vrean.com Latest Questions
គេចែកនយោបាយរបស់លោកស៊ូកាណូជា២ដំណាក់កាលគឺ • ដំណាក់កាលទី ១ គឺលទ្ធិប្រជាធិបតេយ្យអាស្រ័យសភា តាមបែបលោកខាងលិច ( ១៩៤៥-១៩៥៩) • ដំណាក់ទី២ គឹប្រជាធិបតេយ្យដឹកនាំពួកយោធា ( ១៩៥៩-១៩៦៥) ។
ព្រំដែនថ្មី គឺជានយោបាយស្រោចស្រង់ប្រទេសប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចនរកណ្ណីឌី។ មានទិសដៅក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ប្រឆាំងនឹងការប្រកាន់ពូជសាសន៏ និងការយឺតយ៉ាងផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យាដែលជាវិបត្តិពីប្រធានាធិបតីអាណត្តិមុន។
ប្រធានវិស័យភាពជា សភាពចំណុះឲ្យបុគ្គលម្នាក់ៗមិនចំណុះឲ្យបាតុភូតខាងក្រៅ មិនចំណុះក្រិត្យក្រមធម្មជាតិផ្តាច់ខ្លួនចេញពីធម្មជាតិមានលក្ខណះជាអត្តនោម័តដូចជា តិចនិចជាដើមព្រោះតិចនិចតែងប្រប្រឹត្តតាមល្បិចមធ្យោបាយផ្ទាល់តាមបុគ្គល។
ដើម្បីរក្សាតម្លៃរបស់ខ្លួន មនុស្សម្នាក់ៗត្រូវធ្វើដូចខាងក្រោម ៖ • ចេះគ្រប់គ្រង់ខ្លួនឯង • ចេះច្នៃប្រឌិតការងារប្រចាំថ្ងៃឲ្យស្របតាមពេលវេលា និងកាលៈទេសៈ • មានអាកប្បកិរិយាល្អសមរម្យតាមបែបបទ សង្គម ទំនៀមទម្លាប់ប្រពៃណី និងគោរពអ្នកដទៃ • ប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ ។