មូលហេតុដែលនាំឪ្យរណសិរ្សនេះទទួលបានជ័យជម្នះនាថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩គឺ ៖ • ឆន្ទៈប្រជាជនកម្ពុជាចូលរួមមោះមុត • កងទ័ពបដិវត្តន៍មានសេចក្ដីក្លាហាន • ជំនួយឧបត្ថម្ភពីកម្លាំងកងទ័ពវៀតណាម • វីរភាពនៃអ្នកដឹកនាំទ័ព • ការគាំទ្រ និងទំនុកបម្រុងពីប្រទេសជិតខាង • ប្រជាជនិងកងទ័ពអស់ជំនឿលើរបបប៉ុលពត ។
vrean.com Latest Questions
សម្បត្តិវប្បធម៌រូបីរបស់ខ្មែរ ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មាន ៖ • ប្រាសាទអង្គរវត្តថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ១៩៩២ • ប្រាសាទព្រះវិហារ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០០៨ • តំបន់ប្រាសាទសំបូរព្រៃគុកថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៧ ។
នរណាឡើងកាន់អំណាចបន្ដពីលោក គ្រូតឆូវ គឺលោក ប្រេស្នែវនៅឆ្នាំ ១៩៦៥ ។ លោក ត្រូវប្រឈមមុខនឹងវិបត្តិមួយចំនួនដូចជា ៖ • វិបត្តិនយោបាយអន្តរជាតិ គឺសង្រ្គាមត្រជាក់ • វិបត្តិផ្ទៃក្នុងគឺបញ្ហាឳនភាពនៃសេដ្ឋកិច្ចសូវៀត។
ការធ្វើកំណែទម្រង់របស់លោក ប្រេស្នែវដើម្បីឪ្យទាន់សហរដ្ឋអាមេរិកមិនបានទទួលជោគជ័យទេ ពីព្រោះថាសហរដ្ឋអាមេរិកជាសង្គមសម្ភារៈនិយមដែលមនុស្សរស់នៅពោរពេញទៅដោយសម្ភារៈដែលរត់តាមចង្វាក់នៃលឿនបច្ចេកទេសវិទ្យាទំនើបៗ ។
បានជាសហភាពសូវៀតបានក្លាយជាទីផ្សារដ៏ធំរបស់អឺរ៉ុបខាងលិច ពីព្រោះសហភាពសូវៀត បានជួយនឹងវិបត្តិកសិកម្មយ៉ាងធ្ងន់ ពោលគឺ ផលិតផលមិនឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក ដូចជា ស្រូវសាឡី ទឺកដោះសាច់ បន្លែ និងផ្លែឈើ ។
ការដឹកនាំនៅសហភាពសូវៀតក្នុងអាណត្តិលោក ប្រេស្នែវ ត្រូវពឹងផ្អែកលើសមាជិកបក្ស កុំមុយនីស្ដជាសំខាន់ ដែលមានចំនួន ១៧លាននាក់ នៅទូទៅប្រទេស ហើយតួនាទិដ៏សំខាន់នេះបានកើតមានឡើងនៅឆ្នាំ ១៩១៧ ។
លោក គូបាឆូវ បានឡើងកាន់អំណាចនៅឆ្នាំ១៩៨៥ នៅអាយុ ៥៤ឆ្នាំ នេះគឺជាបើកសករាជថ្មីនៃមេដឹកនាំសហភាពសូវៀតដែលបានបញ្ចប់របបដឹកនាំដោយព្រឹទ្ធាចារ្យ និយម ។
កត្តាដែលធ្វើឪ្យនយោបាយរបស់កុំមុយនីស្ដសូវៀតធ្លាក់ចុះ និងបានជំនឿមាន ៖ • វិបត្ដិខាងកសិកម្ម ដោយការប្រើជីគីមី និងថ្នាំពុលហួសប្រមាណដែលបានធ្វើឪ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាននិងខូចដីធ្លីដែលបានជិះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍន៍កសិកម្ម ។ • វិបត្តិខាងសង្គម ដូចជា ការធ្លាក់ទឹកចិត្ត ការប្រមឹកស្រា បញ្ហាពុករលួយចាប់ពីថ្នាក់ ក្រោមដល់ថ្នាក់លើ ការថយចុះអាយុ និងកំណើនអត្រាមរណៈភាព ។
កត្តាដែលធ្វើឪ្យនយោបាយរបស់កុំមុយនីស្ដសូវៀតធ្លាក់ចុះ និងបានជំនឿមាន ៖ • វិបត្ដិខាងកសិកម្ម ដោយការប្រើជីគីមី និងថ្នាំពុលហួសប្រមាណដែលបានធ្វើឪ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាននិងខូចដីធ្លីដែលបានជិះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍន៍កសិកម្ម ។ • វិបត្តិខាងសង្គម ដូចជា ការធ្លាក់ទឹកចិត្ត ការប្រមឹកស្រា បញ្ហាពុករលួយចាប់ពីថ្នាក់ ក្រោមដល់ថ្នាក់លើ ការថយចុះអាយុ និងកំណើនអត្រាមរណៈភាព ។
បានជាប្រទេសនៅក្រោមរណបភាពសូវៀតបានប្រកាសជាប្រទេសឯករាជ្យពីព្រោះក្រោយពេលឡើងកាន់អំណាចលោក កូបាឆូវ បានប្រកាសថា លោក នឹង មិនអនុញ្ញាតឪ្យអនុ្តរាគមន៍ខាងវិស័យយោធាទៀតហើយ ។ សម្ដីនេះបានដាស់ស្មារតីដល់ប្រទេសដែលនៅក្រោមរណបសហភាពសូវៀតក្រោយសង្រ្គាមលោកលើកទី ២ ដែលមានគំនិតដើរតាមលទ្ធិប្រជាធិបតេយ្យតាមបែបអឺរ៉ុបខាងលិចបានប្រកាសឯករាជ្យ ជាបន្ដបន្ទាប់ ។ ប្រទេសទាំងនេះរួមមាន អាឡឺម៉ងខាងកើត ឆេកូស្លូវ៉ាគី ហុងគ្រី ប៊ុលហ្គារី និងប៊ូឡូញជាដើម ។