សេដ្ឋកិច្ចប្រទេសសឹង្ហបុរីពឹងផ្អែកលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ។
vrean.com Latest Questions
ដើម្បីបំពេញការរខាត់បង់នៃជញ្ជីងពាណិជ្ជកម្ម សហភាពសូវៀតបានបង្កើន ការនាំចេញនូវឧស្ម័នធម្មជាតិនិងប្រេងកាតដែលមានតម្លៃរហូតដល់១២កោដិដុល្លា អាមេរិកក្នុងមួយឆ្នាំ។
របបសាធារណៈរដ្ឋរបស់បារាំងមានទាំងអស់៥គឺ • សាធារណៈរដ្ឋទី១ ចាប់ពីថ្ងៃទី ២៥ កញ្ញា ១៧៩២ . ឧសភា ១៨០៤ • សាធារណៈរដ្ឋទី២ ចាប់ពីថ្ងៃទី ២៥ កុម្ភៈ ១៨៤៨. ២ ធ្នូ ១៨៥២ • សាធារណៈរដ្ឋទី៣ ចាប់ពីថ្ងៃទី ៤កញ្ញា ១៨៧០ .១០កក្កដា ១៩៤០ • សាធារណៈរដ្ឋទី ៤ ...
ប្រជាជនអាឡឺម៉ង់ខាងកើត បានភៀសខ្លួនទៅកាន់អាឡឺម៉ង់ខាងលិចតាមមធ្យោបាយមយយចំនួនដូចតជា៖ • ផ្លូវរថភ្លើងក្រោមដី ឫផ្លូវផ្សេងៗពីនេះ • ជីករូងផ្លូវក្រោមដី។ • ឆ្លងកាត់តាមប្រទេសសង្គមនិយមមួយចំនួនដូចជា ឆេកូស្លូវ៉ាគីជាដើម។
បណ្តាលមកពីការសាកល្បងអាវុធបរមាណូនៅក្នុងមហាសមុទ្រដូចជាការសាកល្បងអាវុធបរមាណូរបស់បារាំងនៅកោះម៉ូរ៉ូអានិងការបែកធ្លាយជាតិវិទ្យុសកម្មនៃរោងចក្រថាមពលនៅហ្វូកូស៊ីម៉ាជាដើម ។ ជាតិវិទ្យុសកម្មនេះអាចធ្វើឲ្យមនុស្សស្លាប់ ឬមានជម្ងឺនៅពេលដែលវាសម្ងំនៅក្នុងកោសិកាមនុស្ស ឬសត្វ ។
ពាក្យ “ ប្រកបដោយធម៏ ” មានន័យថា ព្រះរាជា ឬថ្នាក់ដឹកនាំមានគុណធម៏ ឬច្បាប់សម្រាប់គ្រប់គ្រងប្រទេសជាតិឲ្យមានវឌ្ឈនភាព និងសន្តិភាពដោយគោរពប្រតិបត្តិតាមច្បាប់យ៉ាងខ្ជាប់ខ្លួន។
បានជាមានចលនាបះបោរពេញផ្ទៃប្រទេសប្រឆាំងនិងការលើកក្សត្រវតីឲ្យឡើងសោយរាជ្យព្រោះដោយសារក្សក្រអង្គនេះពុំមានប្រជាប្រិយភាពផង ហើយថែមទាំងមានការច្រណែនពីព្រះអនុជពីរព្រះអង្គទៀតគឺអង្គសូ និងស៊ីវត្ថា ។នៅពេលដែលក្សត្រអង្គវតីរត់ចេញទៅបាងកកនៅឆ្នំា ១៨៦១ ព្រះបាទស៊ីសុវត្ថុបានទទួលរ៉ាប់រងកិច្ចការប្រទេសជាតិជំនួសអង្គវតី និងបានរុញច្រានចលនាបះបោរដឹកនាំដោយស៊ីវត្ថាឲ្យថយទៅប៉ែកខាងជើងប្រទេស ។
ច្បាប់ឯកពន្ធភាពមានសារៈប្រយោជន៍ដូចជា ការពារសេចក្តីថថ្លៃថ្នូរ ពង្រឹងសុខុមាលភាព និងសុមង្គលក្នុងគ្រួសារ ។
ក្រោយសង្គ្រាមត្រជាក់ ប្រទេសអឺរ៉ុបខាងកើតមានការប្រែប្រួលដូចជា៖ • ផ្លាស់ប្តូររបបនយោបាយពីកុំមុយនីស្តមកប្រជាធិបតេយ្យហើយងាកមកទទួលជំនួយពីសហរដ្ឋអាមេរិកដើម្បីស្តារក៏ដូចជាកសាងប្រទេសជាតិរបស់ខ្លួនឡើងវិញ • លែងទទួលបានជំនួយពីប្រទេសកុំមុយនីស្ត • ងាកមកសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយសហគមន៍អឺរ៉ុប និងជាមួយប្រទេសនានាក្នុងពិភពលោក • សេដ្ឋកិច្ចទីផ្សារសេរីបានចូលមកជំនួយសេដ្ឋកិច្ចផែនការ • លែងរណបសហភាពសូវៀតទៀត ។
ក្នុងកិច្ចការនយោបាយ ប្រជាពលរដ្ឋមានសិទ្ធិបង្កើតសមាគម៏ផ្សេងៗ ដោយរួមទាំងគណបក្សនយោបាយផង។