តួនាទីនៃអ្នកគ្រប់គ្រងមាន៣ គឺ ៖ • តួនាទីអន្តរៈបុគ្គល ជាអ្នកតំណាង ជាអ្នកដឹកនាំ និងមានតួនាទីទំនាក់ទំនង • តួនាទីព័ត៌មាន ប្រមូលព័ត៌មានពីស្ថាប័នខាងក្រៅ តាមដានត្រួតពិនិត្យព័ត៌មាន និងការផ្សព្វផ្សាយ និងមានតួនាទីជាអ្នកនាំពាក្យ • តួនាទីធ្វើការសម្រេចចិត្ត គឺជាតួនាទីចុងក្រោយរបស់អ្នកគ្រប់គ្រងដែលបានកំណត់តួនាទីនោះជា៤ គឺ តួនាទី ជាសហគ្រិន តួនាទីជាអ្នកដោះស្រាយបែងចែកធនធាន និងតួនាទីចរចារ ។
vrean.com Latest Questions
មុននឹងបារាំងធ្វើកំណែទម្រង់ប្រព័ន្ធរដ្ឋបាល គឺវិស័យរដ្ឋបាលខ្មែរមានលក្ខណៈអាណាធិបតេយ្យ អសមត្ថភាព និងគ្មានប្រសិទ្ធិភាព ។
ក. ការសង់ប្រាសាទបែបពុទ្ធសាសនា គេច្រើននិយមសង់នៅលើដីរាបស្មើបែបវត្តអារាមពុំមានជាប់ផ្នាក់ខ្ពស់ដូចជា ប្រាសាទបែបព្រាហ្មនិយមទេ ។ សំណង់ប្រាសាទប្រភេទនេះរស់នៅជាមួយនឹងមនុស្សគ្រប់ៗគ្នាគឺមិនស្ថិតនៅលើមេឃធ្លាយដាច់ពីមនុស្សដូច ជាអាទិទេពនៃសាសនាព្រាហ្មណ៍ឡើយ ។ ខ. ការសង់ប្រាសាទបែបព្រហ្មណ៍និយម ភាគច្រើនគេសង់ប្រាសាទនៅទីខ្ពស់ដូចភ្នំ មានទំហំធំហើយមានឌឿនច្រើនជាន់ តំណាងអាទិទេព ។ នេះបញ្ជាក់ឪ្យឃើញថា អាទិទេពមិនមែនជាមនុស្សណៅលើលោករស់នៅខ្ពស់ដូចជា នៅលើពពក ឬ ឋានសួគ័ ជាអ្នកការពារបង្កើតលោក ការពារលោកនិងបំផ្លាញលោក ។ កសាងសង់ប្រាសាទនៅលើកំពូលភ្នំគឺដើម្បីការរៀបចំពីធីទេវរាជតាមបែបសាសនាព្រាហ្មណ៍ ។ ...
អង្គការនយោបាយសង្គមរាស្រ្ដនិយមបានគ្រប់គ្រងអំណាចពីឆ្នាំ ១៩៥៥ ដល់ ១៩៧០ ។
បានជាប្រទេសកម្ពុជាសម្បូរប្រាង្គប្រាសាទមកពី ៖ • បុព្វហេតុសាសនានៅសម័យនោះ • បុព្វហេតុសង្គ្រាមជាញឹកញាប់ក៏នាមទៅដល់ការផ្លាស់ប្តូររាជធានីដែរ • បុព្វហេតុកិត្តិយស និងមហិទ្ធិរទ្ធរបស់ព្រះរាជាមួយអង្គៗនៅសម័យនោះ • បុព្វហេតុប្រវត្តិសាស្រ្ត • បុព្វហេតុជាទម្លាប់បន្តវេនបន្តស្នាដៃ ។
សម័យសង្គមរាស្រ្ដនិយម មានរោងចក្រ និងក្រុមហ៊ុនជាច្រើនដូចជា ៖ • ក្រុមហ៊ុនអន្ដរជាតិ ញូហែមពួរ និងក្រុមហ៊ុន ប្រេងកាល់តិច អេសូសែល… ដែលជាក្រុមហ៊ុនបរទេស • មានធនាគារទែរិដ ធនាគារហុងកុង ធនាគារអូហូតូក្យូ…ដែលជាក្រុមហ៊ុនអង់គ្លេស និងជប៉ុន • នៅឆ្នាំ១៩៦៣ រាជរដ្ឋាភិបាលបានបង្កើតក្រុមហ៊ុនពាណិជ្ជកម្មមួយទៀតគឺក្រុមហ៊ុនអាហរ័ណ និហរណ័ ( សូណិចស៊ីម ) ដែលជារបស់រដ្ឋ និងឯកជន ។ • នៅឆ្នាំ១៩៦៤ រាជរដ្ឋាភិបាលបានបង្កើតក្រុមហ៊ុន ...
ទឹកដីខ្មែរ ដែលបានបាត់បង់ដោយសារប្រទេសសៀមមានចំនួន ១២ខេត្តគឺ ៖ • នគររាជ • បុរីរម្យ • ធនបុរី • ត្រាច • ច័ន្ទបុរី • សិរីសាកេត • គោកខ័ណ្ឌ • សង្ខិត • សុរិន្ទ • ស្ទឹងជ្រៅ • បស្ចឹមបុរី • អ៊ូប៊ុន ។
ក្រោយពេលកាន់កាប់ទីក្រុងខ្មែរក្រហមបានគំរាបកំហែងបណ្ដោញប្រជាជនទាំងអស់ឪ្យចេញពីទីក្រុងភ្នំពេញក្នុងភ្នំពេញក្នុងរយៈពេល ៣ ថ្ងៃហើយបើនរណាហ៊ានរឹងទទឹងនឹងបញ្ហាអង្គការនឹងចាប់ចង់ ឬ ក៏បាញ់សម្លាប់ចោលនៅនឹងកន្លែង ។ បានជាក្រុមនេះធ្វើដូច្នេះពីព្រោះពួកគេបានយល់ឃើញថា ៖ • ខ្លាចសហរដ្ឋអាមេរិក ទម្លាប់គ្រាប់បែក • ខ្វះមធ្យោបាយដឹកស្បឿងអាហារមកកាន់ទីក្រុងភ្នំពេញ • ដើម្បីបំបែងក្រុមចារកិច្ចរបស់ខ្មាំង
នៅឆ្នាំ១៩៩៦ ប្រទេសចូលរួមវិភោគទានធំៗដល់ UNHCR មាន សហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន ស៊ុយអ៊ែត ដាណឺម៉ាក់ ហូឡង់ ចក្រភពអង់គ្លេស ណូវែស ស្វីស អាល្លឺម៉ង់ ។
នៅក្រោយសង្រ្គាមលោកលើកទី ២ បានជាប្រទេសអង់គ្លេសដែលធ្លាប់តែរុងរឿងត្រូវបានចុះអន់ថយវិញ គឺដោយតែប្រទេសក្រោមអាណានិគមគមន៍ទៅរកការប្រកាន់ពូជសាសន៍រវាងពួកស្បែកស និងស្បែកខ្មៅ ដែលហៅថារបបអាប៉ាថេរ ។