លទ្ធិប្រជាធិបតេយ្យ អនុវត្តជាដំបូងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៤៧ នៅពេលដែលព្រះរាជាណាចក្រយើង ប្រកាន់នូវរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។
vrean.com Latest Questions
ប្រៀបធៀបពីការធ្វើជំរឿននៅឆ្នាំ ១៩២១ និងឆ្នាំ ១៩៩៨ ឆ្នាំ១៩២១ • ធ្វើឡើងដោយអាណាព្យាបាលបារាំង • ធ្វើឡើងដើម្បីចង់ដឹងចំនួនមនុស្សប្រុសដែលមានអាយុ២០ឆ្នាំដល់៦០ឆ្នាំ • ធ្វើឡើងដើម្បីគាប់សង្គត់លើប្រជាជន • ដើម្បីផលប្រយោជន៍អ្នកកាន់អំណាច • ក្នុងគោលបំណងបម្រើនយោបាយ និងប្រមូលពន្ធដារ • ធ្វើឡើងដោយពួកបារាំង • លទ្ធផលមិនបានល្អប្រសើរ ។ ឆ្នាំ១៩៩៨ • ធ្វើឡើងដោយរាជរដ្ឋាភិបាលខ្លួនឯង • ចង់ដឹងចំនួនប្រជាជនដែលកំពុងរស់នៅបច្ចុប្បន្នចង់ដឹងពីតម្រួវការរបស់ប្រជាជន • គ្មានការគាបសង្កត់លើប្រជាជន • ដើម្បីផលប្រយោជន៍ប្រទេសជាតិ • ក្នុងគោលបំណងអភិវឌ្ឍប្រទេស ឪ្យមានការរីកចម្រើន • មានការឧបត្ថម្ភពីអង្គការសហប្រជាជាតិ • លទ្ធផលបានល្អប្រសើរនិងប្ររយោជន៍ ។
មិត្តល្អឬកល្យានមិត្តមាន៤ ប្រភេទ និងមានលក្ខណៈសម្គាល់់ដូចជា ៖ មិត្តឧបេក្ខា • ពេលមិត្តប្រមាថក៏ជួយរក្សា • ពេលមិត្តប្រមាថ ក៏ជួយរក្សាទ្រព្យសម្បត្តិឲ្យ • ពេលមិត្តមានភ័យក៏យកខ្លួនឲ្យជាទីពឹងរបស់មិត្តបាន • ពេលមិត្តមានការចាំបាច់ ជួយចេញទ្រព្យសម្បត្តិឲ្យច្រើនជាងមិត្តសុំឲ្យជួយទៅទៀត មិត្តរួមសុខទុក្ខ • ប្រាប់រឿងសម្ងាត់ដល់មិត្ត • បិទបាំងរឿងសម្ងាត់របស់មិត្ត • ពេលមិត្តមានភ័យអន្តរាយ មិនលះបង់មិត្តចោល • សូម្បីតែជីវិតក៏អាចលះបង់បានដើម្បីមិត្ត មិត្តណែនាំប្រយោជន៍ • ឃើញមិត្តប្រុងធ្វើរឿងវិនាសក៏ហាមប្រាម • ណែនាំមិត្តឲ្យតាំងនៅសេចក្តីល្អ • ឲ្យមិត្តបានស្តាប់ បានដឹងនូវអ្វីដែលមិត្តមិនបានស្តាប់ • ប្រាប់ផ្លូវទៅកាន់ឋានសួគ៌ដល់មិត្ត មិត្តមានទឹកចិត្ត • ពេលមិត្តមានទុក្ខ ...
បានជារដ្ឋាភិបាលនៃប្រទេសនីមួយៗនិងអង្គការអន្តរជាតិជាច្រើនត្រូវយកចិត្តទុកដាក់ចំពោះកុមារព្រោះ៖ • កុមារជាទំពាំងដែលនឹងត្រូវស្នងឬស្សីនៅពេលអនាគត • កុមារវ័យដែលត្រូវការសិទ្ធិជាងអ្វីៗទាំងអស់ • ត្រូវការចំណេះដឹងដើម្បីទទួលខុសត្រូវចំពោះឆាកជីវិតនិងវាសនាប្រទេសជាតិ • វ័យកុមារជាវ័យកំពុងលូតលាស់ផ្នែករាងកាយនិងស្មារតី • យើងត្រូវផ្តល់អ្វីដែលល្អដល់ពួកគេនិងអោយក្លាយជាមនុស្សល្អ • មិនផ្តល់អ្វីដែលពួកគេឃើញថា (អាក្រក់) នៅជុំវិញដោយស្វ័យប្រវត្តិ • ហេតុនេះបើកុមារល្អ គ្រួសារក៏ល្អ ហើយសង្គមក៏ល្អដែរ ។
សេចក្តីស្នើច្បាប់និងសេចក្តីព្រាងច្បាប់ខុសគ្នាដូចតទៅ៖ ក. សេចក្តីស្នើច្បាប់ • ជាសមត្ថកិច្ចរបស់រដ្ធសភា • សមាជិកសភាបញ្ចូនច្បាប់ទៅគណះកម្មាធិការចិន្តៃ្រយ៍រដ្ធភា • គណះកម្មាធិការអចិន្ត្រៃនៃរដ្ធសភាបញ្ចូនច្បាប់នេះទៅគណះកម្មាការជំនាញ • រដ្ធសភាប្រជុំពេញអង្គអនុមត័ច្បាប់ • រដ្ធសភាបញ្ចូនទៅព្រឹទ្ធសភា • ព្រឹទ្ធសភាអនុមត័រួចដាក់ថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខា • ព្រះមហាក្សត្រចេញព្រះរាជក្រម ប្រកាសឲ្យប្រើប្រាស់ ខ. សេចក្តីព្រាងច្បាប់ • ជាសមត្ថកិច្ចរបស់រាជរដ្ធាភិបាល • រដ្ធមន្ត្រីសាមីក្រសួងធ្វើសេចក្រីព្រាងច្បាប់ • បញ្ចូនមកក្រសួងដែលពាក់ពាន្ធ័ពិនិត្យ • កិច្ចពិភាក្សាអំពីពង្រាងច្បាប់ជាមួយក្រសួងឬស្ថាបន័ពាក់ពាន់ • បញ្ចូនច្បាប់ទៅអគ្គលេខាធិការនៃទីស្តីការគណះរដ្ធមន្ត្រីដើម្បីពិនិត្យរដ្ធធម្មនុញ្ញភាព • គណះរដ្ធមន្ត្រីបើសមយ័ប្រជុំពេញអង្គជាមួយអន្តរក្រសួង ដើម្បីអនុមត័ពង្រាងប្បាប់ក្រោមអធិបតីភាពនៃនាយរដ្ធមន្ត្រី។
បារាំងបានចូលមកគ្រប់គ្រងប្រទេសកម្ពុជានៅពេលមានគំនាបពីសៀម និងយួន ក្នុងឆ្នាំ១៨៦៣ ។
អាស៊ាន មានន័យពេញលេញថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ។
អ្នកបង្កើតកំណែទម្រង់ប៉េរ៉េស្រ្តូយការឈ្មោះ លោក ហ្គោបាឆូវ នៅសហភាពសូវៀត ។
ការសំពះរបស់ប្រពៃណីខ្មែរមាន៥បែប គឺ • ចុងម្រាមកណ្តាលត្រឹមដើមទ្រូង : ការសំពះអ្នកដែលមានឋានៈប្រហាក់ប្រហែលគ្នា ឬមិត្តភក្តិនិងអ្នកដែលមានវ័យចាស់ ដែលត្រូវសំពះតបវិញចំពោះអ្នកដែលមានវ័យក្មេងជាង ។ • ចុងម្រាមកណ្តាលត្រឹមមាត់ : ការសំពះអ្នកមានគុណវ័យចំណាស់ជាង ថៅកែ ឬចៅហ្វាយនាយ ។ • ចុងម្រាមកណ្តាលត្រឹមចុងច្រមុះ : ការសំពះឪពុកម្តាយ ជីដូនជីតា អាណាព្យាបាល គ្រូបាអាចារ្យ ឬអ្នកមានគុណ ។ • ចុងម្រាមកណ្តាលត្រឹមចិញ្ចើម : ...