អ្នកប្រាជ្ញខ្មែរដែលបានរៀបចំវចនានុក្រមខ្មែរគឺសម្ដេចសង្ឈ ជួន ណាត។
vrean.com Latest Questions
ពិភពលោកសព្វថ្ងៃកំពុងជួបប្រទះនឹងបញ្ហាធំៗដូចតទៅ ៖ • បញ្ហាបរិស្ថាន រញ្ជួយដី ខ្យល់ព្យុះ ទឹកជំនន់ កំណើនកម្ដៅ រាំងស្ងួត • បញ្ហាកំណើនប្រជាជន កង្វះអនាម័យ បញ្ហាជំងឺ បញ្ហាសុខភាព • បញ្ហាអន្ដោប្រវេសន៍ មានចំណាកស្រុក កើនចលាចល មានបញ្ហាប្រកាន់ជំនឿ • បញ្ហាសន្ដិសុខស្បៀង ស្បៀងឡើងថ្លៃ បញ្ជាឥទ្ធិពលបដិវត្តន៍ • បញ្ហាភេរវកម្មអន្តរជាតិសង្រ្គាម បង្កើតចលាចលសង្គម ការកាប់សម្លាប់ និងការជួញដូរមនុស្ស គ្រឿងញៀន…។
ព្រះរាជាដែលបានសោយរាជ្យក្នុងសម័យអាណានិគមនិយមបារាំងមាន ៖ • ព្រះបាទនរោត្តម (១៥៦០-១៩០៤) • ព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) • ព្រះបាទស៊ីវត្ថិ មុនីវង្ស (១៩២៧-១៩៤១) • ព្រះនរោត្តម(១៩៤១-១៩៥៥) ។
បានជាប្រជាជនកម្ពុជាតស៊ូទាមទារឯករាជ្យពីពួកអាណានិគមនិយមបារាំងព្រោះ ៖ • ព្រះរាជបាត់បង់អំណាច • ប្រជាជនកាន់តែប្រទៅៗ ដោយមានការយកពន្ធខ្ពស់ • លុបបំបាត់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សាសនា… • ជិះជាន់ កេងប្រវញ្ច ជញ្ជក់យកប្រយោជន៍ពីខ្មែរ • កេណ្ឌខ្មែរទៅច្បាំងក្នុងសង្ក្រាមលោក • ធ្វើឪ្យបាត់បង់ទឹកដី • ប្រជាជនខ្មែរភ្ញាក់រឮកចង់បានសិទ្ធិសេរីភាព អធិបតេយ្យភាព • មានមគ្គុទេសក៏ដឹកនាំដ៏ឆ្នើម គឺព្រះបាននរោត្តម សីហនុ។
សេ្ដចខ្មែរដែលទាមទារឯករាជ្យពីបារាំងគឺ សម្ដេចព្រះនរោត្ត សីហនុ (សម្ដេចតា សម្ដេចឪ ព្រះបរមតនកោដ្ឋ)។
សង្រ្គាមត្រជាក់ក្នុងទស្សវត្សន៍ឆ្នាំ ១៩៥០-១៩៦០ បាននាំមកដល់ឧបទ្វីបឥណ្ឌូចិនរួមមាន ៖ • ប្រទេសនៅតំបន់ឥណ្ឌូចិនទទួលបានឯករាជ្យ • មានស្វ័យភាពក្នុងការដឹកប្រទេស • ប្រទេសកម្ពុជាទទួលបានអព្យាក្រឹត្យ • មានអភិវឌ្ឍលើគ្រប់អព្យាក្រឹត្យ • មានការអភិវឌ្ឍលើគ្រប់វិស័យ • កម្ពុជាមានស្ថិរភាព និងចូលជាសមាជិកអង្គការសហប្រជាជាតិ • ការគាបសង្កត់ពីមហាអំណាចមនោគមវិជ្ជាសេរី និងកុំម្មុយនីស្ដ • សង្រ្គាមនៅវៀតណាមកើតឡើង • វៀតណាមបែងចែកជាពីរ(កុំម្មុនីស្ដ និងសេរី) • កម្ពុជាមានទំនាក់ទំនងជាមួយប្រទេសជិតខាង។
កត្តាសំខាន់ៗដែលនាំឪ្យរបបសាធារណរដ្ឋខ្មែរ (១៩៧០-១៩៧៥) ដួលរលំគឺ ៖ • ប្រជាជនតំបន់រំដោះ និងក្រុងភ្នំពេញនឿយណាយនឹងរបបសាធារណរដ្ឋខ្មែរដែលប្រកបដោយអំពើពុករលួយ និងពោពេញដោយភាពអាប់អួរ • ប្រជាជនភៀសសឹកមកកាន់ទីក្រុងភ្នំពេញដែលកើនប្រមាណពីរលាននាក់រស់នៅដោយបាត់បង់ការងារ ខ្វះស្បៀងអាហារ • អតិផរណា (ទំនិញឡើងថ្លៃ តម្លៃប្រាក់រៀលចុះថោក) • ការដឹកជញ្ជូនស្បៀងអាហារ និងគ្រាប់រំសេវរបស់សហរដ្ឋអាមេរិកមានឧបត្ថម្ភ • ប្រជាជនក្រុងភ្នំពេញ និងរបបលន់ នល់ត្រូវខ្មែរក្រហមកាត់ផ្ដាច់ទាំងស្រុង • នៅថ្ងៃទី១ ខែមេសា ឆ្នាំ ១៩៧៥ លោក លន់ នល់ បានភៀសខ្លួនតាមយន្ដហោះចេញពីកម្ពុជា ...
ពណ៌នាពីចលនាតស៊ូដើម្បីរំដោះប្រទេសកម្ពុជាពីររបបប្រល័យពូជសាសន៍ “កម្ពុជាប្រជាធិបតេយ្យ” (ឆ្នាំ ១៩៧៥-១៩៧៩) ៖ • ខែមករាឆ្នាំ១៩៧៦ ហ៊ូ នីម បានចេញមុខប្រឆាំងនឹង ប៉ុល ពត • ដើមខែមីនា ឆ្នាំ១៩៧៦ ប្រជាជននៅចំការហ្លូង សៀមរាបទាមទារដំឡើងកម្រិតជីវភាព • ដើមខែមករា ឆ្នាំ ១៩៧៧ ប្រជាជននៅភូមិភាគខាងជើង(ឧត្តរ) និងបាត់ដំបងនឹងប៉ុល ពត • នៅដើមខែមីនា និងមេសា ឆ្នាំ ១៩៧៧ ...
ពណ៌នាពីសមិទ្ធផលរបបរាជរដ្ឋាភិបាលពីឆ្នាំ ១៩៩៣ ដល់ពេលបច្ចុប្បន្ន ៖ នយោបាយក្នុងប្រទេស៖ • អនុវត្តនយោបាយឈ្នះ-ឈ្នះ(ដោយរំលាយអង្គការចាត់តាំងខ្មែរក្រហម និងធ្វើសមាហរណកម្មកងកម្លាំងខ្មែរក្រហមឪ្យមកចូលរួមរស់ជាមួយរាជរដ្ឋាភិបាលនៅឆ្នាំ ១៩៩៨ នាំមកនូវសន្ដិភាវូបនីយនៅកម្ពុជា • រៀបចំបោះឆ្នោតដោយខ្លួនឯងប្រកបដោយជោគជ័យទៅតាមលទ្ធិប្រជាធិបតេយ្យ • កំណែទម្រង់គ្រប់វិស័យ (អប់រំ រដ្ឋបាល តុលាការ និងកងកម្លាំងប្រដាប់អាវុធ) • កម្ពុជាប្រកាន់យកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស • រាជរដ្ឋាភិបាលអនុវត្តគោលនយោបាយយុទ្ធសាស្រ្ដ (ត្រីកោណ និងយុទ្ធសាស្រ្ដចតុកោណ) នយោបាយក្រៅប្រទេស៖ • កម្ពុជាក្លាយជាសមាជិកអាស៊ាន (ស្មើមុខស្មើមាត់ជាមួយប្រទេសនានា) • កម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ...
ប្រាសាទសំបូរព្រៃគុកចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០១៧។