របបកុំមុយនីស្ដនៅប្រទេសឆេកូស្លូវ៉ាគី ត្រូវបានបញ្ចប់គឺជាក្នុងខែ វិចិ្ឆកា ឆ្នាំ ១៩៨៩ មានហ្វូងបាតុករ បានច្រើន កុះករតាមដងវិថីនានានៃទីក្រុងប្រាកដោយដៃមានកាន់បដាបានស្រែកទាមទារឪ្យរដ្ឋាភិបាលកុំមុយនីស្ដចុះចេញពីតំណែង ហើយសភាជាតិក៏បានបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី គឺលោក វ៉ាក់ក្លាវ ហាវ៉ែលដែលមាននិន្នាការ ទៅរបបប្រជាធិបតេយ្យ ។
vrean.com Latest Questions
ប្រទេសឥណ្ឌាប្រកាន់យករបបគ្រប់គ្រងប្រទេសជាសាធារណៈរដ្ឋសេរី បែបសហព័ន្ធនិយម ។
ធាតុផ្សំនៃរដ្ឋមានដូចជា ៖ • ប្រជាពលរដ្ឋ • ដែនដី • រដ្ឋាភិបាល • និងអធិបតេយ្យភាព ។
ក្រោយថ្ងៃទី០៧មេសា១៥៧៥កងកម្លាំងប្រដាប់អាវុធរំដោះជាតិកម្ពុជាបានអនុវត្តតាមបញ្ជាបក្សកុំមុយនីសកម្ពុជាប្រជាធិបតេយ្យ ៨ ប្រការគឺ ៖ • ជំលៀសប្រជាជនចេញពីទីក្រុងទាំងអស់ • លុបបំបាត់ផ្សារ • លុបបំបាត់រូបិយប័ណ្ណរបស់របប លន់ នល់ ហើយដកទុករូបិប័ណ្ណបដិវត្ថដែលបានបោះពុម្ភរួចហើយ • ផ្សឹកលោកសង្ឃកាន់ព្រះពុទ្ធសាសនាទាំងអស់ហើយអោយទៅធ្វើស្រែចម្ភារតាមទិសដែលពួកគេទៅដល់តាមមូលដ្ឋាននីមួយៗ • ប្រហារជីវិតមេដឹកនាំរបស់របប លន់ នល់ • បង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទេសដោយបង្កើតអោយមានរោងបាយរួមម • បណ្តេញជនជាតិភាគតិចវៀតណាមអោយចេញទាំងអស់ • បញ្ជូនទ័ពទៅតាមព្រំប្រទល់ ជាពិសេសព្រំប្រទល់វៀតណាម ។
ទំនាក់ទំនងរវាងសិទ្ធិ និងច្បាប់ សិទ្ធិ គឺជាច្បាប់ធម្មជាតិដែលកើតឡើងដំណាលនឹងវិចារណញាណរបស់មនុស្ស ហើយក្លាយមកជាច្បាប់ក្នុងន័យបច្ចេកទេសនៃពាក្យដែលគេហៅថាច្បាប់វិជ្ជមានដូចនេះច្បាប់ក្លាយជាក្បូនខ្នាតមួយសម្រាប់ធានាសិទ្ធិមនុស្សពោលគឺ វាជាមូលដ្ឋានសម្រាប់ធានាការប្រើប្រាស់សិទ្ធិមនុស្សឱ្យបានសមស្របតាមពេលវេលានឹងទីកន្លែង វាកំណត់ព្រំដែនក្នុងការអនុវត្តសិទ្ធិមនុស្ស បង្ការ ការរំលោភសិទ្ធិមនុស្សដើម្បីរបៀបរៀបរយសាធារណៈ និងសណ្តាប់ធ្នាប់នៅសង្គមជាតិទាំងមូល។
សេរីភាពគឺជាភាពធ្វើអ្វីមួយបានតាមចិត្តដោយគ្មានការរារាំង គ្មានការបង្ខិតបង្ខំ ហើយសិទ្ធិជាអ្វីៗដែលជាកេតនភណ្ឌពីធម្មជាតិរបស់មនុស្ស។ ដូចនេះសេរីភាពគ្រាន់តែជាធាតុមួយរបស់សិទ្ធិប៉ុណ្ណោះ ព្រោះសិទ្ធិកំណត់ព្រំដែនឱ្យសេរីភាពដើម្បីទប់កុំឱ្យមនុស្សប្រើប្រាស់សេរីភាពហួសព្រំដែន ហួសក្របខណ្ឌនាំឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃព្រោះថាបើពុំមានសិទ្ធិកំណត់ព្រំដែនឱ្យទេនោះ មនុស្សនឹងប្រើប្រាស់សេរីភាពរបស់ខ្លួនដោយដាច់បង្ហៀរនាំឱ្យប៉ះពាលរបៀបរៀបរយសង្គម ឬអាចទៅជា អនាធិបតេយ្យផងក៏មាន។
វិធានការចៀសវាងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក៖ • មិនត្រូវបើកបរពេលស្រវឹង • ពង្រឹងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបាន ទំលំទូលាយដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ • ចាត់វិធានការតឹងរ៉ឹងក្នុងការត្រួតពិនិត្យប័ណ្ណបើកទោចក្រយាន្តយន្ត • ពិន័យដល់យានយន្តណាដែលផ្ទុកឥវ៉ាន់ ឬដាក់មនុស្សហួសកំណត់ • ពិន័យដល់អ្នកបើកបរណា ដែលបើកហួសល្បឿនកំណត់ • ផាកពិន័យដល់អ្នកបើកបរណាដែលមិនទាន់គ្រប់អាយុប្រើប្រាស់់យានយន្ត • ពិន័យយ៉ាងតឹងរ៉ឹងដល់ជនណាបរិភោគគ្រឿងស្រវឹង ឬប្រើប្រាស់គ្រឿងញៀនក្នុងពេលបើកបរ • ផាកពិន័យដល់អ្នកបើកបរណា ដែលប្រើប្រាស់ទូរស័ព្ទនៅពេលកំពុងបើកបរយានយន្ត ។
អាណាចក្រចម្ប៉ា ត្រូវវៀតណាមយកបាននៅឆ្នាំ១៦៩៧ ។
អកុសលធម៌មាន៣យ៉ាងគឺ ៖ • លោភៈ ភាពលោភលន់ចង់បានហើយ ចង់បានទៀតមិនចេះឆ្អែតឆ្អន់ដែលអាចឈានទៅរកអំពើអសកម្មផ្សេងៗនៅក្នុងសង្គម ។ • ទោសៈ កើតចេញពីការក្តៅចិត្ត ទាស់ចិត្ត គ្មានភាពអត់ធ្មត់ អាចបង្ករឿងតូចអោយទៅជារឿងធំបានដោយមិនមានការលើកលែង ។ • មោហៈ ជាការវង្វេងមិនដឹងខុសត្រូវ ដោយភាពល្ងង់ខ្លៅអាចដឹងនាំយើងអោយប្រព្រឹត្តអំពើ អាក្រក់ដើម្បីបំពេញលោភៈ និងទោសៈរបស់ខ្លូន ។