ព្រះហិររក្សរាមាបតីអង្គឌួងជាបុត្ររបស់ក្សត្រអង្គ អេង ។ សោយរាជ្យពីឆ្នាំ ១៨៤០-១៨៦០។ រាជវាំង “វាំងស្បែក” (ពញាឮ) ។
vrean.com Latest Questions
ក្រោយសង្រ្គាមលោកលើកទី ២ បានជាគេថាសហភាពសូវៀតបាន ក្លាយជាមហាសអំណាចមួយថ្មីព្រោះសហភាពសូវៀតបានទទួលជ័យជម្នះយ៉ាងធំធេងហើយសូម្បីតែប្រទេសនៅអឺរ៉ុបខាងលិចក៏បានលើកសរសើរនិងជំនឿជឿយ៉ាងខ្លាំងលើសហភាពសូវៀតផងដែរ ។
ក្រោយសង្រ្គាមលោកលើកទី ២ ពិភពលោកបានបែងចែកមនោគមវិជ្ជា២ គឺមូលធននិយម ឬ សេរី និងសង្គមនិយម ឬ កុំមុយនីស្ដ ។ • មូលធននិយម ដឹកនាំដោយសហរដ្ឋអាមេរិក • សង្គមនិយម ដឹកនាំដោយសារសហភាពសូវៀត។
ប្រាសាទព្រះវិហារត្រូវបានដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ៧ កក្កដា ឆ្នាំ២០០៨។ ក្រោយឈ្នះក្តីលើប្រទេសថៃ នៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៩៦២ ។ នាកិច្ចប្រជុំទី ៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅទីក្រុងកេបិចប្រទេសកាណាដា ។
សហរដ្ឋអាមេរិកថយឥទ្ធិពលពីបញ្ហាអាស្រូវដល់អឺរ៉ុបដែលរដ្ឋាភិបាលអឺរ៉ុបចាប់បុគ្គលិកស្ថានទូតស្ថានទូតអាមេរិកដាក់ឃុំអស់ ៤៤៤ថ្ងៃ នៅឆ្នាំ ១៩៧៤ និងបញ្ហាសូវៀតលើកទ័ពចូលលុកលុយអាហ្គានីស្ថាននៅឆ្នាំ១៩៧៩ចំណុចទាំងនេះបញ្ជាប់ពីការចុះថយឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅចំពោះមុខសូវៀត នាំឪ្យលោកកាទ័រជាប់តែមួយអាណត្តិ។
លោកកេណ្ណឺឌីជាអ្នកទទួលខុសត្រូវចំពោះមុខប្រជាជនអាមេរិកបានចំពោះបញ្ហាអាយុជីវិតប្រជាជនសហរដ្ឋអាមេរិកបានគំរាមសូវៀតថា នឹងលើកទ័ពវាយឡើងកោះគូបា បើសិននាវាសូវវៀតថា ដឹកក្បាលកាំជ្រួចចូលកំពង់ផែគូបា។ សូវៀតឆ្លើយតបវិញថា បើសហរដ្ឋអាមេរិកមិនវាយចូលគូបា នោះគេនឹងដកថយ។ ថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៦២ សូវៀតបានជម្លៀសក្បាលកាំជ្រួចចេញពីគូបាក្រោបការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ។ បញ្ហានៅគូបាប្រៀបនឹងនាំពិភពលោកចូលក្នុងសង្រ្គាមលោកលើកទី៣។
ដើម្បីឆ្លើយតបយានអាវកាសរបស់សូវៀត សហរដ្ឋអាមេរិកបានជំរុញអង្គការ អាវកាសណាសា ធ្វើការស្រាវជ្រាវក្នុងទីអាវកាស អស់ទឹកប្រាក់សហព័ន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់។ សហរដ្ឋអាមេរិកបានយកឈ្នះសូវៀតដោយសម្រេចឪ្យមនុស្សជាន់លើឋានព្រះចន្ទនៅឆ្នាំ ១៩៦៧។
សង្រ្គាមត្រជាក់គឺជាការប្រកួតប្រជែងរវាងប្លុកកុំមុយនីស្ដ និងប្លុកសេរី ក្នុងការអភិវឌ្ឍគ្រឿងសព្វាវុធនិងបច្ចេកវិទ្យាដោយកាច់បំបាក់គ្នារវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀត។ ចំនុចសំខាន់នៃសង្រ្គាមនេះ ផ្ដើមចេញពីបញ្ហាអាឡឺម៉ង់ នៅពេលដែលប្រទេសនេះ ក្លាយជាទីប្រសព្វមុខគ្នានៃមនោគមវិជ្ជាទាំងពីរក្រោមសង្រ្គាមលោកលើកទី២។
លោក និចសុន ឡើងកាន់តំណែងប្រធានាធិបតីឆ្នាំ ១៩៦៨ បានចាត់វិធានការបញ្ចប់សង្រ្គាមនៅវៀតណាម។ ការទម្លាប់គ្រាប់បែក ការសម្លាប់រង្គាល់ នាំឪ្យមានប្រតិកម្មរិះគន់រៀតណាមខាងត្បូងនៅឆ្នាំ១៩៧៣ ជាឪកាសត្រូវវៀតណាមខាងជើងវាយចូលកាន់កាប់ក្រុងព្រៃនគរបានថ្ងៃទី៣០ មេសា ១៩៧៥។ លោក និច សុន ជាប្រធានធិបតីតែម្នាក់គត់ នៅក្នុងប្រវត្តិសាស្រ្ដអាមេរិក ដែលត្រូវដកហូរពីតំណែង ដោយមានឡើងអាស្រូវវ៉ាទែចហ្គេតក្នុងសម័យបោះឆ្នោត។ លោកបានលាលែងពីតំណែងថ្ងៃទី ៩ មេសា ១៩៧៤ ។
បានជាសង្រ្គាមនៅវៀតណាមចោទជាបញ្ហាដល់សេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកព្រោះសហរដ្ឋអាមេរិកចំណាយទៅលើសង្រ្គាមនេះក្នុងអំឡុងឆ្នាំ ១៩៦៥-១៩៧៣ អស់ ២០កោដិដុល្លារក្នុងការគាំទ្រវៀតណាមខាងត្បូង។