គេជីកថ្មកំបោរនិងដូឡូមីត នៅខេត្តកំពតសម្រាប់យកទៅប្រើប្រាស់ក្នុងឧស្សាហកម្មស៊ីម៉ង់។ ចំណែករ៉ែផូស្វាត នៅខេត្តបាត់ដំបងនិងកំពត គេជីកយកទៅធ្វើជីផូស្វាត។
vrean.com Latest Questions
រ៉ែលោហៈ ត្បូងមានតម្លៃ និងថ្មរចនាមាននៅក្នុងតំបន់ ដូចជា • បៃលិន មានត្បូងកណ្តៀង ទទឹម និងពេជ្រខ្មែរ ដែលត្រូវទទួលរងការធ្វើអាជីរកម្មយ៉ាងធ្ងន់ធ្ងរ • ខេត្តរតនគិរី មានពេជ្រខ្មែរ មាស និងត្បូងកណ្តៀង គេជីយកតែក្នុងរដូវប្រាំងក្នុងទ្រង់ទ្រាយតូចប៉ុណ្ណោះ។ • ថ្មកែវ នៅខេត្តពោធិ៍សាត់ សម្រាប់ផលិតគ្រឿងចម្លាក់ខ្មែរ។
មណ្ឌលរ៉ែសំខាន់ៗនៅកម្ពុជាមានប្រាំគឺ៖ • មណ្ឌលប៉ៃលិនៈ ត្បូងទទឹម និងកណ្តៀង • មណ្ឌលកែវ (រតនគិរី) រ៉ែដែក (នៅភ្នំដែក) មាស (កប់ក្នុងដីល្បាប់) និងសំនប៉ាហាំង (នៅជុំវិញភ្នំជី និងភ្នំលឿង) • មណ្ឌលកំពត និងបាត់ដំបងៈ ថ្មកំបោរ និងផូស្វាត • មណ្ឌលពោធិ៍សាត់ៈ ថ្មកែវ (ភ្នំតាសាយ) សំរាប់រចនាជាវត្ថុសិល្បៈ។
ការធ្វើអាជីវកម្មរ៉ែ ផ្តល់ផលប៉ះពាល់អ្វីខ្លះដល់បរិស្ថាននិងសង្គម ដូចជា បរិស្ថាន • បំពុលៈ បំពុលបរិយាកាស ទឹកលើផ្ទៃដី និងទឹកក្នុងដី • ការបោះបង់ដីចោលៈ ការបំផ្លាញដីស្រទាប់មានជីជាតិ និងធ្វើអោយខូតខាងផ្ទៃដីជាអចិន្រ្តៃយ៍។ • សំណល់រឹង • សំណល់ធាតុវិទ្យុសកម្ម • កំណើតកំដៅ • ភ្លៀងអាស៊ីត។ សង្គម • ការស្រុតដីៈ បំផ្លាញអគារ ផ្លូវថ្នល់ និងដីកសិកម្ម • រំខានដោយសូរស័ព្ទៈ ដោយការដាក់អោយផ្ទុះ និងការដឹកជញ្ជូន។ • គ្រោះថ្នាក់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ • គ្រោះថ្នាក់ការងារ • ការហៀបំពង់ប្រេង។
ការធ្វើអាជីវកម្មរ៉ែ ផ្តល់ផលប៉ះពាល់ទៅលើបរិស្ថានជីវសាស្ត្រដោយផ្ទាល់និងដោយប្រយោលៈ ប៉ះពាល់ទៅលើបរិស្ថានជីវសាស្ត្រដោយផ្ទាល់ៈ រួមមាន ការវិនាសបាត់បង់នៃសត្វនិងរុក្ខជាតិដែលបណ្តាលមកពីសកម្មភាពជីកយករ៉ែ ឬការប៉ះនឹងដីពុល ឬទឹកពុលពីអណ្តូងរ៉ែ។ ប៉ះពាល់ទៅលើបរិស្ថានជីវសាស្ត្រដោយប្រយោលៈ រួមមាន ការប្រែប្រួលនៅក្នុងរដ្តអាហារ ជីវម៉ាសសរុប នានាភាពប្រភេទ និងក្នុងលំនឹងស្ថានប្រព័ន្ធ ដោយសារការផ្លាស់ប្តូរបរិមាណ ឬគុណភាពទឹកក្នុងដី ឬទឹកលើផ្ទៃដី។
បានជាគេត្រូវអភិរក្សធនធានរ៉ែ ព្រោះរ៉ែជាធនធានធម្មជាតិមិនកើតឡើងវិញ។ រ៉ែកើតឡើងយឺតៗបំផុតដោយប្រើពេលរាប់លានឆ្នាំដើម្បីបង្កើតពំនូករ៉ែក្នុងសំបកផែនដី។
ភ្នំឱរ៉ាល់ មានកំពស់ ១៨១៣ម៉ែត្រ។
ភ្នំអេវ៉ីរ៉េស មានកំពស់ ៨៨៨៤ម៉ែត្រ។
ដើម្បីការពារបរិស្ថាននៅជុំវិញផ្ទះ សាលារៀន និងទីធ្លាសាធារណៈ យើងត្រូវ៖ ជុំវិញផ្ទះ • សំអាតផ្ទះ • រៀបចំប្រដាប់ប្រដា សម្ភារៈផ្សេងៗឲ្យមានសណ្តាប់ធ្នាប់។ • មិនចោលសំរាមពាលវាលពាសកាល • នៅខាងក្រៅផ្ទះ ត្រូវធ្វើយ៉ាងណាដើម្បីបំបាត់ភក់ជ្រាំនៅជុំវិញ • ត្រូវដាំដើមឈើជុំវិញផ្ទះឲ្យស្រស់បំព្រង • លំនៅដ្ឋានត្រូវបើកទ្វារបង្អួច ដើម្បីឲ្យមានខ្យល់អាកាសគ្រប់គ្រាន់ និងពន្លឺអាចចេញចូលបាន។ ក្នុងសាលារៀន • ថែរក្សានិងការពារអគារសិក្សាទាំងអស់ • បោសសំអាតទីធ្លាជុំវិញបរិវេនសាលា និងក្នុងថ្នាក់ឲ្យបានស្អាត • បង្កើតឲ្យមានធុងសំរាម និងមានបង្គន់អនាម័យឲ្យបានគ្រប់គ្រាន់ • បង្កើតសួនច្បារ និងដាំដើមឈើឲ្យមានភាពស្រស់បំព្រង។ ទីសាធារណៈ • ហាមចោលសំរាម និងកាកសំណល់តាមទីសាធារណៈ • អប់រំប្រជាពលរដ្ឋឲ្យយល់ដឹងពីបរិស្ថាន(អនាម័យខ្លួនប្រាណ ផ្ទះ ...
រណៅសមុទ្រដែលជ្រៅជាងគេគឺ ក្បែរកោះ ម៉ារីយ៉ាន ក្នុងមហាសមុទ្រប៉ាស៊ីភិច។ ឈ្មោះអន្លង់ ម៉ារីយ៉ាន ជំរៅ ១១,០៣៣ ម៉ែត្រ។