ថ្នាក់ដឹកនាំនៃគណៈកម្មាធិការអចិន្រ្ដៃយ៍បក្សកុំមុយនីស្ដកម្ពុជាមានប៉ុល ពល ជាលេខាបក្ស និងនួនជា គឺអនុលេខាបក្ស ។ គណៈកម្មាធិការនេះមានសិទ្ធិអំណាចក្នុងការធ្វើសេចក្ដីសម្រេចចិត្តអនុម័តគោលនយោបាយ និងលក្ខខន្ដិកៈផ្សេងៗ ។
vrean.com Latest Questions
រចនាសម័្ពន្ធគ្រប់គ្រងរដ្ឋ សម័យកម្ពុជាប្រជាធិបតេយ្យមានដូចតទៅ ៖ – លោក ខៀវ សំផន ប្រធានគណៈប្រធានរដ្ឋ ( ប្រមុខរដ្ឋ ) – លោក នួនជា ប្រធានសភាតំណាងប្រជាជន ។ – លោក ប៉ុល ពតនាយករដ្ឋមន្ដ្រី – លោក អៀង សារី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស ។ – លោក វន ...
និយាយជារួមគឺ របបសាធារណរដ្ឋខ្មែរបានដួលរលំដោយសារ ៖ • ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច ។ • កុមារជាច្រើនត្រូវបានស្លាប់ជាបន្ដបន្ទាប់ដោយសារការអត់ឃ្លាន និងជំងឺ…។ • ប្រជាជននៅតាមបណ្ដាខេត្តមួយចំនួនភ័យខ្លាច ហើយភៀសខ្លួនមកភ្នំពេញ • ប្រជាជនកម្ពុជាជាង ១ លាននាក់បានត្រូវស្លាប់ និងរបូស ។ • បំផ្លាញហេដ្ឋារចនាសម័្ពន្ធសង្គម និងសេដ្ឋកិច្ចពី ៧០% ទៅ ៨០% ត្រូវបានបំផ្លាញទាំងស្រុង • វាលស្រែក្លាយជាចម្លារមីន និងរណ្ដៅគ្រប់បែកបេ៥២ ( B-52 ) ...
ក្រុមខ្មែរក្រហមបានចូលមកកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ នៅវេលា ម៉ោង ៩ និង ៣០ នាទី ។
ក្រោយពេលកាន់កាប់ទីក្រុងខ្មែរក្រហមបានគំរាបកំហែងបណ្ដោញប្រជាជនទាំងអស់ឪ្យចេញពីទីក្រុងភ្នំពេញក្នុងភ្នំពេញក្នុងរយៈពេល ៣ ថ្ងៃហើយបើនរណាហ៊ានរឹងទទឹងនឹងបញ្ហាអង្គការនឹងចាប់ចង់ ឬ ក៏បាញ់សម្លាប់ចោលនៅនឹងកន្លែង ។ បានជាក្រុមនេះធ្វើដូច្នេះពីព្រោះពួកគេបានយល់ឃើញថា ៖ • ខ្លាចសហរដ្ឋអាមេរិក ទម្លាប់គ្រាប់បែក • ខ្វះមធ្យោបាយដឹកស្បឿងអាហារមកកាន់ទីក្រុងភ្នំពេញ • ដើម្បីបំបែងក្រុមចារកិច្ចរបស់ខ្មាំង
គោលការណ៍ ៨ ចំណុចមានខ្លឹមសារដូចតទៅ ៖ • ជម្លៀសប្រជាជនឪ្យចេញពីទីក្រុងភ្នំពេញទាំងអស់ៗ • លុបបំបាត់ផ្សារទាំងអស់ • លុបបំបាត់ការប្រើប្រាស់ និងចរាចរណ៍រូបិយប័ណ្ណរបស់របបលន់ ណុល • ផ្សឹកលោកសង្ឃកាន់ព្រះពុទ្ធសាសនា ទាំងអស់ហើយឪ្យទៅធ្វើស្រែចម្ការ នៅតំបន់មូលដ្ឋានជនបទ ។ • ប្រហារជីវិតមេដឹកនាំ លន់ ណុល ទាំងអស់ • បង្កើតសហករណ៍កម្រិតខ្ពស់នៅទូទាំងប្រទេស ដោយបង្កើតឪ្យមានរោងបាយរួម • បណ្ដោញជនជាតិភាគតិច វៀតណាម ឪ្យចេញទាំងអស់ • បញ្ចូនកងទ័ពទៅតាមព្រំដែនជាពិសេសជាមួយប្រទេសវៀតណាម ។
នៅសម័យកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត) ពាក្យថា អង្គការមានវិសាលភាពគ្របដណ្ដប់ទាំងបក្សកុំមុយនីស្ដ ទាំងអង្គការនីតិបញ្ញាត្តិ នីតិប្រតិបត្តិនិងអំណាច តុលាការ ។ អង្គការបដិវត្ដន៍ត្រូវបានបង្កើតឡើងដោយសមាជិកបក្សកុំមុយនីស្ដកម្ពុជា ។
នៅឆ្នាំ ១៩៧៥ សមាជិកសំខាន់ៗ គណៈកម្មាធិការមជ្ឈិមបក្សកុំមុយនីស្ដកម្ពុជារួមមាន ប៉ុល ពត នូលជា សោភឹម អៀងសារី សុនសេង ឈិតជឿន ( តាម៉ុក ) និង វ៉នវ៉េត ។
ពីឆ្នាំ ១៩៧៦ ដល់ ឆ្នាំ ១៩៧៨ នៅក្នុងបក្សកុំមុយនីស្ដកម្ពុជា ប៉ុល ពត មានតួនាទីជាលេខាបក្ស ។ ចំណែកឯនួន ជា វិញមានតូនាទីជាអនុលេខាបក្ស ។
មេដឹដនាំខ្មែរប្រហមសំខាន់ៗដែលបានស្លាប់បាត់បង់ជីវិតទៅហើយរួមមានដូចជា ៖ • ហ៊ូ នឹម និង ហ៊ូ យន់ បានស្លាប់នៅឆ្នាំ ១៩៧៧ • វ៉ន វ៉េតរ សោ ភឹម និង រស់ ញឹម បានស្លាប់នៅឆ្នាំ ១៩៧៨ • សុខ សេន បានស្លាប់នៅឆ្នាំ ១៩៩៧ • ប៉ុល ពត បានស្លាប់នៅឆ្នាំ ...