ប្រភេទមនស្សដែលចាត់ទុកថាជាក្រុមទន់ខ្សោយគឺស្រ្តីមេម៉ាយនិងជនពិការ ព្រោះ ៖ • ពួកគាត់មានលទ្ធភាពតិចតួចក្នុងការចូលរួមក្នុងវិស័យកសិកម្ម ឩស្សាហកម្ម និងសេវាកម្ម • មានកម្លាំងទន់ខ្សោយ និងសមត្ថភាពរបស់ពួកគាត់មានកម្រិតក្នុងការធ្វើការងារ • កាយសម្បទាមិនបានបំពេញនូវតម្រូវការការងារ
vrean.com Latest Questions
រៀបធៀបតេឡេទស្សន៍ចំណាំងបែរ និងតេឡេទស្សន៍ចំណាំងផ្លាតៈ • តេឡេទស្សន៍ចំណាំងបែរ គឺជាតេឡេទស្សន៍ដែលប្រើស៊េរីនៃឡង់ទីដើម្បីប្រមូល និងផ្តុំពន្លឺ។ ឡង់ទីវត្ថុមានរាងកោង នៅក្នុងតេឡេទស្សន៍ចំណាំងបែរពន្លឺដែលឆ្លងកាត់វា …
ក្នុងចំណោមប្រទេសទាំងឡាយនៅទ្វីបអឺរ៉ុប ប្រទេសដែលជាប្រទេសប្រជាធិបតេយ្យប្រជាមានិតនៅក្នុងសម័យសង្គ្រាមត្រជាក់ មាន : ឆេកូស្លូវ៉ាគី ហុងគ្រី ប៊ុលការី អាល់បានី ប៉ូឡូញ រួម៉ានី អាឡឺម៉ង់ខាងកើត យូកូស្លាវី ។ ពីព្រោះ : កងទ័ពសហភាពសូវៀតជាអ្នករំដោះចេញពីកងទ័ពអាឡឺម៉ង់ក្នុងសម័យសង្គ្រាមលោកលើកទី ២ ។
ព្រះរាជាណាចក្រខ្មែរបច្ចុប្បន្នមានព្រំប្រទល់នឹង ប្រទេសឡាវ ប្រទេសថៃ និងប្រទេសវៀតណាម។
មាត្រាទី៥១ ជំពូក៤ នៅត្រង់វាក្សខ័ណ្ឌទី២ បានចែងថា “ប្រជាពលរដ្ឋជាម្ចាស់ជោគវាសនានៃមាតុភូមិខ្លួន”។ វាក្សខ័ណ្ឌទី៤ “ប្រជាពលរដ្ឋខ្មែរប្រើអំណាចរបស់ខ្លួនតាមរយៈសភា រាជរដ្ឋាភិបាល និងសាលាជំនុំជំរះក្ដី”។ វាក្សខ័ណ្ឌទី៥ “អំណាចទាំងបីត្រូវចែកដាច់ពីគ្នារវាងនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ”។
ចម្លាក់បូរាណខ្មែរមាន ៣បែបគឺ ៖ • ចម្លាក់លិប ៖ ជាចម្លាក់ដែលគេឆ្កៀលសាច់ថ្មឱ្យកើតចេញជាចម្លាក់ ។ • ចម្លាក់លាន ៖ ជាចម្លាក់ដែលគេឆ្លាក់លាតខ្ពស់ចេញពីផ្ទៃថ្ម ។ • ចម្លាក់លោតៈ ៖ ជាចម្លាក់ដែលគេឆ្លាក់លោតចេញពីផ្ទៃថ្មហាក់ដូចជា ឥតជាប់នឹងផ្ទៃថ្ម ។
កំណែទម្រង់បារាំងបាននាំមកដល់សង្គមខ្មែរដូចជា៖ • ធ្វើឪ្យសង្គមខ្មែរប្រែមុខមាត់ថ្មី • លុបបំបាត់របបទាសភាព • បង្កើតច្បាប់ថ្មី • បង្កើតកម្មសិទ្ធិដីធ្លី • ផ្លាស់ប្ដូរប្រពៃណីវប្បធម៌។
យុទ្ធវិធីរបស់ក្រសួងសុខាភិបាលដើម្បីទប់ទល់និងបញ្ហាកង្វះសារជាតិចិញ្ចឹមដល់កុមារ មានដូចជា ខិតខំប្រឹងប្រែងអប់រំមាតាបិតា ឬអាណាព្យាបាល ឲ្យចេះថែទាំកុមារឲ្យបានត្រឹមត្រូវ ទាំងការបំបៅដោះកូន និងការបង្កើនគុណ ភាពចំណីអាហារដែលសំបូរជីវជាតិអាដូចជា បន្លែសឹ្លកបៃតង បន្លែផ្លែឈើ ពណ៍លឿង សាច់ ស៊ុត ថ្លើមជាដើម ។
ព្រះអង្គប្រកាសចុះចេញពីរាជល័្លង្កថ្ងៃទី ០២ ខែមីនា ឆ្នាំ១៩៥៥ ដើម្បីបង្កើតអង្គការនយោបាយ ។