vrean.com Latest Questions
វិនាសកម្មនៅកម្ពុជាក្រោមរបបប្រល័យពូជសាសន៍ ៖ • សង្គម : សម្លាប់រង្គាល បង្អត់អាហារ ធ្វើការជាទម្ងន់ បំបិនសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ជម្លៀសប្រជាជនចេញពីទីក្រុងនៅជនបទ ពីតំបន់មួយទៅតំបន់មួយទៀត ។ • វប្បធម៍ : បំបាត់សាសរៀន វត្តអារាម ជំនឿសាសនា ទំនៀមទំលាប់ ប្រពៃណី ។ • ហេដ្ឋានរចនាសម័្ពន្ធ : (សាលារៀន ផ្លូវថ្នល់ សំណង់សាធារណៈ )
a) យល់ដឹងពីការដឹកនាំសង្គម b) យល់ដឹងពីទំនួលខុសត្រូវ c) យល់ដឹងពីរាងកាយ អារម្មណ៍ដែលនាំឱ្យគេយល់កាន់តែច្បាស់ពីភេទ d) យល់ដឹងពីសីលធម៌
បញ្ញារបស់មនុស្សមាន ៖ • បញ្ញាខាងវោហា • បញ្ញាខាងគិតគូរ • បញ្ញាខាងការងារ • បញ្ញាខាងប៉ាន់ប្រមាណ • បញ្ញាខាងការចង់ចាំ • បញ្ញាខាងគិត និងដោះស្រាយ • បញ្ញាខាងទទួលស្គាល់ បញ្ញាទាំងពីរចែកចេញជា ២ប្រភេទគឺ ៖ • បញ្ញាប្រតិបត្តិៈ សម្បទាចាប់បាននូវទំនាក់ទំនងរវាងវត្ថុក្នុងតថៈរូបីនៃបច្ចុប្បន្នភាព • បញ្ញាទ្រឹស្តីៈ សម្បទាចាប់បាននូវទំនាក់ទំនងរវាងគំនិត បញ្ញាចែកចេញជា៣កម្រិតគឺ ៖ • កម្រិតធម្មតា ហៅថាសម្បទា • កម្រិតខ្ពស់ ហៅថាកោសល្យ • កម្រិតខ្ពស់បំផុត ហៅថាទេពកោសល្យ ...
លោក កូបាឆូវ បានធ្លាក់ពិតណែងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩១។
ត្រូវមានកាតព្វកិច្ចឈ្វេងយល់អំពើជីវភាពរស់នៅ និងសមត្ថភាពគ្រប់វិស័យប្រជាពលរដ្ឋ អ្នករាជការក្រោមឪវាទ រួចចាត់វិធានការតាមសេចក្តីត្រូវការនោះ ក្នុងតួនាទីជាអ្នកដឹកនាំ។
ដើម្បីឱ្យគ្រូបង្រៀន ឬបុគ្គលិកអប់រំមានមនសិការវិជ្ជាជីវៈត្រូវមានគុណសម្បត្តិដូចខាងក្រោម ៖ • មាននិយ័តភាពក្នុងការងារ • មានភាពវាងវៃនិងគំនិតច្នៃប្រឌិត • គំនិតចង់ធ្វើឱ្យមានការរីកចម្រើននិងកាន់តែល្អជាមុន • មានចិត្តចង់បំពេញការងារ • មិនខ្ជីខ្ជាធ្វើឱ្យតែរួចពីដៃ ។
នៅក្នុងស្នាដៃអក្សរសិល្ប៍តែងតែមានបង្កប់នូវភាពអច្ឆរិយៈតិច ឬច្រើនអាស្រ័យទៅលើដំណើរដែលកើតចេញពីការតែងនិពន្ធរបស់អ្នកនិពន្ធ ។ អ្នកនិពន្ធបានបង្កើតភាពអច្ឆរិយៈស្ថិតនៅក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖ ក. ប្រើក្នុងគោលបំណង ដើម្បីរិះគន់សង្គមលើកយកភាពអច្ឆរិយៈមកធ្វើជារបាំង ដើម្បីបង្ហាញការពិត ដែលអ្នកនិពន្ធលើកយកបញ្ហាមកចោទនៅក្នុងស្នាដៃ ។ ខ. អ្នកនិពន្ធប្រើភាសាអច្ឆរិយៈ ដើម្បីស្រមើស្រមៃទៅរកពិភពថ្មីមួយទៀតដើម្បីបណ្តុះគំនិតឲ្យមនុស្សចេះសិក្សា ស្រាវជ្រាវរកអ្វី ដែលថ្មីហើយប្លែក ។ គេអាចចាត់ទុកថាគំនិតនេះគឺជា ពន្លកនៃវិទ្យាសាស្រ្តទៅថ្ងៃអនាគត ។ គ. អច្ឆរិយៈ ប្រើដើម្បីឲ្យមានគំនិតអណ្តែតអណ្តូងមានន័យថា ជាការនាំប្រធានអារម្មណ៍ឲ្យចូលទៅក្នុងបញ្ហាមួយថ្មី ...
នៅអ៊ីតាលីសាកលវិទ្យាល័យរដ្ឋមាន៤៧កន្លែង ហើយសាកលវិទ្យាល័យដែលមានវ័យចំណាស់ជាងគេគឺសាកលវិទ្យាល័យ បូឡូញ៉ា ត្រូវបានកសាងនៅឆ្នាំ១១០០នៃគ.ស។