vrean.com Latest Questions
ទំនាក់ទំនងរវាងសិទ្ធិ សេរីភាព និងច្បាប់មនុស្សត្រូវមានសិទ្ធិ និងសេរីភាពស្មើគ្នា ដោយឥតប្រកាន់ពូជសាសន៍ពណ៍សម្បុរ ភេទ ភាសា ជំនឿនិន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ ។ រីឯ ច្បាប់ ជានិយាមជាកាតព្វកិច្ចបំផុតរបស់មនុស្សសម្រាប់ការពារសិទ្ធិនិងសេរីភាពដែលធម្មជាតិបានសម្អិតសម្អាងឡើងដើម្បីជីវិតរស់នៅក្នុងសង្គម ។ ដូច្នេះការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលិកម្នាក់ៗមិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយគឺ ត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់ ។
នៅពាក់កណ្តាលស.វទី១៩ នៅអឺរ៉ុបខាងលិចបានរកឃើញលទ្ធិថ្មីមួយទៀតគឺ លទ្ធិសង្គមនិយម ។ លទ្ធិនេះអនុវត្តនៅឆ្នាំ ១៩១៧ ដោយលោក លេនីន ។
ដែលហៅថាធម៌អហឹង្សា គឺជាធម៌ទាំងឡាំយណា ដែលទ្រទ្រង់មនុស្សមិនឲ្យប្រព្រឹត្តអំពើហឹង្សា មិនឲ្យបៀតបៀន ឬ ធ្វើទុក្ខបុកម្នេញអ្នកដទៃ និងមិនធ្វើឲ្យអ្នកដទៃមានការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្ត ។
សន្និសិទក្រុងយ៉ាល់តា ត្រូវបានបង្កើតឡើងដើម្បី កំណត់វាសនាអាឡឺម៉ង់ក្រោយសង្រ្គាមលោកលើកទី ២ និងផ្តាច់សរសៃរឈាមប្រទេសនេះកុំឪ្យមានឪកាសបង្កសង្រ្គាមលើពិភពលោកសារជាថ្មីទៀត ។ សន្និសិទក្រុងយ៉ាល់តា ធ្វើឡើងដោយប្រទេសអង់គ្លេសសហភាពសូវៀតនិងសហរដ្ឋអាមេរិក ។
កត្តាដែលធ្វើឪ្យនយោបាយរបស់កុំមុយនីស្ដសូវៀតធ្លាក់ចុះ និងបានជំនឿមាន ៖ • វិបត្ដិខាងកសិកម្ម ដោយការប្រើជីគីមី និងថ្នាំពុលហួសប្រមាណដែលបានធ្វើឪ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាននិងខូចដីធ្លីដែលបានជិះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍន៍កសិកម្ម ។ • វិបត្តិខាងសង្គម ដូចជា ការធ្លាក់ទឹកចិត្ត ការប្រមឹកស្រា បញ្ហាពុករលួយចាប់ពីថ្នាក់ ក្រោមដល់ថ្នាក់លើ ការថយចុះអាយុ និងកំណើនអត្រាមរណៈភាព ។
បានជាជួបប្រទះបញ្ហាគឺពលកម្មហួលកម្លាំង គ្មានសិទ្ធិសេរីភាព ហូបមិនគ្រប់គ្រាន់ គ្មានជម្រកគ្មានសម្លៀកបំពាក់ កាប់សំលាប់គ្មានជំនុំជំរះ ។
ច្បាប់ចាក់បង្គរនិយាយថា ដើម្បីឲ្យដឹងពីអាយុរបស់សិលា គឺត្រូវសិក្សាពីលំដាប់លំដោយនៃស្រទាប់សិលា ។ ជាធម្មតា កំទេចកំណថ្មីដុះលើកំទេចកំណចាស់ ហើយវាបង្កើតបានជាស្រទាប់ ។
ក្រុមប្រទេសឧស្សាហកម្មជឿនលឿនមាន ៨ ប្រទេស សហរដ្ឋអាមេរិក អង់គ្លេស បារាំង អ៉ីតាលី អាឡឺម៉ង់ កាណាដា រុស្សី និងជប៉ុន ហើយក្រុមប្រទេសទាំងនោះ សរសេរកាត់បន្ថយ អក្សរ G 8 ។
គណៈកម្មាធិការបេតិភណ្ឌពិភពលោកបានពិនិត្យ ពិភាក្សានិងវាយតម្លៃថា “តំបន់ប្រាសាទសំបូរព្រៃគុក”មានគុណតម្លៃ លេចធ្លាជាសលក ហើយបានសម្រេចចុះ “តំបន់ប្រាសាទសំបូរព្រៃគុក” ទៅក្នុងបញ្ជីបេតិភណ្ឌពិភពលោក។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រកាសនៅថ្ងៃ០៨ កក្កដា ឆ្នាំ២០១៧ក្នុងកិច្ចប្រជុំលើកទី៤នៅទីក្រុង KRAKOW ប្រទេសប៊ូឡូញ។