មូលហេតុ ដែលកូនស្រីមិនបានចូលរៀន និងមិនបានបន្តការសិក្សានៅថ្នាក់ខ្ពស់បាននោះ គឺដោយសារ ៖ ក. កត្តាទំនៀមទម្លាប់ • កូនស្រីត្រូវនៅជួយកិច្ចការមេផ្ទះ (ការងារផ្ទះបាយ) • កូនស្រីត្រូវធានារ៉ាប់រងជីវភាពគ្រួសារ (លក់ដូរ) ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ • រ៉ាប់រងកិច្ចការសព្វសារពើជំនួសមាតាបិតា ដូចជា ថែទាំប្អូនៗឬចាត់ចែងការងារផ្សេងៗ ។ ខ. សេដ្ឋកិច្ចគ្រួសារ ឬស្ថានភាពគ្រួសារ • ជីវភាពខ្វះខាត មាតាបិតាត្រូវធ្វើជម្រើសដោយផ្តល់អាទិភាពឱ្យកូនប្រុស • កូនស្រីនៅផ្ទះមានប្រយោជន៍ច្រើនជាងកូនប្រុស ។ គ. បញ្ហាទីតាំងសាលារៀន
vrean.com Latest Questions
ការផ្ទេរអំណាចមួយចំនួនពីបារាំងមកឲ្យខ្មែរវិញ៖ • នៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ១៩៥៣ មានការចុះហត្ថលេខានៃការព្រមព្រៀងបារំាង ខ្មែរផ្ទងេរផ្នែកយុត្តិនិងប៉ូលីសមកឲ្យខ្មែរ • ថ្អៃ ១៧ តុលា ១៩៥៣ មានការចុះហត្ថលេខាស្តីពីការប្រគល់អធិបតេយ្យភាពផ្នែកយោធាកម្ពុជាទាំងមូល ។
ជាធម្មតាកុមារមានការអភិវឌ្ឍន៍លើផ្នែក ៖ • ផ្នែករាងកាយ ៖ កុមារចាំបាច់ត្រូវការចំណីអាហារដែលមានជីវជាតិគ្រប់គ្រាន់ ការថែទាំសុខភាព ពេលវេលា សម្រាប់លេង និងហាត់ប្រាណ ត្រូវការជាមក និងសម្លៀកបំពាន់ជាដើម ។ • ផ្នែកអារម្មណ៍ ៖ កុមារចាំបាច់ត្រូវការបរិយាកាសល្អ និងរីករាយសេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់ថែទាំពីក្រុមគ្រួសារការលើកទឹកចិត្ត និងមិនត្រូវមានការរំលោភបំពាន គម្រាមកំហែងឡើយ ។ • ផ្នែកបញ្ញាស្មារតី ៖ កុមារត្រូវការបរិយាកាសរៀនសូត្រល្អការក្រើនរំលឹកស្មារតីជាពិសេសពេលវ័យនៅក្មេងត្រូវការលើកកើតចិត្តចំណីអាហារដែលមានជីវជាតិឱកាសសិក្សារៀនសូត្រ លេងកំសាន្តសប្បាយ និងពេលវេលាលំហែ ...
វិមានអនុស្សាវរីយ៍ « នយោបាយឈ្នះឈ្នះ » មានច្រកទ្វារចូលក្នុងវិមានចំនួន៣គឺ៖ • ច្រកទ្វារទី១៖ ចម្លាក់លើទ្វារសុខដុមនីយកម្មសាសនា៖ រួបរចនានៅលើផ្តែរយកសាសនាបីជាគោល គឺព្រះពុទ្ធសាសនា អ៊ីស្លាមសាសនា និងគ្រឹស្តសាសនា • ច្រកទី២៖ ចម្លាក់លើទ្វារនិមិត្តសញ្ញា « នយោបាយឈ្នះឈ្នះ » រួបរចនានៅលើផ្តែរ គឹការធានាបីយ៉ាងបស់នយោបាយឈ្នះឈ្នះ • ច្រកទី៣៖ ចម្លាក់លើទ្វារសុខដុមនីយកម្មសម័យប្រវត្តិសាស្រ្តខ្មែររូបរចនានៅលើផ្តេរ ស្តីពីវប្បធម៌និងបេតិកណ្ឌជាតិដែលក្នុងនោះជ្រើសយកប្រាសាទដែលល្បីៗក្នងប្រទេសកម្ពូជាពីអាយុកាលពីអង្គររហូតដល់ចុងអង្គរ ។
មន្រី្តដែលត្រូវតែជ្រើសរើស តាមការបោះឆ្នោតគឺ អភិបាលភូមិ អភិបាលឃុំ អភិបាលស្រុក អភិបាលខេត្ត អភិបាលសង្កាត់ អភិបាលខ័ណ្ឌ អភិបាលក្រុង តំណាងរាស្រ្តព្រឹទ្ធសភា ព្រមទាំងសមាជិកក្រុមប្រឹក្សានានា ឬប្រធាននាយកដ្ឋាន ឬអង្គភាពនានា ក៏ភាគច្រើនត្រូវ ជ្រើសតាំងតាមការបោះឆ្នោតដែរ។
អ្នកដែលរំដោះប្រទេសបារាំងចេញពីហ្វាស៊ីសអាឡឺម៉ង់គឺលោកសាលដីហ្គោល ដោយមានជំនួយពីសម្ព័ន្ធមិត្តគឺអង់គ្លេស និងសហរដ្ឋអាមេរិក។
អ្នករំដោះប្រជាជន និងប្រទេសបារាំងចេញពីអាឡឺម៉ងគឺ លោក ឧត្តមសេនីយ៍ ដឺហ្គោល ។
បានជាប្រើប្រាស់កុមារឲ្យធ្វើការងារ ព្រោះ៖ • កុមារជាមនុស្សទន់ខ្សោយគ្មានកម្លាំងតវ៉ា ឬប្រកែកបាន • កុមារមានចំណេះដឹងទាបងាយស្រួលក្នុងការបោកបញ្ជោត • ខ្វះកម្លាំងពលកម្ម និងភាពក្រីក្រ ឳពុកម្តាយគាបសង្កត់ • បរិស្ថានជុំវិញ ។
កំណកំណើតរ៉ែ មានដូចជា រ៉ែបានពីម៉ាក់ម៉ានិងកំអែភ្នំភ្លើងៈ រ៉ែកើតឡើងពីម៉ាក់ម៉ាក្តៅ ហើយចុះត្រជាក់នៅក្នុងជម្រៅផែនដី ឬកកើតឡើងពីកំអែភ្នំភ្លើងកករឹងលើផ្ទៃផែនដី។ រ៉ែបានពីសូលុយស្យុងៈ នៅពេលដែលអង្គធាតុនិងសមាសធាតុដែលរលាយនៅក្នុងទឹក ចេញជាសូលុយស្យុងមួយ កំណក្រោមបានកកើតឡើង។ រ៉ែបានពីសិលាប្រៃកំណើតៈ ការផ្លាស់ប្តូរសម្ពាធ សីតុណ្ហភាព សិលានឹងទទួលរងនូវលំនាំប្រែកំណើត ហើយសិលាដែលកកើតឡើងក្នុងសិលានោះរួមមានៈ កាលស៊ីត កាណេត ក្រាភីត ហេម៉ាទីត ម៉ាញេទីត មីកា និងថក។
កូនអ្នកនៅទីប្រជុំជនឬនៅជនបទដែលមានលទ្ធភាពបានទទួលការចូលរៀនសូត្របានវែងឆ្ងាយជាងកូនចៅនៅជនបទពីព្រោះ ៖ • ពួកគេមានជីវភាពធូរធារ • សាលារៀននៅជិតផ្ទះងាយស្រួលក្នុងការធ្វើដំណើរ • ឪពុកម្តាយរបស់ពួកគេមានការយល់ដឹងពីសារៈសំខាន់នៃការសិក្សា • ការរស់នៅក្នុងមជ្ឈដ្ឋានអ្នករៀនសូត្រ • នៅទៅប្រជុំជនសំបូរសាលារៀនរដ្ឋ និងសាលារៀនឯកជន • ពួកគេមានការជំរុញ និងលើកទឹកចិត្តក្នុងការសិក្សា