ • ភាពទៀងត្រង់ក្នុងគំនិតៈ អ្នកប្រាជ្ញស្យង់មិនត្រូវបកស្រាយការផ្សេងៗតម្រូវទៅតាមទ្រឹស្តីរបស់ខ្លួនឡើយ តែត្រូវការមធ្យោបាយពិសោធន៏អោយបានសព្វគ្រប់។ • សេចក្តីក្លាហាន និងអត់ធ្មត់អ្នកប្រាជ្ញស្យង់មិនរាថយចំពោះរាល់ការណ៏ទិទៀនទោះគ្មានន័យ ឬនាំផលអាក្រក់ដល់ខ្លួនក៏ដោយទោះជួបឧបសគ្គយ៉ាងណាក៏ដោយ។ • គំនិតក្រុមៈ ស្យង់សមយ័ថ្មីតែងបែរទៅរកការរុករករួមគ្នាវិញ ព្រោះការរុករកឯកោតែងនាំមកនូវបរាជយ័។ប្រការនេះនាំឲ្យយកើតការស្រុះចិត្តការជំនះខ្លួនឯងម្នាក់ៗពលីកម្មផ្ទាល់ខ្លួនឬការមូលមតិគ្នាដើម្បីលាក់ឈ្មោះផ្ទាល់ខ្លួនបណ្តាលឲ្យយកើតមានស្មារតីក្រុមគំនិតក្រុម។