ក្រោយពីសហរដ្ឋអាមេរិកត្រូវបាក់មុខដោយសង្គ្រាមវៀតណាម ប្រធានាធិបតីដែលប្រឈមមុខដាច់ខាតជាមួយសហភាពសូវៀត គឺ លោក រីគែន ។ បញ្ជាក់អំពីសំដីនេះ គឺ “ចក្រភពនៃអំពើអាក្រក់” ។
vrean.com Latest Questions
គេអាចរៀនតាមបែប ដូចជា ៖ ស្តាប់ អាន សរសេរ មើល/សង្កេត ត្រាប់ ប្រតិបត្តិ លេងល្បែង សំយោក ទស្សនកិច្ចសិក្សា វិភាគ ពិសោធ ប្តូរយោបល់ សហការ ត្រិះរិះពិចារណា ។
លក្ខណៈធម្មជាតិរបស់ប្រទេសអៀកឡង់អំណោយផលដល់ការរស់នៅរបស់ប្រជាជនទេពីព្រោះថាដីមានសំណើមជ្រុល ហើយគេពិបាករកដីតំបន់ណាដែលមានដីជីជាតិណាស់ ។
កត្តាដែលគ្រប់គ្រងលើបុគ្គលិកលក្ខណៈរបស់បុគ្គលិកមាន ៣ យ៉ាងគឺ • កត្តាតំណពូជ គឺជាលក្ខណៈទាំងឡាយដែលបានកំណត់ពីកំណើតមានដូចជា មាឌ កំពស់ ភាពរួសរាយរាក់ទាក់កត្តាជីវសាស្រ្តដែលកំណត់ដោយ សែនដែលនៅក្នុងក្រូម៉ូសូមមនុស្ស ។ • កត្តាបរិយាកាស មានដូចជាបាត់ថានៅក្នុងគ្រួសារមិត្តភក្ដីក្រុមសង្គមក្រុមសង្គមដែលយើងធ្លាប់មានបទពិសោធន៏។ • កត្តាស្ថានភាព គឺជាកត្តាទីបីដែលមានឥទ្ធិពលមកលើកត្តាកំណត់ពូជនិងកត្តាបរិយាកាសនៃបុគ្គលលក្ខណៈរបស់មនុស្ស ។
អ្នកលដឹកនាំល្អប្រកបដោយសម្បទា ៣យ៉ាងគឺ ៖ ក. កាយសម្បទា • មនុស្សមានសរីរាង្គពេញលក្ខណៈ • សុខភាពល្អ ខ. ប្រាជ្ញាសម្បទា • មានសមត្ថភាព • មានប្រាជ្ញាឈ្លាសវៃ • ចេះកំណត់គោលដៅច្បាស់លាស់ និងធ្វើផែនការ • តាមដានត្រួតពិនិត្យ • មានភាពជាអ្នកដឹកនាំ • អាចរកសេចក្តីសុខជូនអ្នកក្រោមបង្គាប់ខ្លួន • ក្លាហាន • មានចំណេះដឹងខ្ពស់ គ. សីលសម្បទា • មានគុណធម៌ • ស្មោះត្រង់ចំពោះពលរដ្ឋ និងប្រទេសជាតិ • គិតប្រយោជន៍រួមជាងប្រយោជន៍័ផ្ទាល់ខ្លួន • មានឧត្តមគតិជាតិ • គ្មានគំនិតបក្សពួកនិយម ...
បុព្វហេតុសំខាន់ៗ ដែលនាំឱ្យកើតសង្រ្គាមក្រោយរជ្ជកាលព្រះបាទពញាយ៉ាត គឺ • បុត្រព្រះបាទពញាយ៉ាតច្បាំងគ្នាដណ្តើមរាជបល្ល័ង្ក • នៅពេលបុត្រច្បងពញាយ៉ាតនាមនរាយណ៍រាជាសោយទិវង្គតទៅ សង្រ្គាមបានផ្ទុះឡើងដែលបង្កដោយបុត្រនរាយណ៍រាជានាមស្រីសុរិយាទ័យ បាននាំប្រជារាស្ត្របះបោរប្រឆាមងនឹងធម្មរាជា ព្រោះខូចចិត្តមិនបានសោយរាជ្យ • ក្នុងឆ្នាំ ១៥៨៦ ព្រះសត្ថាទី ១ ដោយខ្លាចក្រែងរាជសម្បត្តិបន្តពីព្រះអង្គធ្លាក់ទៅក្នុងដៃស្រីសុរិយោពណ៍ជាប្អូន ក៏បានរៀបអភិសេកឱ្យបុត្រពីរអង្គគឺ ជ័យជេដ្ឋានមានព្រះជន្ម ១១ ព្រះវស្សាឡើងសោយរាជ្យនិងពញាតន់ព្រះជន្ម ៦ ព្រះវស្សាជាឩបរាជ ។ ជាឱកាសសៀមលើកទ័ពមកវាយខ្មែរជាលើកទីពីរនៅឆ្នាំ ១៥៩៤ • នៅឆ្នាំ ១៦០០ ពញាញោមដែលជាបុត្រចុងក្រោយរបស់ព្រះសត្ថាទី ...
នយោបាយក្រៅប្រទេសរបស់បារាំងក្នុងសាធារណរដ្ឋទី៥មានគោលដៅ ៖ • រក្សាសន្តិសុខពិភពលោក • ភ្ជាប់ទំនាក់ទំនងអន្តរជាតិ ទាំងវិស័យនយោបាយក៏ជាវិស័យសេដ្ឋកិច្ច • ពង្រីកតួនាទីមហាអំណាច ។
គោលការណ៍នានារបស់អាស៊ានមាន ៖ • គោរពគ្នាទៅវិញទៅមកនូវ ឯករាជ្យ អធិបតេយ្យភាព សមភាព បូរណភាពដែនដី និង អត្តសញ្ញាណរបស់ប្រជាជាតិទាំងអស ។ • សិទ្ធិរបស់របស់ប្រទេសនីមួយៗ ក្នុងការគ្រប់គ្រងអតិ្ថភាពជាតិរបស់ខ្លួន ដោយគ្មានការជ្រៀងជ្រែករិទ្ធិង្សនាឬ បង្ខិតបង្ខំពីខាងក្រៅ • មិនជ្រៀតជ្រែតក្នុងកិច្ចការផ្ទៃក្នុង ប្រទេសណាមួយ • ដោះស្រាយទំនាស់ឬ ប្រើប្រាស់កំលាំង • ធ្វើកិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពរវាងគ្នានឹងគ្នា ។
បានជាចាត់ទុកការបោះឆ្នោតសភាថ្ងៃ ១៨ មីនា ឆ្នាំ ១៩៧០ ជាកាធ្វើរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហុនព្រោះតែការបោះឆ្នោតនេះប្រព្រឹត្តទៅក្នុងសភាពស្ងប់ស្ងាត់ជាទីបំផុត ដោយមានគម្រោងទុកជាមុន ហើយចាត់ទុករដ្ឋសភាគ្រាន់តែឧបករណ៍ពង្រឹងអំណាចតែប៉ុណ្ណោះ ។ ពេលនោះមានការគាំទ្រ ៨៦ ក្នុងចំណោម៩៨សំឡេង ដើម្បីដកសីហនុចេញដំណែង ។
សហព័ន្ធអាឡឺម៉ងជាប្រទេសដែលយកចិត្តទុកដាក់ក្នុងវិស័យសង្គមបានល្អជាងគេនៅទ្វីបអឺរ៉ុបព្រោះ៖ • មានផ្តល់ប្រាក់ធានារ៉ាប់រង់ជម្ងឺ ការងារ អ្នកឥតការងារធ្វើ មនុស្សវ័យជរា • ស្រ្តីមានសិទ្ធិស្មើនិងបុរស • តាមច្បាប់ស្រ្តីមានផ្ទៃពោះត្រូវឈប់សម្រាកចំនួន៦ខែ • យកចិត្តទុកដាក់ផ្នែកសុខភាព ( កសាងមន្ទីរពេទ្យ និងបង្កើនចំនូនវេជ្ជបណ្ឌិត ) • សាងសង់ផ្ទះសំបែងជាច្រើនពាន់ខ្នង ដើម្បីដោះស្រាយបញ្ហាជម្រក • យកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលសិស្ស និស្សិត ជាពិសេសតម្រង់ទិសវិជ្ជាជីវៈដោយកសាងសាលាបច្ចេកទេស និងសកលវិទ្យាល័យជាច្រើន ។