vrean.com Latest Questions
ក. លទ្ធិប្រជាធិបតេយ្យ មានតាំងពីសម័យបុរាណមកម្ល៉េះ ដូចជាសម័យព្រះពុទ្ធជាដើម។ ខ. ទស្សនៈ ប្រជាធិបតេយ្យរបស់ទស្សនវិទូមួយចំនួន៖ ព្រះពុទ្ធផ្តល់នូវមូលដ្ឋាន៥ប្រការ ក្នុងដំណើរការប្រជាធិបតេយ្យគឺ៖ • អត្តាហិ គឺការជួយខ្លួនឯង និងគោរពខ្លួនឯង • សង្គបៈ គឺការគោរពទស្សនៈរបស់អ្នកដទៃ • កម្មន្តៈ គឺប្រព្រឹត្តសកម្មភាពត្រូវ • វន្ទាគារវៈ គឹជាការគោរពចំពោះអាយុជីវិត ច្បាប់ និងវិន័យ • បុច្មនៈ គឺការចោទសួរ ដើម្បីស្វែងរកសច្ចភាព។
ការបង្រួបបង្រួមប្រទេសអាឡឺម៉ង់មាន៣ដំណាក់កាល។ ដំណាក់កាលទីមួយៗត្រូវដំណាក់កាលទីមួយៗត្រូវបានធ្វើឡើងដូចតទៅ៖ • ដំណាក់កាលទី១នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩០។ • ដំណាក់កាលទី២នៅថ្ងៃទី០៣ ខែតុលា ឆ្នាំំ១៩៩០។ • ដំណាក់កាលទី៣នៅខែកញ្ញា ឆ្នាំ១៩៩៤។
រញ្ជួយដីកើតមាននៅតំបន់៖ • តំបន់ជួរភ្នំក្មេង • តំបន់បំណាក់ស្រុតធំៗ • តំបន់ជុំវិញមហាសមុទ្រប៉ាស៊ីភិច • សមុទ្រមេឌីទែរ៉ានេ • តំបន់ភ្នំអាល់ • តំបន់កូកាស • ហិម៉ាល័យ • ប្រជុំកោះអង់ទី • ជួរភ្នំអង់ • ប្រជុំកោះជប៉ុន ។
ការបែកបន្ទាយលង្វែកផ្តល់ផលវិបាកដូចជា ៖ • ប្រទេសធ្លាប់ក្នុងវិបត្តិកាន់តែធ្ងន់ធ្ងរ • ប្រទេសធ្លាប់ទៅជារដ្ឋទន់ខ្សោយមួយនៅអាស៊ីអាគ្នេយ៍ • កម្ពុជាបាត់បង់កេតនភណ្ឌជាតិ(ក្បួនខ្នាត ច្បាប់ អ្នកប្រាជ្ញ បណ្ឌិត វប្បធម៍ខ្មែរ • ប្រទេសធ្លាប់ក្នុងភាពអាណាធិបតេយ្យ គ្រោះទុរភិក្សកើតពេញផ្ទៃប្រទេស • បាត់បង់ទឹកដីដូចជា ខេត្តចន្ទបុរី បស្ចឹមបុរី នគររាជសីមា បាត់ដំបង សៀមរាប ពោធិសាត់ • ក្សត្រ៤អង្គ គ្មានទសពិធរាជធម៍ ។
• ស្រុក្រឹតភាព តាមឬសគល់នៃពាក្រសុក្រឹតភាពសម្តៅដល់អ្វីដែលគេធ្វើបានដោយសព្វគ្រប់ឬដែលគេពុំអាចបន្ថែមអ្វីទៀតបាន។ឧទាហរណ៍៖សម្តេចព្រះសង្ឃរាជជួនណាតជោត្តញ្ញណោបានបង្កើតនូវវចនានុក្រមខ្មែរប្រកបដោយសុក្រឹតភាពមានន័យថាគឺព្រះអង្គតែមួយអង្គគត់ជាអ្នកបង្កើតនូវវចនានុក្រមខ្មែរនេះ។ • គុណូបការះ គឺជាគុណបំណាច់ដ៍វិសេសវុសាលដែលមិនអាចកាត់ថ្លៃបាន។ ឧទាហរណ៍៖ សម្តេចព្រះសង្ឃរាជជូនណាតជោត្តញ្ញណោព្រះអង្គមានគុណូការះក្នុងព្រះពុទ្ធដូចជាធ្វើនូវសៀវភៅគហិបដិបត្តិជាដើមពិសេសទៀតនេះព្រះអង្គបង្កើតនូវវចនានុក្រមដែលជាសម្បន្តិរបស់ចាតិមិនអាចកាត់ថ្លៃបាន។