ក្រោយពៅមរណៈភាពលោក ស្ដាលីន មានព្រឹត្តិការណ៍មួយចំនួនបានកើតមានឡើងដូចជា ៖ • កាត់ទោសអ្នកដែលបានបម្រើក្បាសម៉ាស៊ីនសំខាន់ៗនៅក្នុងរបបស្ដាលីន • សម្បត្តិសាធារណៈដែលមានឈ្មោះស្ដាលីនគឺត្រូវបានគេប្ដូរចេញដោយដាក់ឈ្មោះដើមវិញ ។ • អ្នកទោសនៅសម័យសង្រ្គាមត្រជាក់ដែលបាននិរទេសត្រូវបានដោះលែង ឪ្យមានសេរីភាពវិញ ។
vrean.com Latest Questions
លោកគ្រូតឆូវ បានបង្កើតផែនការសេដ្ឋកិច្ចលើកទី ៦ នៅឆ្នាំ ១៩៥៩ ដើម្បីជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសឪ្យតាមទាន់សហរដ្ឋអាមេរិកនៅឆ្នាំ១៩៨០ គឺមានរយៈពេល ២០ ឆ្នាំ ។
ក្រោយមរណៈភាពរបស់លោក គ្រូតឆូវ អំណាចត្រូវធ្លាក់ក្នុងដណ្ដាប់ដៃឥស្សរជនជាន់ខ្ពស់ នៃបក្សកុំមុយនីស្ដហភាពសូវៀតដែលមានវ័យចាស់ៗនិយមរបបអភិរក្ស ពួកគេបានដឹកនាំប្រទេស ពុំមានការរីកចម្រើនទេពីព្រោះពុំមានវេលាគ្រប់គ្រង់និងមិនបានធ្វើកំណេទម្រង់ ម៉្យាងទៀតឥស្សរជនទាំងនេះជាមនុស្សដែលមានសុខភាពមិនសូវល្អ ពោរពេញដោយជំងឺប្រចាំកាយច្រើន ហើយស្លាប់នៅក្នុងតំណែង ។
កត្តាដែលធ្វើឪ្យអ៉ឺតាលីមានភាពល្បីល្បាញខាងស្ថាបត្យកម្មមាន ៖ • ជាប្រទេសរក្សាមរតកដែលបានបន្សល់ទុកពីចក្រភពរ៉ូមនិងប៊ីសង់ជាដើម ដូចព្រះវិហារសិម៉ាក់ដែលបានកសាងឡើងនៅឆ្នាំ ១០០០ នៃគ.ស នៅក្នុងទីក្រុងវើនី ។ • ជនជាតិអ៉ីតាលីជាជនជាតិដែលមានស្មាដៃផ្ទាល់ខ្លួនដូចជាវិហារសិនពីទ័រនៅកណ្ដាលក្រុងរ៉ូមដ៏ល្បីល្បាញដែលសាងឡើងនៅឆ្នាំ ៣៣០ នៃគ.ស ដែលជាស្ថាបត្យកម្ម ដំបូងនៅមជ្ឈិមសម័យ ។
កត្តាដែលបានទាក់ទាញភ្ងៀវទេសចរណ៍ឪ្យចូលមកទស្សនានៅអ៊ីតាលីមានដូចជា ៖ • មរតកធម្មជាតិពីឆ្នេរខ្សាច់ភ្លឺផ្លេក លាតសន្ធឹងនៅក្រោមព្រះអាទិត្យនារដូវក្ដៅជាច្រើនកន្លែង ។ • មរតកដំណែលវប្បធម៌ពីចក្រភពរ៉ូមដូចជាព្រះវិហារសិនម៉ាក់វិហារសិនពីទ័រជាដើម • មានសារមន្ទីរដែលមានឈ្មោះល្បីល្បាញក្នុងពិភពលោកស្ថិតក្នុងទីក្រុងប្រវត្តិសាស្រ្ដ ។
ក្រោយសង្រ្គាមលោកលើកទី ២ បានជាគេថាសហភាពសូវៀតបាន ក្លាយជាមហាសអំណាចមួយថ្មីព្រោះសហភាពសូវៀតបានទទួលជ័យជម្នះយ៉ាងធំធេងហើយសូម្បីតែប្រទេសនៅអឺរ៉ុបខាងលិចក៏បានលើកសរសើរនិងជំនឿជឿយ៉ាងខ្លាំងលើសហភាពសូវៀតផងដែរ ។
ក្រោយសង្រ្គាមលោកលើកទី ២ ពិភពលោកបានបែងចែកមនោគមវិជ្ជា២ គឺមូលធននិយម ឬ សេរី និងសង្គមនិយម ឬ កុំមុយនីស្ដ ។ • មូលធននិយម ដឹកនាំដោយសហរដ្ឋអាមេរិក • សង្គមនិយម ដឹកនាំដោយសារសហភាពសូវៀត ។
សហភាពសូវៀតនិងសហរដ្ឋអាមេរិក បានចាប់ផ្ដើមប្រឈមមុខដាក់គ្នានៅឆ្នាំ ១៩៤៧ នេះគឺ ដោយសារតែ សហរដ្ឋអាមេរិករំដោះប្រទេសនៅអឺរ៉ុបខាងលិចចេញពី ក្រញុំាសហភាពសូវៀត តាមរយៈផែនការម៉ាសាល់ ។ ការប្រឈមមុខដាក់គ្នារវាងមហាអំណាចទាំងពីរ នេះបង្កើតបានជាសង្រ្គាមត្រជាក់ ។
ក្នុងសង្រ្គាមលោកលើកទី ២ បានជាសហភាពសូវៀតមានប្រៀបលើប្រទេសសម្ព័ន្ធមិត្តព្រោះ សហភាពសូវៀតេបានរំដោះទឹកដីបានយ៉ាងធំទូលាយមានអឺរ៉ុបខាងកើត និងអឺរ៉ុបកណ្ដាល រហូតដល់ក្រុងប៊ែកឡាំង ។ ចំណែកប្រទេសសម័្ពន្ធមិត្តវិញបានរំកិលយឺតៗ ដោយសារការប្រយុទ្ធ រារាំងពីកងទ័ពអាឡឺម៉ងជាពិសេសការវាយឡើងច្រាំង នៅន័រម៉ងឌី ។
ប្រជាជនសូវៀតបានចាត់ទុកលោកស្ដាលីនស្មើនឹង អាទិទេពមួយអង្គ ពីព្រោះ លោកបានជួយស្រោចស្រង់ប្រជាជន សូវៀតឪ្យរួចផុតពីការសម្លាប់របស់់ទាហានណាស៊ី អាឡឺម៉ង់ ។