ទីតាំងត្រង់ណានៃប្រទេសចិន ដែលគេរកឃើញសំណល់ឆ្អឹងនៃមនុស្សជំនាន់ដើម គឺ៖ ប្រទេសចិនមានប្រវត្តិសាស្រ្ត ចំនួនបួនពាន់ឆ្នាំមកហើយ ។ ឯតំបន់ទន្លេលឿង ឬហ៊ងហឺល្បីជាកន្លែងមួយដែលមនុស្សរស់នៅមុនគេ លើពិភពលោក ។ ក្នុងភូមិភាគប៉េកាំងឆ្នាំ ១៩២៤ បុរាណវត្ថុវិទូបានកកាយឃើញសំណល់ នៃឆ្អឹងមនុស្សដើម រមនុស្សពានរ ...
vrean.com Latest Questions
បង្ហាញទីតាំងភូមិសាស្រ្តប្រទេសឥណ្ឌាដូចជាខាងក្រោម ៖ ប្រទេសឥណ្ឌាស្ថិតនៅអាស៊ីខាងត្បូង ដែលសម្បូរទៅដោយភ្នំខ្ពស់ៗ ធំៗ និងវែងអន្លាយទៀតផងដូចជាភ្នំហិមាល័យ ខណ្ឌប្រទេសចិន និងឥណ្ឌាមានបណ្តោយប្រមាណ ២០០ គីឡូម៉ែត្រ និងភ្នំអេវ៉ីរែសខ្ពស់ជាងគេលើពិភពលោកកម្ពស់ ៨៨៤៨ ម៉ែត្រ ។ នៅខាងកើតជាប់នឹងឈូងសមុទ្របេងកាល់ខាងត្បូង ...
បានជាព្រះបាទនរោត្តមបង្កើតអង្គការសង្គមរាស្រ្តនិយមឡើងពីព្រោះ ៖ • ដើម្បីរៀបចំសង្គមកម្ពុជាថ្មី ក្រោយពីររបបអាណានិគម • រៀបចំសេដ្ឋកិច្ចឲ្យរីកចម្រើន ( បរទេស រដ្ឋមូលដ្ឋាន សហករណ៍ ) • កសាងហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល • អភិវឌ្ឍវិស័យវប្បធម៌ ( សាលារៀន កីឡា មន្ទីរពេទ្យ វត្តអារាម ) • បង្កើតសមាជជាតិ ( សភា មន្រ្តីរាជការ ប្រជារាស្រ្ត បំបាត់អំពើពុករលួយ )
កំណែទម្រង់នេះមានផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសនៅទ្វីបអឺរ៉ុប ៖ • សហភាពសូវៀតដួលរលំ • ប្រទេសនៅទ្វីបអឺរ៉ុប ទទួលបានឯករាជ្យពីសហភាពសូវៀត • ផ្លាស់ប្តូររបបនយោបាយ ផ្លាស់ប្តូរនូវរបបសេដ្ឋកិច្ច • ប្រទេសមួយចំនួននៅឧបទ្វីបបាល់កង់ កើតសង្គ្រាមទាមទារឯករាជ្យ • ប្រទេសមួយចំនួន នៅឧបទ្វីបបាល់កង់ខ្វះទុនវិនិយោគ ។
កំណែទម្រង់ប៉េរ៉េស្រ្តយការ គឺជានយោបាយស្តារឡើងវិញ ។ កំណែទម្រង់នេះផ្តោតទៅលើវិស័យ ៖ ក. វិស័យសេដ្ឋកិច្ច • បើកឲ្យមានអ្នកវិនិយោគទុនពីក្រៅ និងឲ្យមានការប្រកួតប្រជែងតាមតម្រង់ទីផ្សារសេរី ។ ខ. វិស័យនយោបាយ • បើកឲ្យពួកប្រឆាំងធ្វើការរិះគន់ជាចំហរដល់របបមុន និងផ្តល់ឲ្យមានរបបប្រជាធិតេយ្យ ។ • កំណែទម្រង់ប៉េរ៉េស្រ្តយការ បង្កើតដោយលោក ហ្គោបាឆេវ នៅសហភាពសូវៀត ។
កត្តាដែលជំរុញឲ្យបារាំងធ្វើកំណែទម្រង់ឆ្នាំ ១៨៧៧ ៖ • កត្តាសេដ្ឋកិច្ច៖ ចង់ឲ្យប្រទេសកម្ពុជាក្លាយជាទិផ្សាររបស់ខ្លួននិងទាញយកផលចំណេញពីកសិកម្ម វត្ថុធាតុដើម ។ • កត្តាពាណិជ្ជកម្ម៖ ចង់ឲ្យប្រជារាស្រ្តកម្ពុជាអនុវត្តុសេដ្ឋកិច្ចទិផ្សារសេរី ។ • កត្តានយោបាយ៖ ចង់ពង្រីកអំណោយគ្រប់គ្រង់នៅឥណ្ឌូចិន ។
បារាំងធ្វើកំណែទម្រង់លើវិស័យ ៖ ក. វិស័យរដ្ឋបាល • កំណែទម្រង់លើប្រព័ន្ធពន្ធដារ រដ្ឋបាល • ការពង្រឹងច្បាប់កម្មសិទ្ធិដីធ្លី • លុបបំបាត់របបទាសភាព • ការចុះបញ្ជីដីធ្លី • ផ្លាស់ប្តូរប្រពៃណី ទំនៀមទម្លាប់បុរាណ • បង្កើតកម្មសិទ្ធិលើដិធ្លីថ្មី • បង្កើតប្រព័ន្ធច្បាប់ ។ ខ. វិស័យពាណិជ្ជកម្ម • មានការទិញដូរអចនវត្ថុ • ការធ្វើជំនួញស្រូវ អង្ករនៅទីក្រុង • កើតឡើងនូវទំនាក់ទំនង់ ប្រព័ន្ធទីផ្សារថ្មី • លេចឡើងនូវពួកអ្នកមាន ដែលភាកច្រើនជាជនជាតិចិន និងយួន • ប្រជាកសិករភាគច្រើន ...
និយាយពីផលវិបាកនៃសង្រ្គាមពីឆ្នាំ ៖ • សម្លាប់ប្រជាជនជាង១លាននាក់ • អន្តរាយផ្លូវថ្នល់ និងស្ពានពី ៧០% – ៨០% • វាលស្រែចម្ការក្លាយជាម្ការមីន និងរណ្តៅគ្រាបប់បែក ( បេ៥២ ) • រោងចក្រឧស្សាហកម្មពី ៧៥% ត្រូវបំផ្លាញ • ចម្ការកៅស៊ូត្រូវបាត់បង់ • គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបិទទ្វារ • គ្រូ និងសិស្ស ត្រូវភៀសខ្លួនមករៀននៅតាមទីរួមខេត្ត • ការសូកប៉ាន់ និងស៊ីសំណូករីកដុះដាល • សិស្ស និស្សិតធ្វើការសូកប៉ាន់ ...
ខ្មែរក្រហមមានគោលការណ៍ គឺ ៖ • ជំលៀសប្រជាជន ឲ្យចេញពីទីក្រុងភ្នំពេញទាំងអស់ • លុបបំបាត់ទីផ្សារ • លុបបំបាត់ការប្រើប្រាស់និងចរាចរណ៍រូបិយបណ្ណ • ផ្សឹកព្រះសង្ឃក្នុងសំណាក់ព្រះពុទ្ធសាសនាទាំងអស់ឲ្យធ្វើស្រែចម្ការ នៅតំបន់មូលដ្ឋានជនបទ • ប្រហារជីវិតមេដឹកនាំរបស់របបលន់នល់ • បង្កើតសហករណ៍័កម្រិតខ្ពស់ទូទាំងប្រទេស • បណ្តេញជនជាតិភាគតិចវៀតណាមឲ្យចេញទាំងអស់ • បញ្ជូនទ័ពទៅតាមព្រំប្រទល់ ជាពិសេសព្រំប្រទល់វៀតណាម ។
អេស៊ីបបុរាណមានជនឿទៅលើ៖ • អាទិទេព៖ សាសនាអេស៊ិបបុរាណ ជាសាសនាពហុទេពនិយម ។ ជនជាតិអេស៊ីបបុរាណមានការគោរពទៅលើអាទិទេពជាច្រើន រហូតដល់ទីក្រុងនីមួយៗក៏័មានអាទិទេពរបស់ខ្លួនដែរ ។ ជនជាតិអេស៊ីបរៀបចំពិធីបុណ្យផ្សេងៗនៃសាសនារបស់គេនៅក្នុងវិហារ ។ • វិហារ៖ វិហារ ជាលំនៅឋានរបស់អាទិទេព ។ សាធារណៈជនទូទៅមិនអាចចូល ទៅក្នុងវិហារបានទេ មានតែពួកបុព្វជិត មានឋានៈខ្ពស់ៗទេទើបអាចចូលក្នុងវិហារបាន ។ • ចេតិយ៖ ជនជាតិអេស៊ីប មានជំនឿលើការរស់ឡើងវិញ ។ ពិធីផ្សេងៗមួយចំនួនបញ្ជាក់រឿងនេះដូចជាផ្នូរអាថ៌កំបាំង ការរក្សាសពមិនឲ្យរលួយ ...