កំណែទម្រង់បារាំងបាននាំមកដល់សង្គមខ្មែរដូចជា៖ • ធ្វើឪ្យសង្គមខ្មែរប្រែមុខមាត់ថ្មី • លុបបំបាត់របបទាសភាព • បង្កើតច្បាប់ថ្មី • បង្កើតកម្មសិទ្ធិដីធ្លី • ផ្លាស់ប្ដូរប្រពៃណីវប្បធម៌។
vrean.com Latest Questions
វប្បធម៌នៅទីនេះសំដៅលើលទ្ធភាពនៃសកម្មភាពបញ្ញារបស់មនុស្សទៅលើតថភាព ឬអាចនិយាយាម្យាងទៀតថា ជាលទ្ធផលនៃសកម្មភាព ខួរក្បាលទៅលើវត្ថុ និងគំនិត ។ ឬនិយាយឲ្យខ្លី វប្បធម៌គឺជាអ្វីដែលនៅសល់ពីការភ្លេច ។ បានគ្រូបង្រៀនត្រូវមានវប្បធម៌ព្រោះ ៖ • វប្បធម៌ជាគន្លឹះនៃការបង្រៀន និងការអប់រំ មានបញ្ញាញាណនាមឲ្យយើងចេះបកស្រាយច្បាស់លាស់ ចេះវិធីផ្ទេរធ្វើយ៉ាងណាឲ្យសិស្សឆាប់ចាប់បាន ។ • វប្បធម៌ជាល័ក្ខខ័ណ្ឌនៃសេរីភាព និងប្រសិទ្ធភាពក្នុងការអប់រំ វប្បធម៌ គឺជាប្រទីប និងជាកូនសោសម្រាប់មនុស្សគ្រប់រូប ។ ដោយឡែកចំពោះគ្រូ បង្រៀន និងការអប់រំទទួលបានល្អ ...
ក្នុងពេលបច្ចុប្បន្នការអប់រំសង្គមមានគោលបំណងដូចជា ៖ • ជុំវិញកម្លាំងចងភ្ជាប់សង្គម • ស្វែងរកនូវការថែរក្សា និងកេលអធម្មជាតិ • ស្ថាបនាក្រុមនិងស្ថាប័នប្រតិបត្តិការណ៍ • ការបណ្ដុះបណ្ដាលគំនិតលើមនោគមន៍វិជ្ជាសង្គម ។
កត្តាដែលនាំអោយចលនាតស៊ូនោះទទួលលទ្ធផលដូចជា ៖ • ពួកអាណានិគមនឿយហត់នឹងសង្គ្រាម • ពួកគេសុំទទួចតាំងពីមុនសង្គ្រាម • គាបសង្គត់យ៉ាងខ្លាំងក្លាពីពួកអាណានិគម • ប្រទេសក្រោមអាណានិគមយល់ពីសិទ្ធិសេរីភាព • អន្តរជាតិជម្រុញអោយគោរពសិទ្ធិមនុស្ស ពិសេសអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសហភាពសូវៀត ។ • សាមគ្គីជាតិ និងអន្តរជាតិ ។
យុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី១ ត្រូវបានដាក់ចេញនៅឆ្នាំ២០០៤ ហើយចំណុចស្នូលនៃយុទ្ធសាស្រ្ដនេះគឺ អភិបាលកិច្ចល្អ។ ដើម្បិឪ្យយុទ្ធសាស្រ្ដនេះទទួលបានជោគជ័យ រាជរដ្ឋាភិបាលត្រូវពឹងផ្អែកសំខាន់ៗដូចខាងក្រោម៖ • សន្ដិភាព ស្ថេរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម • ភាពជាដៃគូសម្រាប់អភិវឌ្ឍ ពិសេសជាមួយនឹងវិស័យឯកជន សហគមន៍ អន្តរជាតិ ម្ចាស់ជំនួយ និងអង្គការសង្គមស៊ីវិល។ ល។ • ស្ថេរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ • សមាហរណកម្មកម្ពុជាចូលក្នុងតំបន់និងពិភពលោក។
អំពើហិង្សាក្នុងគ្រួសារ គឺជាអំពើទាំងឡាយណាដែលកើតមានទៅលើប្តី ឬប្រពន្ធ កូនក្នុងបន្ទុក ឬជនទាំងឡាយដែលរស់នៅក្រោមដំបូលផ្ទះ និងក្នុងបន្ទុកគ្រួសារ ។
ជីវិតប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យជួបប្រទះនឹងបញ្ហាដូចជា ៖ • គ្មានកម្មសិទ្ធិឯកជន និងការរស់នៅជាលក្ខណៈបុគ្គល • ត្រូវគេបង្ខំឪ្យធ្វើការងារធ្ងន់ធ្ងរលើសកម្លាំងព្រមទាំងរបបអាហារមិនគ្រប់គ្រាន់ • សន្ដិសុខផ្ទាល់ខ្លួនក៏ដូចជាសន្ដិសុខសសង្គមគឺត្រូវតែរឹតបន្ដឹង ហើយសេរីភាពគ្រប់ភាពបែបយ៉ាងត្រូវហាមឃាត់ • រស់នៅដូចអ្នកទោស ឬទាសករ • បំបិទសិទ្ធិសេរីភាព ផ្នែកជំនឿសាសនា • ត្រូវគេបង្ខំឪ្យរៀបការខុសប្រពៃណីតាមការចាត់ចែងរបស់អង្គការ • ជនស្លូតត្រង់បានគេធ្វើទារុណកម្ម ដាក់គុក សម្លាប់ចោល ដោយគ្រាន់តែមានកំហុសបន្ដិចបន្ដួច • អ្នកដែលតវ៉ា តូ្រវចាត់ទុកជាខ្លាំងត្រូវយកទៅសម្លាប់ • គ្រួសារព្រាត់ប្រាស់គ្នា • រំលោភសិទ្ធិពលកម្មកុមារនិងការអប់រំ ដោយបំបែកកុមារពីគ្រួសារ ដោយបង្ខំឪ្យធ្វើការងារធ្ងន់ធ្ងរ ។
កំណែទម្រង់នៅឆ្នាំ ១៨៨៤ គឺជាកំណែទម្រង់មួយ ដែលបារាំងចង់ប្រែក្លាយប្រទេសកម្ពុជាពីប្រទេសក្រោមអាណាព្យាបាលឪ្យទៅជា ប្រទេសក្រោយអាណានិគមន៍វិញ ។ ក្នុងកំណែទម្រង់នេះ បារាំងបានធ្វើដូចតទៅ ៖ • រៀបចំថ្នាក់ដឹកនាំ ខេត្ត ដោយបារាំងផ្ទាល់គឺមាត្រា ៣ ។ • ខេត្តពីមុន ៥៨ ត្រូវបានបង្រូមមកត្រឹម ៨ ខេត្តហើយស្ថិតនៅក្រោមអំណាច រ៉េស៊ីដង់បារាំង ។ • រ៉េស៊ីដង់ស៊ុបពែរីយែរ ធ្វើការងារពេញផ្ទៃប្រទេសកម្ពុជាក្រោមបញ្ជាផ្ទាល់ពីរ៉េស៊ីដង់សេណេរ៉ាល់នៅ កូសាំងស៊ីន ។